« បងស្រលាញ់អូន!! »
ជុងហ្គុកលូកដៃសន្សឹមៗក្រសោបប្រអប់ដៃរាងតូច ថេយ៉ុងនៅស្ងៀមសម្លឹងមុខប្តីមិនដាក់ភ្នែក
« បងស្រលាញ់អូនណាស់ដឹងទេ? » នាយចង់តែហែកទ្រូងបញ្ជាក់អោយគេដឹងថានាយស្រលាញ់គេខ្លាំងប៉ុណ្ណា ។ ពាក្យចាស់លោកតែងពោលថា « ស្អប់ជំពប់លើ » មើលទៅគេគឺបែបនេះហើយ ពីមុនស្អប់ខ្លាំងតែពេលនេះក៏ស្រលាញ់ខ្លាំងដល់ថ្នាក់ថាបាត់មុខបន្តិចមិនបាន តាំងពីពេលដែលសារភាពប្រាប់ពីអារម្មណ៍របស់ខ្លួនអោយរាងតូចបានដឹងរួចហើយមកនាយចេះតែចង់និយាយថា បងស្រលាញ់អូន អោយរាងតូចស្តាប់រហូត ពីមុនមានគេធ្លាប់ប្រាប់ថាបើយើងស្រលាញ់មនុស្សម្នាក់ខ្លាំងជាងខ្លួនឯងនោះយើងតែងតែចង់និយាយពាក្យស្រលាញ់រហូតអោយគេស្តាប់ នេះប្រហែលជាពាក្យពិតហើយមើលទៅ ។
តើគួរប្រាប់ពីអារម្មណ៍ដែលកំពុងមាននៅពេលនេះយ៉ាងមិចទៅ? រំភើបខ្លាំងណាស់ រំភើបឡើងរហូតទឹកភ្នែកទៅហើយ ខ្ញុំចូលចិត្តស្តាប់គាត់និយាយថា បងស្រលាញ់អូន ស្តាប់មិនជិនណាយទាល់តែសោះ ។
« ហុឹក... » ថេយ៉ុងលើកដៃម្ខាងមកខ្ទប់មាត់ទាំងសម្រក់ទឹកភ្នែក
« ហេតុអ្វីបានជាអូនយំ? » រាងក្រាស់ស្លន់បន្តិចនៅសុខៗរាងតូចយំចេញមកបែបនេះនាយហាក់មិនស្រណុកចិត្តខ្លាចថាគេកើតអី
« អូន..អ្ហឹក អូនរំភើបចិត្តខ្លាំងពេក »
« ក្មេងល្ងង់ គ្រាន់តែរំភើបចិត្តសោះក៏យំដែរ » នាយនិយាយផងជូតទឹកភ្នែកអោយប្រពន្ធផង នេះសំណាងហើយដែលនាយកក់ជាន់លើនេះផ្តាច់មុខតែឯង មិនអញ្ចឹងទេម្ល៉េះសមពេលនេះមានគេមើលមុខព្រោងព្រាតមិនខាន ។
« អូនឈប់យំហើយ ហិហិ!! » រាងតូចសើចស្រស់ដាក់នាយ
« អូនឯងនេះ!! » ជុងហ្គុកញីសក់គេក្នុងចិត្តក៏ពេញប្រៀបទៅដោយក្តីស្រលាញ់
« តែថាមកពួកយើងយូរហើយ តែទីនេះបែជាមិនឃើញមានភ្ញៀវដូចខាងក្រោមអញ្ចឹង? »
« បងកក់វាផ្តាច់មុខដើម្បីពួកយើងទាំងពីរ »
« ឆើស៎!! សម្បូរលុយណាស់ហ្ន៎ »

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...