ព្រះអាទិត្យចាប់អស្តង្គតទៅជំនួសដោយស្បៃរាត្រីវិញម្តង សម្លេងទឹករលកបោកផ្ទប់មាត់ឆ្នេរបង្កើតបានជាតន្ត្រីធម្មជាតិមួយដែលប្រគុំឡើងកំដរអារម្មណ៍អោយធូរស្បើយបានមួយកម្រិត ។ រាងតូចបន្ទាប់ពីញាំុអាហារពេលល្ងាចរួចហើយក៏ចេញមកអង្គុយលើទោងដែលមាននៅចំហៀងផ្ទះ រាងតូចល្អិតស្ថិតក្នុងឈុតគេងយប់កំពុងបិទភ្នែកបណ្តែតអារម្មណ៍តាមការប្រលោមរបស់តន្រ្តីធម្មជាតិ វាធ្វើអោយគេរសាយភ្លេចអស់រឿងដែលទើបនឹងកើតឡើងកាលពីល្ងាចមិញ ចំណែករាងក្រាស់វិញគ្រាន់តែញាំុបាយរួចក៏ចូលទៅសំងំក្នុងបន្ទប់ពិនិត្យមើលឯកសារការងាររបស់គេដែលដាក់មកតាមខ្លួន ។
Taehyung លើកប្រអប់ជើងតូចស្រឡូនឈូសដីខ្សាច់លេងតិចៗ ភ្នែកដែលបិទជាយូក៏ចាប់បើកឡើងសម្លឹងមើលព្រះច័ន្ទដែលអណ្តែតខ្លួនលើអាកាសដោយមានផ្កាយរាប់រយដួងរះអមហាក់មិនឯការដូចរូបគេពេលនេះ ។ ដៃតូចស្រឡូនក៏លើកមកផ្ទប់ទ្រូងខាងឆ្វេងរបស់ខ្លួន សុខៗក៏មានអារម្មណ៍ឈឺត្រង់ដុំសាច់មួយដុំដែលនៅក្នុងនោះ វាមិនមែនឈឺព្រោះជម្ងឺ តែវាឈឺដោយសាររឿងម្យ៉ាងដែលកំពុងតែបោកផ្ទប់អារម្មណ៍របស់គេ ។ Taehyung ដកភ្នែកពីព្រះច័ន្ទហើយក៏សម្លឹងទៅផ្ទះព្រោះហាក់ដូចជាអ្នកណាម្នាក់កំពុងតែសម្លឹងមកគេ ។
វាជាការពិត!! រាងក្រាស់កំពុងតែមើលមកគេតាមមាត់បង្អួចបន្ទប់របស់ពួកគេ តែវាមិនមែនជាក្រសែភ្នែកស្រទន់ឬធម្មតានោះទេ វាជាក្រសែភ្នែកដែលពោរពេញដោយភាពស្អប់ខ្ពើម ។ កាលបើភ្នែកទាំងគូប្រសព្វគ្នាបែបនេះ រាងតូចហាក់ដូចជាចាញ់ច្រាបនឹងក្រសែភ្នែករបស់ស្វាមីហើយក៏ប្រញាប់ទម្លាក់មុខចុះភ្លាមៗ ។
ផាំង
Jungkook បិទទ្វាបង្អួចមួយទំហឹងស្ទើតែរបេះទាំងជញ្ជាំងផ្ទះ សូម្បីតែTaehyungដែលនៅខាងក្រៅក៏ត្រូវភ្ញាក់ខ្លួនក្រញ៉ាងដែរ ។
« ហ៊្វូ~~~~~~!! » រាងល្អិតដកដង្ហើមធំមួយខ្សាក រួចងើបខ្លួនដើរចូលផ្ទះវិញ ព្រោះមិញនេះច្បាស់ណាស់ថាប្រុសមុខងាប់ម្នាក់នេះចង់ហៅគេអោយចូលផ្ទះព្រោះមើលទៅយប់ក៏ជ្រៅណាស់ហើយដែរ តែមាត់គេរឹងទើបប្រើក្រសែភ្លែកសម្លក់សម្លឹងមកគេបែបនេះហើយថែមទាំងបញ្ចេញកំហឹងដាក់ទ្វាបង្អួចថែមទៀត ។

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...