« បើ..បងនៅអូនធ្វើអីអត់កើតទេ? »
« រឿងច្រើនណាស់ឯងនេះ ធ្វើដូចយើងមិនដែលឃើញ! » ចប់ប្រយោគនាយក៏ចេញទៅ Taehyung ហាក់បានស្រឡះក្នុងទ្រូងជាខ្លាំង នេះបើនាយនៅពិតមែនគេច្បាស់ជាធ្វើអីមិនចេញនោះទេ ទោះនាយធ្លាប់ឃើញរូបរាងទាំងអស់របស់គេក៏ពិតមែនប៉ុន្តែអារម្មណ៍ខ្មាស់អៀនក៏នៅតែមានដែរ ។ Taehyung ចាប់ផ្តើមដោះទុក្ខធុរៈរបស់ខ្លួនមុននឹងលុបមុខលុបមាត់រួចហើយក៏ហៅសេនាដៃស្តាំរបស់គេមកបីចេញទៅក្រៅ គិតទៅខ្លួនឯងពេលនេះដូចព្រះនាងចឹងមានប្តីបម្រើឆ្វេងស្តាំសព្វគ្រប់ ទោះបីជាមាត់អាក្រក់ក៏ពិតមែនតែJungkook មិនមែនជាមនុស្សដាច់ធម៌មេត្តាមិនជួយគេនោះទេ ។
« នេះញាំុទៅនឹងបានលេបថ្នាំ » នាយដាក់ចានបបរគ្រឿងសមុទ្រក្តៅៗពីមុខគេបន្ទាប់ពីចម្អិនរួច
« ហុឹម!! ឈ្ងុយខ្លាំងណាស់!! » Taehyung ញញឹមស្រង់ក្លិនបបរឈ្ងុយគួរអោយចង់ញាំុ ហិតតែក្លិនក៏ដឹងថាឆ្ងាញ់ដែរ
« ធ្វើដូចបានមាសបុិនដូងទុំ គ្រាន់តែបបរសោះ » នាយពោលមុននឹងលើកបបរមកផ្លុំដល់ត្រដាក់សឹមចូលមាត់ ។ នាយថាបែបនេះក៏ត្រូវដែរ ងាយឯណាបានប្តីចូលផ្ទះបាយធ្វើម្ហូបអោយព្រឹកល្ងាចបែបនេះ គួបផ្សំនឹងJungkook ដែលជាមនុស្សសោះកក្រោះដាក់គេថែមទៀតនោះបានបែបនេះទោះមាសបិុនដូងទុំក៏មិនអាចកាត់ថ្លៃបានដែរ
« បាទ!! » គេសើចស្ញេញដាក់នាយ រួចក៏ដួសបបរមកហុត ឆ្ងាញ់ខ្លាំងណាស់!! គ្រប់យ៉ាងដែលនាយធ្វើប្រៀបដូចជាចុងភៅអាជីពម្នាក់ចឹង Taehyung លួចដាក់ពិន្ទុអោយនាយមួយរយលើមួយរយ ស្វាមីគេអស្ចារ្យគ្រប់យ៉ាងតែម្តងហើយ ។
« ថ្ងៃបន្តិចយើងទៅវិញទៅ » ក្រោយពីស្ងាត់មួយសន្ទុះនាយក៏ចាប់ផ្តើមសន្ទនា រីឯ Taehyung ដែលកំពុងញាំុឆ្ងាញ់នៅពេលដែលឮបែបនេះក៏ហាក់ដូចជាអស់អារម្មណ៍
« មិចក៏ចឹង? យើងទើបតែមកបានពីរថ្ងៃទេ » នាយតូចស្រពោនទឹកមុខ បើទៅវិញគេច្បាស់ជាមិនសូវមានពេលនៅជាមួយនាយនោះទេព្រោះថានាយគិតតែការងារប៉ុណ្ណោះ
« ព្រោះតែឯងឈឺនោះអី »
« តែអូនមិនទាន់ចង់ទៅនោះទេ Jung! កុំទាន់ទៅអីណា នៅបន្តិចទៀតទៅទុកថាអូនសុំណា៎!! » រាងតូចប្រើទឹកមុខអង្វរកទាំងរលីងរលោងចង់យំ Jungkook ឃើញបែបនេះហើយក៏ចិត្តមិនដាច់នោះទេ នាយក្រាស់គិតមួយសន្ទុះរួចក៏ងក់ក្បាលយល់ព្រម រាងតូចឃើញឃើញក៏អររខិករខុបដូចចាក់ឆ្នោតត្រូវអាលេខធំ
« ហិហិ!! អរគុណបងណាស់ Jung!! ចឹងយើងញាំុបន្តទៅណា៎ » ស្អីៗ?? អម្បិញមិញក៏ចង់យំ ឥឡូវក៏ប្តូរមកជាសើចភ្លាមៗហេស៎? រាងក្រាស់ធ្វើមុខហួសចិត្តក្រៃលែង ព្រះអើយ! តាមមិនទាន់ពិតមែន អារម្មណ៍ផ្លាស់ប្តូរលឿនជាងព្យុះសូណាមិទៅទៀត មិនយល់ទេ មិនយល់ពិតមែន ។
ព្រលានយន្តហោះទីក្រុងសេអ៊ូល....
