« ជុង!! ឈប់សិនមើល!! » រាងតូចរត់មកពាំងមុខនាយ ជុងហ្គុកមុខក្រម៉ូវងាកទៅមើលអ្វីផ្សេងដោយមិនខ្ចីមើលមុខរាងតូច« បងកើតអី? » ថេយ៉ុងលូកដៃបំណងក្រសោបដៃនាយតែក៏ត្រូវគេគ្រវាសចេញមិនអោយប៉ះ
« ចេញមកធ្វើអី? មិចមិននៅផ្អែមល្ហែមជាមួយគ្នាទៀតទៅ? »
« បងនិយាយពីអីជុង? អូនមិនយល់ទេ »
« អញ្ចឹងបន្តភាពមិនយល់រឿងរបស់ឯងទៀតទៅ » ជុងហ្គុកដើរវាងគេចេញទៅ
« ជុងនិយាយនៅគ្នាអោយដឹងរឿងសិន!! » រាងតូចដើរត្រឹកៗតាមកិតៗនាយ ជុងហ្គុកមិនខ្វល់គិតតែដើរទៅមុខមិនងាកក្រោយ
« ជុងបងខឹងអូនមែនទេ? »
«............» ស្ងាត់គ្មានការឆ្លើយតបដដែល
« សូមអង្វរនិយាយជាមួយអូនសិនមកណា៎ជុង!! » ទោះបីជាថេយ៉ុងប្រឹងនិយាយអង្វរយ៉ាងណាក៏មិនបានផលដែរ
« អូយ៎!! » នៅសុខៗសម្រែករបស់ថេយ៉ុងបន្លឺឡើងបន្ទាប់ពីខ្លួនរបស់គេដួលខ្ពោកទៅលើដី រាងក្រាស់ឮហើយក៏ងាកទៅក្រោយភ្លាមៗ
« កើតអី? » នាយសួរដោយអាការៈបារម្ភមុននឹងអង្គុយចុះជិតគេ
« អូនចុកពោះណាស់ជុង » រាងតូចសម្តែងដូចជាឈឺចាប់ត្រង់ពោះខ្លាំងណាស់
« ចុកខ្លាំងទេ? » ជុងហ្គុកស្លេកមុខដូចមាន់ស្ងោរ ដៃក៏ក្រសោបលើដៃថេយ៉ុងដែលក្តោបពោះជាប់
« អូនចុកខ្លាំងណាស់ជុង!! »
« ទ្រាំបន្តិចទៅចាំយើងនាំឯងទៅពេទ្យ!! » រាងក្រាស់លើកបីប្រពន្ធឡើងក្នុងរង្វង់ដៃ ថេយ៉ុងឯណេះវិញពួនខ្ទប់មុខនឹងផែនទ្រូងប្តីទាំងញញឹមលាក់ពុតត្បិតថាផែនការរបស់គេទទួលបានផលពិតមែន ទាល់តែធ្វើបែបនេះទើបនាយព្រមឈប់ អេ៎! តែថាពេលនេះនាយចេះខ្វាយខ្វល់ពីគេហើយមែនទេ?
« មិនបាច់ទេ!! »
« ហេតុអី? » ជុងហ្គុងឈប់ស្ងៀមសួរទៅគេ បើចុកពោះហេតុអីមិនព្រមទៅពេទ្យ? ថេយ៉ុងសូកដៃក្រសោបកនាយ ពេលនេះទើបគេដឹងថាគេចាញ់ល្បិចក្មេងម្នាក់នេះសោះ
« កុហកយើងមែនទេ? » នាយសួរដោយសម្លេងស្មើមុននឹងដាក់គេចុះតែត្រូវរាងតូចតោងកជាប់មិនលែង

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...