抖阴社区

?????35: ?????????????!!

5.8K 235 1
                                    


ហាងកាហ្វេ.....

ជីមីនឈរគិតលុយដោយខ្លួនឯងព្រោះថ្ងៃនេះបុគ្គលិកផ្នែកគិតលុយសុំទៅផ្ទះមុនម៉ោង ។ ថ្ងៃនេះទៀតសោតហាក់មានភ្ញៀវច្រើនយ៉ាងចម្លែក មើលទៅប្រហែលមកពីវត្តមានជីមីនតូចដ៏ស្រស់ស្អាតនេះហើយមើលទៅ ដោយសារតែរាល់ដងរាងតូចនៅតែខាងក្នុងការិយាល័យរបស់គេយូរៗទើបចេញមកពិនិត្យមើលម្តងទើបមិនសូវមានអ្នកបានឃើញដូច្នេះ ។

« សួស្តី!! » ភ្ញៀវដែលជាកម្លោះសង្ហាទើបតែដើរចូលមកក៏និយាយឡើងខណៈពេលដែលរាងតូចកំពុងតែរាប់លុយអាប់អោយភ្ញៀវម្នាក់ទៀត

« អូស៎!! សួស្តីលោកត្រូវការញាំុអីដែរ? នេះបាទលុយអាប់!! » រាងតូចងាក់ទៅរាក់ទាក់ភ្ញៀវអម្បាញ់មិញ មុននឹងហុចលុយអាប់អោយភ្ញៀវម្នាក់ទៀត

« ខ្ញុំត្រូវការអាយឡាតេមួយ ដាក់ស្ករ70ភាគរយ »

« បាទ!! លោកអស់7ដុល្លារ » ជីមីនញញឹមស្រស់ នាយកម្លោះហុចកាតអោយគេឆូត រាងតូចទូទាត់រួចមុននឹងហុចអោយនាយវិញព្រមជាមួយក្រដាសលេខរៀង

« សូមលោកអញ្ជើញទៅអង្គុយរង់ចាំតាមលេខរៀង » ជីមីនរាដៃបង្ហាញនាយនូវកៅអីទំនេមួយនៅជ្រុងម្ខាងនៃហាង

« បាទអរគុណ!! » នាយញញឹមជះភាពសង្ហាដាក់ជីមីន ប៉ុន្តែសុំទោសផងព្រោះក្នុងភ្នែករបស់នាយតូចម្នាក់នេះមានតែយ៉ុនហ្គីប៉ុណ្ណោះដែលសង្ហាបំផុតសម្រាប់គេ

ជីមីនមមាញឹកនឹងការងារបំផុត តែគេមិនបានដឹងនោះទេថារាល់សកម្មភាពរបស់គេត្រូវបានឃ្លាំមើលដោយបុរសអម្បាញ់មិញមិនដាច់ ។ នាយហាក់ដូចជាចាប់អារម្មណ៍លើក្មេងម្នាក់នេះយ៉ាងចម្លែក អាចហើយថាជួបភ្លាមស្រលាញ់ភ្លេតទេដឹង?

ថ្មាលនេះយប់ម៉ោងប្រាំបីហើយ ក៏ដល់ពេលត្រូវបិទហាងល្មម ជីមីនមើលទៅភ្ញៀវក្នុងហាងក៏ចេញទៅអស់នៅសល់តែបុរសម្នាក់ដែលមកតាំងតែពីថ្ងៃនោះមិនទាន់ទៅ ជីមីនសម្រេចចិត្តដើរទៅកាន់តុដែលនាយអង្គុយដើម្បីប្រាប់នាយពីរឿងនេះ ម្យ៉ាងបុគ្គលិកក៏ចេញទៅអស់ហើយដែរ

« អត់ទោសលោក ហាងខ្ញុំដល់ម៉ោងបិទហើយបាទ!! » រាងតូចនិយាយយ៉ាងសុភាពជាមួយនាយ ទោះពាក្យនេះដូចជាចង់ដេញភ្ញៀវតែយ៉ាងក៏ដល់ម៉ោងហើយពិតមែន

? ?????????????????????????? ?Where stories live. Discover now