ធ្មេចបើកៗថ្ងៃគ្រីសម៉ាសក៏ឈានចូលមកដល់ យប់នេះទៀតសោតមានមនុស្សជាច្រើនដើរលេងពាសពេញផ្លូវមានទាំងជាលក្ខណៈគ្រួសារ គូរស្នេហ៍ មិត្តភក្តិយ៉ាងសម្បូរបែប ។ បើមើលមកតួឯករបស់យើងវិញក៏មិនខុសពីអ្នកឯណាទៀតដែរ យប់នេះជុងហ្គុក ថេយ៉ុង ជីមីននិងយ៉ុនហ្គីបានណាត់គ្នាចេញមកលេងនៅខាងក្រៅ បាត់តែស៊ូរីមប៉ុណ្ណោះដែលមិនបានមក ។« ជុង!! ញាំុអានេះទៅ!! » រាងតូចហុចស្ករសំឡីអោយនាយ ជុងហ្គុកថ្ងៃនេះស្លៀកពាក់ឃ្លុំជិតដូចចោរដើម្បីការពារភាពត្រជាក់ ។
« អត់ទេ យើងមិនឃ្លាន!! » ជុងហ្គុកបដិសេធ រាងតូចក៏ទម្លាក់ទឹកមុខចុះ នាយជាប្តីឃើញបែបនេះហើយដោយមិនចង់អោយគេអន់ចិត្តទើបលូកយកចង្កាក់ស្ករសំឡីពីដៃគេមកញាំុ ។
«...........» ថេយ៉ុងងើបមុខមកញញឹមខ្ជឹបដាក់នាយ មិនខុសពីពួកគេប៉ុន្មាននោះទេនៅខាងស្តាំដៃក៏មានជីមីននិងយ៉ុនហ្គីកំពុងតែបញ្ចុកស្ករសំឡីអោយគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម ។
« អេ៎!! ទីនោះដូចជាមានគេប្រគុំតន្រ្តី!! » ជីមីនពោលឡើងពេលដែលក្រឡេកភ្នែកទៅឃើញមនុស្សកំពុងតែប្រជុំគ្នាមើលការប្រគុំតន្ត្រីខ្នាតតូចនៅតាមផ្លូវ
« ថេយ៍!! តោះយើងទៅមើលទៅ!! » ជីមីនមកអូសដៃរាងតូចទៅទីនោះរកតែគេនិយាយអីមិនទាន់ ជុងហ្គុកនិងយ៉ុនហ្គីមិនមាត់បានត្រឹមតែដើរទៅតាមពីក្រោយពួកគេ ។ អ្នកទាំងបួនប្រឹងជ្រែកចូលក្នុងចំណោមមនុស្សដែលឈរមើលនៅទីនោះរហូតបានឈរនៅខាងមុខគេ ។ បន្តិចក្រោយមកខាងក្រុមតន្រ្តីក៏ប្រកាសរកអ្នកស្ម័គ្រចិត្តឡើងបកស្រាយបទចម្រៀង
« យ៉ុន! បងចង់ច្រៀងទេ? » ជីមីនងើយមើលមុខគូរដណ្តឹងដែលឈរនៅជិតខ្លួន
« បងមិនសូវពូកែច្រៀងនោះទេ!! អោយជុងហ្គុកទៅ អូនក៏ដឹងថាពីមុនគេជាតារាចម្រៀងប្រចាំវិទ្យាល័យ! » យ៉ុនហ្គីបូញមាត់ដាក់រាងក្រាស់
« ហេតុអីក៏រុញអោយយើង? » ជុងហ្គុកលើកដៃចង្អុលខ្លួនឯងទាំងសម្លឹងមុខអ្នកជាមិត្ត
« អឺណា!! ក៏មកពីឯងច្រៀងពិរោះនោះអី សាកមួយបទទៅក៏វាមិនខាតអីដែរ មែនទេថេយ៉ុង? » នាយងាកទៅសុំយោបល់ពីរាងតូច

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...