« ឯងដឹងរឿងទាក់ទងនឹងយើងច្រើនណាស់មែនទេ? » ជុងហ្គុកសួរទាំងងើបឈរអោបដៃជិតគេ
« មែនហើយ!! អោយតែរឿងដែលទាក់ទងនឹងបងអូនដឹងទាំងអស់ ដូចជាបងចូលចិត្តអីហើយមិនចូលចិត្តអី »
« បើអញ្ចឹងឯងសាករៀបរាប់មកមើលថាយើងចូលចិត្តអ្វីខ្លះ »
« បងចូលចិត្តស៊ុបសារាយសមុទ្រ គីមឈី ផ្លែប៉ោម..... » រាងល្អិតរៀបរាប់ជាហូរហែពីចំណង់ចំណូលចិត្តរបស់ប្តីតាមអ្វីដែលគេបានដឹងកន្លងមក
« អាចថាត្រូវទាំងអស់ ប៉ុន្តែនៅខ្វះមួយចំណុច » នាយញញឹម អ្វីដែលគេនិយាយមកគឺសុទ្ធតែត្រូវគ្មានចន្លោះ
« ជាអ្វី? មិចនឹងអាចទៅអូនចាំច្បាស់ណាស់ថាបងចូលចិត្តតែប៉ុន្នឹង » ថេយ៉ុងធ្វើមុខឡេឡឺ គេរៀបរាប់មកទាំងអស់ហើយមិចនឹងអាចថាមានខ្វះទៀតនោះ
« ចង់ដឹងដែរទេ? » ជុងហ្គុកលើកចិញ្ចើមសួរ
«............» រាងល្អិតងក់ក្បាលផ្ងក់ៗជំនួសការឆ្លើយ
« មួយចំណុចទៀតនោះគឺ......» រាងក្រាស់បង្អូសសម្លេងមុននឹងអោនមុខមកយឺតៗជិតកៀកមុខប្រពន្ធទើបនិយាយបន្ត « បងចូលចិត្តអូន!! »
ថេយ៉ុងគាំងឆ្កឹងមួយកន្លែង គេចង់អោយតែទះមុខខ្លួនឯងហើយសួរថាយល់សប្តិមែនទេ? មុននេះជុងហ្គុកនិយាយថាចូលចិត្តគេពិតមែនឬ? រាងតូចហាក់ធ្វើខ្លួនមិនត្រូវចង់យំបន្តិចចង់សើចបន្តិចយ៉ាងមិចមិនដឹងទេ
« បង...បងនិយាយ...បន្តទៀតមក!! »
« និយាយអី? » ជុងហ្គុកដឹងថាគេចង់និយាយពីអីតែនាយនៅសួរធ្វើពើរ
« មុននេះ...និយាយដូចមុននេះ!! » ថេយ៉ុង សម្លឹងមុខគេទាំងរលីងរលោងទឹកភ្នែក ជុងហ្គុកញញឹមស្រស់មុននឹងក្រសោបទាញកញ្ចឹងកគេមកកាន់តែជិត
« បងថា...បងចូលចិត្តអូនក្មេងល្ងង់!! » ក្រោយពីនិយាយចប់រាងក្រាស់ក៏ទម្លាក់ស្នាមថើបលើបបូរមាត់ប្រពន្ធ ចំណែកថេយ៉ុងឯណេះវិញរំភើបដល់ថ្នាក់ហូរទឹកភ្នែកទៅហើយ
វាអាចនឹងភ្លាមៗសម្រាប់គេក្នុងការសារភាព ប៉ុន្តែសម្រាប់ថេយ៉ុងគឺរង់ចាំពាក្យមួយឃ្លានេះយូរណាស់មកហើយ ។ ពីមុនគេតែងតែរំពឹងថានាយនឹងមើលឃើញពីទឹកចិត្តរបស់គេចំពោះនាយ ហើយពេលនេះផងដែរវាក៏មកដល់ពិតមែន ។

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...
?????33 : ???????!!
Start from the beginning