« តោះ!! ទៅរកអីញាំុទៅបងឃ្លានហើយ!! » នាយសង្ហាកៀកស្មាតូចដើរចេញទៅ ។ អនាគតប្រពន្ធគេនេះណាប្រច័ណ្ឌអើយសែនប្រច័ណ្ឌ ឈ្លោះគ្នាម្តងៗបើមិនទៅលួងតាំងបង្អត់បាយខ្លួនឯងអោយគេបារម្ភសឹងតែឆ្កួតទៅហើយ ប៉ុន្តែក៏ស្រលាញ់មិនដែលប្តូរដែរ អ៎េ!! មិនមែនទេ គឺប្តូរ..ប្តូរពីស្រលាញ់តិចៗទៅជាស្រលាញ់កាន់តែខ្លាំងឡើងៗ ។
ទ្រនិចនាឡិកាចង្អុលទិសដៅចំម៉ោងដប់មួយថ្ងៃ ថេយ៉ុងដែលគេងលក់ដែរនោះក៏ភ្ញាក់ដឹងខ្លួនឡើង ។ រាងតូចបេះដៃរាងក្រាស់ចេញតិចៗមុននឹងក្រោកចុះទៅកម្តៅបបរអោយស្វាមីញាំុដើម្បីលេបថ្នាំ ។
« Jung ក្រោកឡើង! » គេដាស់នាយក្រោយពីលើកបបរមកដល់បន្ទប់ហើយ
« ហុឹម!! » នាយក្រហុឹមដើមកបើកភ្នែកទាំងចិត្តមិនចង់ ក្បាលវិញក៏ឈឺដូចគេសំពងដប់ដំបង
« បងមិនអាចគេងទៀតទេ ឆាប់ក្រោកមកញាំុបបរនឹងអាលបានលេបថ្នាំ!! » ថេយ៉ុងជួយលើកនាយអោយអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ មុននឹងដួសបបរមកផ្លុំបញ្ចុកនាយ
«...........» ជុងហ្គុកមិនតបបានត្រឹមតែហារមាត់ទទួលបបរពីប្រពន្ធរីឯភ្នែកក៏មិនបើកដែរ ក្នុងខ្លួនរបស់នាយគឺល្វើយល្ហិតល្ហៃតែម្តង នេះសូម្បីតែកម្លាំងក្រោកអង្គុយក៏សឹងតែគ្មានផង
« នេះថ្នាំ!! » រាងតូចហុចថ្នាំអោយគេក្រោយពីបញ្ចុកបបរអស់ នាយទទួលថ្នាំយកមកលេបដោយមានរាងល្អិតហុតកែវទឹកតាមក្រោយ
« បងយ៉ាងមិចហើយ? បានគ្រាន់បើជាងមុនទេ? » ថេយ៉ុងសួរដោយក្តីបារម្ភខណៈដៃក៏ទទួលកែវទឹកពីនាយយកមកទុកលើតុ
« ចេះរកសំណួរមកសួរខ្លាំងម្ល៉េះ? » រាងក្រាស់ពោលខ្សេវៗទាំងសម្លឹងចំមុខប្រពន្ធ នេះជាថ្នាំទិព្វមែនទេ? គេលេបមិនទាន់ទាំងធ្លាក់ចូលក្រពះផងអោយគ្រាន់បើយ៉ាងមិច?
