抖阴社区

?????36: ????????????????????????!

Start from the beginning
                                    

« អឺ! តើ...ក្មេងប្រុសដែលឈរគិតលុយនៅទីនេះកាលពីម្សិលមិញគេទៅណាហើយ? » នាយឆ្លើយទាំងអេះអុញ តែវាជាការពិតថានាយមកទីនេះព្រោះតែចង់ឃើញមុខជីមីនប៉ុណ្ណោះ

« អ៎!! លោកសម្តៅលើបងប្រុសជីមីនមែនទេ? » នាងគិតមួយសន្ទុះទើបគិតថាជាជីមីន ។ នាងហៅគេថាបងប្រុសបែបនេះដោយសារតែនាយតូចបញ្ជារអោយហៅបែបនេះមិនបាច់ហៅចៅហ្វាយអីនោះទេ ព្រោះគេជាមនុស្សងាយៗហៅបែបនេះក៏ស្និទ្ធស្នាលម្យ៉ាងដែរ ណាមួយនាយជាមនុស្សមិនប្រកាន់ខ្លួនអីទេដូច្នេះហើយទើបបុគ្គលិកក្រោមបង្គាប់គោរពស្រលាញ់ជីមីនគ្រប់ៗគ្នា

« បាទមែនហើយ!! អ្នកនាងជាមិត្តរួមការងាររបស់គេមែនទេ? »

« អូ៎!! អត់ទេ គាត់ជាម្ចាស់ហាងនេះផ្ទាល់ចា៎!! »

« បាទ!! » នាយញញឹម ដំបូងនាយស្មានតែបុគ្គលិកនៅទីនេះតែមិនស្មានថាគេជាម្ចាស់ហាងទាំងវ័យក្មេងបែបនេះសោះ

« សូមលោកអញ្ជើញអង្គុយរង់ចាំតាមលេខរៀងចា៎!! » នាយកម្លោះដើរទៅអង្គុយតុដែលនាយអង្គុយម្សិលមិញ មើលទៅមនុស្សម្នាដើរតាមផ្លូវខ្វាត់ខ្វែង ។

មួយសន្ទុះធំជីមីនក៏ដើរចូលមក រាងតូចបង្ហើរស្នាមញញឹមដាក់បុគ្គលិកមុននឹងដើរចូលទៅការិយាល័យបាត់ ។ នាយកម្លោះដែលតាមសម្លឹងគេតាំងតែពីមាត់ផ្លូវចូលនោះក៏ធ្លោយស្នាមញញឹមឡើង ទោះមិនបាននិយាយគ្នាក៏ដោយអោយតែបានឃើញមុខគេក៏អស់ចិត្តដែរ ។

ជុងហ្គុកដើរញាប់យើងចេញពីបន្ទប់ប្រជុំសម្តៅទៅការិល័យរបស់នាយព្រោះមុននេះរិគីប្រាប់ថាថេយ៉ុងរបស់នាយកំពុងតែរង់ចាំនៅទីនោះ ។ រាងក្រាស់រុញទ្វាចូលក៏ឃើញថារាងតូចកំពុងតែអង្គុយអានសៀវភៅលើសាឡុងចាំគេពិតមែនហើយនៅលើតុខាងមុខគេក៏មានប្រអប់អាហារដូចគ្នា

« ជុង! ប្រជុំរួចរាល់ហើយហេស៎? » រាងតូចដាក់សៀវភៅចុះ ជុងហ្គុកដើរមកដាក់ខ្លួនអង្គុយជិតរាងតូចមុននឹងទាញរាងកាយប្រពន្ធមកអោប ។ មិនដឹងទេ!! នាយស្រាប់តែនឹកគេខ្លាំងរកថាមិនត្រូវ ទើបតែឃ្លាតគ្នាតែប៉ុន្មានម៉ោងសោះនាយមានបែជាអារម្មណ៍ដូចឃ្លាតរាប់ឆ្នាំទៅហើយ

? ?????????????????????????? ?Where stories live. Discover now