« មិចក៏មិនទាន់ចេញមកទៀត! » រាងតូចល្អិតវ័យប្រហែលជាង19ឆ្នាំ ឈររេរ៉ាកណ្តាលក្រុមមនុស្សដែលដើរទៅមកក្នុងព្រលានយន្តហោះស្របពេលដែលភ្នែកក៏សម្លឹងមាត់ច្រកចេញមិនដាក់ ។ អាល្អិតក្នុងឈុតអាវយឺតសដៃខ្លីមានស្រោបអាវដៃវែងក្រឡាការ៉ូធំៗពណ៌ក្រហមលាយក្រម៉ៅពីលើសាកសមឥតទាស់ជាមួយខោរឹបជើងពណ៌ខ្មៅទៀតនោះធ្វើអោយគេមើលទៅតូចដូចមនុស្សស្រីហើយក៏លេចធ្លោរក្នុងចំណោមក្រុមមនុស្សទាំងនោះ ។
« អា៎!! ចេញមកហើយហិហិ!! » គេសើចស្រស់កាលបើឃើញមនុស្សដែលគេរង់ចាំកំពុងតែដើរចេញមក ។
« Yoongi! Yoongi អូននៅទីនេះ!! » រាងតូចស្រែកឡើងរួចក៏គ្រវីដៃអោយសញ្ញាទៅបុរសសម្បុរសស្លេកដែលស្ថិតក្នុងឈុតគ្រ័រហ៊្សេរខ្មៅមួយតួខ្លួនដើរមករកគេទាំងមានកូនចៅអូសវ៉ាលីសតាមពីក្រោយ ។ នាយល្អិតឯណេះមិនចាំយូរក៏រត់ត្រុយទៅហក់អោបករបស់នាយហាក់ដូចជានឹកខ្លាំងណាស់
« Jimin ហា៎!! អូនធ្វើអីហ្នឹង ទីនេះមានមនុស្សច្រើនណាស់ » នាយកេះខ្នងគេតិចៗកាលបើក្រសែភ្នែកគ្រប់គូរកំពុងតែសម្លឹងមកពួកគេ
« អត់ទេ!! អូនមិនខ្វល់ទេ Yoongi ហា៎!! អូនឃ្លានហើយ តោះយើងទៅរកអីញាំុជាមួយគ្នា! » Jimin គ្រវីក្បាលម៉ាត់ៗ ចង់គេមើលក៏មើលទៅបែបនេះហើយទើបគេអាចដឹងថាប្រុសម្នាក់នេះជារបស់គេ ។
« ចឹងអូនចុះសិនមក!! » នាយតឿនគេ ព្រោះថាពេលនេះជើងតូចទាំងគូរគៀវចង្កេះរបស់នាយជាប់មិនព្រមចុះ
« អត់ទេ!! យ៉ាងមិចបងមិនពេញចិត្តមែនទេ? » រាងតូចសម្លឹងមើលមុខគេទាំងទឹកមុខតូចចិត្តតូចថ្លើម
« មិនមែនទេ! បងពេញចិត្តគ្រប់យ៉ាង » Yoongi ប្រញាប់ប្រកែកដើម្បីកុំអោយសំណព្វចិត្តអាក់អន់ស្រពន់ចិត្ត
« ហិហិ!! ចឹងតោះយើងទៅ!! » Jimin សើចកក្អឹករួចក៏ចេញបញ្ជារអោយគេចេញដំណើរ Yoongi មិនតបហើយដើរចេញទាំងពររាងតូច សំដៅទៅរកឡានដែលចតចាំរួចជាស្រេច ។
+ please vote for next episode

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...
?????09 : ?????????????????!!
Start from the beginning