抖阴社区

?????34: ??????????

6.7K 257 0
                                    


តើអ្នកទាំងអស់គ្នាដឹងទេថាថ្ងៃនេះខ្ញុំពិតជាមានក្តីសុខខ្លាំងណាស់ ពួកយើងបានចំណាយពេលពេញមួយថ្ងៃនៅជាមួយគ្នា គ្រាន់តែគេងអោបគាត់ក៏ខ្ញុំយល់ថាមានសុភមង្គលដែរ ។

អារម្មណ៍ពេលទទួលបានក្តីស្រលាញ់ពីមនុស្សដែលយើងលួចស្រលាញ់ជាយូរមកហើយនោះពិតជាពិបាករកអ្វីមកពណ៌នាអោយត្រូវណាស់ ប៉ុន្តែតើមានអ្វីត្រូវខ្វល់ពីរឿងនេះទៀតទៅ? ដោយសារតែពេលនេះគាត់ជារបស់ខ្ញុំពេញលេញទៅហើយ ។

« បងថាមើលទៅ តើអូនគួរអោយស្រលាញ់ត្រង់ណា? » ថេយ៉ុងគេងកើយទ្រូងស្វាមីក្នុងបន្ទប់ មាត់ក៏ចេះតែសួរនាយមិនឈប់

« ទាំងអស់ »

« អូនក៏គិតថាបែបនេះដែរហិហិ!! » សុីជោរខ្លាំងណាស់ក្មេងនេះ ។ ជុងហ្គុកញញឹមហួសចិត្តត្បិតប្រពន្ធដូចជាលង់នឹងខ្លួនឯងជ្រុល

« ចុងខែក្រោយស៊ូរីមរៀបការហើយ អូនមិនដឹងថាត្រូវស្លៀកយ៉ាងមិចអោយសមទេ? »

« ស្លៀករ៉ូបទៅ អូយ៎!! » នាយតូចខាំចុងទ្រូងនាយពីក្រៅអាវ ខ្នាញ់ខ្លាំងណាស់និយាយអីឆ្កួតៗ

« អូនជាមនុស្សប្រុសទៅស្លៀករ៉ូបមនុស្សស្រីយ៉ាងមិចទៅ? »

« ចាំបងអោយគេរៀបចំអោយអូន កុំបារម្ភអីប្រពន្ធបងស្លៀកអីក៏ស្អាតដែរ »

« ពិតមែនហេស៎? » ថេយ៉ុងងើយមើលមុខគេ

« មិនពិតទេ! » ជុងហ្គុកចាក់បណ្តោយ រាងតូចខាំមាត់សម្លក់មុខប្តីថ្មែរ

« បងឯងនេះ ឆើស៎!! »

« សម្លក់បងបែបនេះ ប្រហែលជាចង់អោយបងថើបដល់សន្លប់ហើយមើលទៅ »

« អ៊ួក ចង់ក្អួត!! » នាយល្អិតធ្វើជាក្អួតទាំងលេងទឹកមុខម៉ាឆ្ងាញ់

« ចាញ់មែនទេ? »

« ឡប់សតិ អូនជាប្រុសណា៎!! »

« ក៏ឃើញថាចង់ក្អួតទើបគិតថាចាញ់កូន »

« គិតអីឡប់ៗ »

« ក្មេងល្ងង់អូននេះ សឺតៗៗ!! » គ្រឺតពេកនាយចាប់មុខគេមកថើបគ្មានចន្លោះ មនុស្សស្អីសម្តីចាក់ទឹកមិនលេចបែបនេះ

? ?????????????????????????? ?Where stories live. Discover now