抖阴社区

?????11 : ?????????????!!

Start from the beginning
                                    

អ្វីៗគឺបានផលដូចដែលរំពឹងទុក Jungkook ហាក់ដូចជាបានធូរស្បើយជាងមុន ថើបបានមួយសន្ទុះ Taehyung ក៏ដកមាត់ចេញរួចក៏ទាញនាយអោយដេកកើយទ្រូងរបស់គេ ។

« ចាំអូនច្រៀងកំដរបងល្អទេ? »

« ហុឹម....! » នាយគ្រហុឹមមុននឹងបន្តឹងដៃអោបកាយតូចជាប់

Taehyung ចាប់ផ្តើមច្រៀងចម្រៀងដែលគេបានសរសេរដោយខ្លួនឯងកាលពី3ឆ្នាំមុន វាជាចម្រៀងរៀនរាប់ពីចិត្តស្រលាញ់ បារម្ភ ចំពោះ Jungkook នឹងមានឃ្លាខ្លះក៏និយាយពីភាពឈឺចាប់និងទាមទាប្រលោមសូមអោយគេផ្តល់ក្តីស្រលាញ់មកខ្លួនវិញផង ។ សម្លេងរបស់រាងតូចពិរោះដូចតន្រ្តីសួគ៌ អ្នកដែលស្តាប់ហើយក៏អន្លង់អន្លោចតាម

[ មិនសុំអ្វីទេ គ្រាន់តែចង់អោយបងផ្តល់ក្តីស្រលាញ់តែអូនតែបន្តិច....] រាងតូចបញ្ចប់ប្រយោគចុងក្រោយនៃចម្រៀងរបស់ខ្លួន នៅពេលដែលមើលមករាងក្រាស់ក៏មិនដឹងថាគេលក់តាំងពីណា? ម្រាមដៃស្រឡូនដូចមនុស្សលើកសន្សឹមៗឡើងផាត់សក់ដែលធ្លាក់បាំងមុខរបស់ស្វាមី

« បងដឹងទេJung? បងសង្ហាខ្លាំងណាស់ » គេញញឹមស្ងួត ចំណែកដៃក៏បមបោសអង្អែលលើថ្ពាល់ Jungkook ថ្នមៗ ក្រសែភ្នែកដែលគេប្រើដើម្បីសម្លឹងមើលរាងក្រាស់នៅពេលនេះគឺជាក្រសែភ្នែកដែលពោរពេញទៅដោយក្តីស្រលាញ់ឥតឧបមា

« អូនគ្រាន់តែសង្ឃឹមថាបងអាចមើលឃើញបេះដូងតូចមួយនេះ មើលឃើញថាវាស្រលាញ់បងខ្លាំងប៉ុណ្ណា! » មួយជីវិតនេះអ្វីដែលគេខ្លាចគឺបាត់បង់នាយ គេពិតជាខ្លាចថានាយនឹងដេញគេចេញអោយឆ្ងាយពីជីវិតរបស់នាយ គ្រាន់តែគិតក៏អាចធ្វើអោយគេស្លន់ក្នុងចិត្តស្ទើរតែស្លាប់ដែរ

រាងតូចនៅបន្តសម្លឹងមើល Jungkook យ៉ាងយូររហូតដល់រលីវៗគេងលក់ដោយមិនដឹងខ្លួន ។

ព្រឹកថ្ងៃថ្មី.....

Yoongi ត្រូវJimin រំអុកទាំងព្រឹកអោយជួយជួនរូបគេចេញមកខាងក្រៅ ហើយគេពេលនេះក៏ត្រូវចូលខ្លួនធ្វើជាអ្នកយូរឥវ៉ាន់អោយគេផងដែរ ។

« បងគិតថាមួយនេះយ៉ាងមិចដែរ? » គេលើក្រវ៉ាត់កពណ៌ក្រហមក្រម៉ៅបង្ហាញនាយ

« បងអូនស្រលាញ់បងក៏ស្រលាញ់ដែរ »

« អូនគិតថាមួយនេះសមហ្នឹងបង អញ្ចឹង!! យកមួយនេះចុះ » គេហុចវាទៅអោយបុគ្គលិកដើម្បីវេចខ្ចប់ ពេលគិតលុយរួចហើយពួកគេក៏បន្តទៅហាងអាហារល្បីឈ្មោះនៅទីនោះ