« ហេតុអីកម្តៅបងមិនចុះបែបនេះ? » ថេយ៉ុងភ្នែកសព្រាតពេលស្ទង់កម្តៅរបស់នាយហើយនៅតែដដែល ដោយដៃម្ខាងស្ទាបថ្ងាស់នាយនិងម្ខាងទៀតស្ទាបថ្ងាស់របស់គេ
« ថ្នាំទើបតែធ្លាក់ដល់ក្រពះទេ អោយវាត្រជាក់ភ្លាមៗយ៉ាងមិច? » ជុងហ្គុកចង់តែឆ្កួតអោយបាត់ៗទេ សំណួរដែលសួរចេញមកទាំងអម្បាលមាណបើអ្នកផ្សេងឮគេនឹងគិតថាថេយ៉ុងជាមនុស្សមិនគ្រប់ជាក់ជាមិនខាន
« មក..មកពីអូនបារម្ភពីបងពេក!! » ថេយ៉ុងអេះអុយធ្វើខ្លួនមិនត្រូវ ជុងហ្គុកឃើញហើយក៏អស់សំណើចតែពេលនេះនាយគ្មានកម្លាំងសើចឮនោះទេបានត្រឹមតែសើចក្នុងបំពង់កហ្នឹងឯង
ទឺុង....ទឺុង..... សម្លេងកណ្តឹងមុខផ្ទះបន្លឺឡើងកាត់ផ្តាច់ពួកគេ
« ចាំអូនទៅមើល!! » រាងតូចចុះទៅមើល បន្តិចក្រោយមកក៏ត្រឡប់មកវិញជាមួយវត្តមានរបស់លោកស្រីចន
« ជុង!! យ៉ាងមិចហើយកូន? កើតអីធ្ងន់ធ្ងរទេ? » អ្នកម៉ាក់ដាក់ខ្លួនអង្គុយចុះជិតនាយដោយសួរទាំងក្តីបារម្ភ
« អ្នកម៉ាក់មកបានយ៉ាងមិច? » នាយមិនឆ្លើយបែរជាសួរបកទៅគាត់វិញ
« អា៎វវ!! គឺជិះឡានមកហ្នឹងណាកូន! »
« កូនចង់បានន័យថាអ្នកម៉ាក់មកទីនេះមានការអី? នៅខាងក្រៅត្រជាក់ណាស់ចុះបើប៉ះពាល់សុខភាពអ្នកម៉ាក់នោះគិតយ៉ាងមិច? »
« ថេយ៉ុងបានខលទៅប្រាប់ម៉ាក់ថាកូនឈឺ ទើបម៉ាក់មកមើលកូនខ្លាចថាមានអ្វីធ្ងន់ធ្ងរ » រាងក្រាស់ឮហើយក៏សម្លឹងមើលមុខប្រពន្ធដែលឈរពួនលឹបលរក្រោយខ្នងម្តាយក្មេក« អូន...អូនភ័យពេកមិនដឹងធ្វើយ៉ាងមិចទើបខលប្រាប់ម៉ាក់ អូន...ខ្លាចបងកើតអីធ្ងន់ធ្ងរ » ថេយ៉ុងឆ្លើយដោយមិនចាំនាយសួរទាន់ គ្រាន់តែក្រសែភ្នែកដែលគេមើលមកខ្លួនក៏អាចធ្វើអោយរាងតូចដឹងដែរថានាយចង់និយាយអ្វី
« កុំបន្ទោសប្អូនអីកូន ប្អូនគ្រាន់តែបារម្ភ!! តែថាបើកូនមិនអីក៏ល្អហើយ ពេលដែលថេយ៉ុងខលទៅនោះណាម៉ាក់ភ័យសឹងលុះព្រលឹងទៅហើយ!! » លោកស្រីអង្អែលដើមដៃកូនប្រុស
« កូនមិនអីទេ ពេលនេះគ្រាន់តែនៅឈឺក្បាលតែប៉ុណ្ណោះ!! » ជុងហ្គុកញញឹមដាក់គាត់
« អ្នកម៉ាក់នៅទីនេះសិនទៅណា មានអ្នកម៉ាក់នៅកូនកក់ក្តៅបន្តិច!! » រាងតូចពោលឃាត់ម្តាយក្មេក ន័យរបស់គេនោះគឺថាបើមានគាត់នៅគេរាងធូរចិត្ត បើនៅតែពីរនាក់ប្តីគេមិនស្រណុកចិត្តនោះទេជាពិសេសពេលដែលនាយគេងស្តិរដូចមនុស្សស្លាប់ដូចព្រឹកមិញនេះឃើញហើយក៏ស្ទើរតែគាំងបេះដូងតែម្តង
« ចា៎!! ចាំដល់ល្ងាចទើបម៉ាក់ទៅវិញក៏បាន!! » លោកស្រីងាកមកញញឹមស្រស់ដាក់កូនប្រសារ គាត់ដឹងថាគេស្រលាញ់កូនគាត់ប៉ុណ្ណា គ្រាន់តែឈឺប៉ុណ្ណេះក៏គេភ័យខលទៅគាត់ទាំងញញីញញ័រធ្វើអោយគាត់ភ័យទៅតាមហ្នឹងដែរ ។ ជុងហ្គុកមើលមុខប្រពន្ធទាំងហួសចិត្ត ខ្លាចនោះខ្លាច ចុះបើថ្ងៃមុខគេកើតអីធ្ងន់ធ្ងរជាងនេះប្រហែលជាភ័យដល់សន្លប់តែម្តងហើយ គ្មានបានជួយគេអីនោះទេ ។

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...
?????27: ?????????!!
Start from the beginning