« អូនចង់ញាំុអី? » នាយសួរទៅគេស្របពេលខ្លួនកំពុងមើលបញ្ជីរាយនាមម្ហូប

« បងញាំុអីអូនញាំុហ្នឹង! » Yoongi ឮហើយក៏ចាប់ផ្តើមកុម្ម៉ង់អាហារពីរបីមុខរួមជាមួយភេសជ្ជៈ

« សូមលោករង់ចាំបន្តិចបាទ!! » បុគ្គលិកអោនបន្តិចរួចចាកចេញទៅ

«................» Jimin ក៏ស្រាក់តែមុខប្រែជា ក្រញ៉ូវមួយរំពេចនៅពេលដែលក្រឡេកភ្នែកទៅតុដែលជ្រុងម្ខាង កំពុងតែមាននារីរូបស្រស់ម្នាក់សម្លឹងមើលកម្មសិទ្ធិរបស់គេមិនដាក់ភ្នែកគួរអោយចង់ទះ

« Yoon អូនប្តូរចិត្តហើយ យើងដូរហាងទៅ »

« ហេតុអីទៅ? នេះយើងកុម្ម៉ង់អាហារួចហើយ » នាយធ្វើមុខឆ្ងល់នៅពេលដែលរាងតូចស្រាប់ចង់ប្តូរហាងភ្លាមៗបែបនេះ

« ចេញលុយអោយគេទៅ ហើយដូរហាងឥឡូវនេះ » Jimin សង្កត់នៅចុងប្រយោគទាំងសម្លក់ទៅស្រីម្នាក់នៅថ្មែរ គេខ្លាចក្រែងថាបើនៅទីនេះបន្តិចទៀតនោះគេនឹងទប់ចិត្តទះមនុស្សខ្លះមិនបាន

« អ៎!! បាទ » ទោះឆ្ងល់ក៏ទុកមួយឡែក សំខាន់រាងតូចហាក់កំពុងតែមួម៉ៅបើធ្វើអោយទាស់ចិត្តអាចនឹងគ្មានផលល្អ

ពួកគេក៏ចេញទៅគិតលុយ Jimin តាមសម្លក់ស្រីម្នាក់នោះដែលកំពុងបង្ហាញទឹកមុខសោកស្តាយដែលYoongiចេញទៅវិញលឿនបែបនេះ ។ នាងហ៊ានណាស់ដែលមើលមនុស្សរបស់គេ នេះគេមិនទះនាងបែកកញ្ចប់មាត់ទុកថាសំណាងណាស់ហើយ របស់គេគឺគេហួងហែងមិនមែនចេះតែអោយអ្នកណាមើលក៏មើលបាននោះទេ នេះរបស់ឯកជនមិនមែនសាធារណៈ ។

« មិចក៏សុខៗស្រាប់តែដូរហាងបែបនេះ? » Yoongi សួរឡើងនៅបេលដែលចេញមកដល់ក្រៅហាងហើយ

« អូនមិនចង់ញាំុនៅទីនោះ »

« ចុះក្រែងដំបូងអូនជាអ្នកដែលចង់ចូលទៅញាំុនៅហាងនេះមែនទេ? »

« ចុះបើអូនចង់ដូរចិត្តបងមានបញ្ហាមែនទេ? » រាងតូចច្រត់ចង្កេះខាំមាត់សម្លឹងមកនាយទាំងក្រសែភ្នែកគម្រាម

« អត់ទេ បងតាមអូនគ្រប់ពេល ហិហិ!! » នាយសើចទាំងមិនសម អាការៈបែបនេះវាបង្ហាញឡើងតែពេលគេប្រច័ណ្ឌនប៉ុណ្ណោះ តែអម្បាញ់មិញនេះគេមានបានធ្វើអីអោយសមថាប្រច័ណ្ឌនឯណា?

« តោះ! ទៅរកអីញាំុ » ចប់ប្រយោគគេក៏ដើរនាំមុខទៅ Yoongi ដែលមិនដឹងរឿងហេតុនេះក៏បានត្រឹមតែដើរតាមគេទៅទាំងចម្ងល់ ។

Vote for next episode




? ?????????????????????????? ?Where stories live. Discover now