抖阴社区

?????36: ????????????????????????!

Start from the beginning
                                    

« អូយ៎!! ថប់ដង្ហើមណាស់ អោបអីក៏អោបម្ល៉េះជុង? »

« បងនឹកអូន!! » ពាក្យថានឹករបស់នាយអាចមានឥទ្ធិពលរំញោចស្នាមញញឹមរបស់ថេយ៉ុងឡើងមកមួយរំពេច

« នឹកអីនៅឆ្ងាយគ្នាតែប៉ុន្មានម៉ោងសោះ? »

« តែបងគិតថាវាយូរខ្លាំងណាស់!! » ថេយ៉ុងកាន់តែចង់សើចខ្លាំងឡើង ចេះមកធ្វើខ្លួនដូចកូនក្មេងទៅកើតនៀក៎ តែថាគេក៏នឹកនាយដូចគ្នា

« បានហើយ!! ឆាប់ញាំុបាយទៅអូនធ្វើមកច្រើនណាស់! » នាយតូចរុញកាយជុងហ្គុកចេញ រួចចាប់បើកគម្របប្រអប់អាហារថ្ងៃត្រង់ដែលគេធ្វើមកពីផ្ទះសម្រាប់ស្វាមី

« ញាំុជាមួយគ្នាណា!! »

« ប្រាកដហើយ ព្រោះអូនយកមកញាំុជាមួយបងនោះអី នេះ!! » ថេយ៉ុងហុចចង្កឹះអោយនាយ តែរាងក្រាស់បែជាមិនទទួលយក

« យកចង្កឹះនេះទៅ »

« អត់ទេ!! បងចង់អោយអូនបញ្ចុក » ថេយ៉ុងឮហើយក៏ហួសចិត្តបន្តិច ពេលបែបនេះទើបដឹងថានាយមានចរិកដូចក្មេងខ្លាំងប៉ុណ្ណា

« ហេតុអី? មិនចង់បញ្ចុកបងហ៎? » ជុងហ្គុកលេងទឹកមុខអន់ចិត្តភ្លាមៗ មើលចុះៗ!! បើមើលធ្វើមុខបែបនេះចាប់លេបទុកតែម្តងល្អទេ?

« ក៏បានដែរ ឆាប់ហារមាត់មក! »

ជុងហ្គុកញញឹមភ្លេតមុននឹងហារមាត់ចាំទទួលអាហារពីភរិយា ថេយ៉ុងបញ្ចុកនាយមួយម៉ាត់ញាំុខ្លួនឯងមួយម៉ាត់ យូរៗទៅគេគិតថាខ្លួនដូចជាម៉ាក់រាងក្រាស់ទៅវិញទេបើម៉ាកៗនេះនោះ ។

តុក...តុក...

« ចូលមក!! » រាងក្រាស់និយាយទៅពីខាងក្នុង ស្របពេលដែលថេយ៉ុងកំពុងតែរៀបចំប្រអប់បាយទុកវិញដោយសារតែញាំុរួចហើយល្មម

« ចៅហ្វាយ!! លោក ជេម មកសុំជួប!! »

« ហុឹម! អោយគេចូលមក » នាយអនុញ្ញាតក្រោយពីគិតមួយសន្ទុះ ។ រិគីចេញទៅវិញមួយភ្លេតទើបត្រឡប់មកវិញជាមួយនឹងវត្តមានរបស់លោក ជេមនិងជំនិត

« សួស្តីលោក ជុងហ្គុក!! »

« សួស្តីលោក ជេម!! » អ្នកទាំងពីរចាប់រលាក់ដៃគ្នា

« សួស្តីលោកលេខា!! » នាយងាកទៅរាក់ទាក់ថេយ៉ុងទាំងញញឹមស្រស់

« បាទ!! សួស្តី » ថេយ៉ុងញញឹមតបវិញជាការគួរសមគេចាំប្រុសម្នាក់នេះបានថាជាអ្នកណា ប៉ុន្តែគេមិនដឹងទេថាគ្រាន់តែស្នាមញញឹមនេះក៏អាចធ្វើអោយនាយ ជេម គាំងភ្លឹកដែរ

« អ្ហេម!! លោក ជេម អញ្ជើញអង្គុយ!! » ជុងហ្គុកធ្វើជាគ្រហេមកាត់ចង្វាក់នាយដែលគិតតែសម្លឹងមុខប្រពន្ធគេមិនដាក់ភ្នែក

« អ៎!! បាទអរគុណ » ពួកគេក៏អង្គុយចុះលើសាឡុងទាំងអស់គ្នា

« រិគីទៅយកកាហ្វេមកទទួលភ្ញៀវ »

« បាទចោហ្វាយ! »

« ចាំខ្ញុំទៅជួយ!! » ថេយ៉ុងស្នើរខ្លួនទៅជួយរិគី គេមិនដឹងថាហេតុអីទេតែស្រកែភ្នែកប្រុសម្នាក់នេះសម្លឹងមកគេដូចចម្លែកដូច្នេះមានតែគេច

« មិនជ្រាបទេថាលោក ជេម មករកខ្ញុំដល់ក្រុមហ៊ុនថ្ងៃនេះមានការអីដែរ? » ជុងហ្គុកចាប់និយាយឡើងក្រោយពីថេយ៉ុងនិងរិគីចេញទៅផុត

« អូ៎!! ខ្ញុំទើបតែត្រឡប់មកពីជប៉ុនហើយក៏មានរបស់បន្តិចបន្តួចមកផ្ញើរលោក!! ឯងឆាប់យករបស់មក » នាយងាក់ទៅនិយាយជាមួយកូនចៅ អ្នកជាកូនចៅក៏យកប្រអប់ធំល្មមមកហុចអោយរាងក្រាស់

« នេះជាស្រាបុរាណដែលល្បីនៅជប៉ុន មួយឆ្នាំចម្រាញ់បានតែម្តងប៉ុណ្ណោះ ពេលឃើញវាខ្ញុំក៏នឹកឃើញដល់លោក ជុងហ្គុក ទើបទិញយកមកផ្ញើរ »

« បាទ!! ខ្ញុំអរគុណទឹកចិត្តរបស់លោក ជេម ខ្លាំងណាស់ » ជុងហ្គុកញញឹមចុងមាត់ ស្មានតែនាយមិនដឹងហេស៎ថាគេយកលេសទិញស្រាយកមកផ្ញើរព្រោះតែចង់មកមើលមុខប្រពន្ធរបស់នាយនោះ

« អឺ!! ខ្ញុំមានសំណួរខ្លះចង់សួរលោក!! » លោក ជេម អេះអុញបន្តិចនឹងហារស្តីឡើង ប៉ុន្តែបំណងរបស់គេមកនៅថ្ងៃនេះក៏ព្រោះតែចង់សួររឿងនេះឯង

« បាទ!! អញ្ជើញលោកសួរមកចុះ » រាងក្រាស់បាញ់ក្រសែភ្នែកចំមុខនាយ ទាំងក្នុងចិត្តអាចទាញដឹងនូវសំណួររបស់នាយរួចបាត់ទៅហើយ

« គឺ.....លេខារបស់លោក!! គេ...គេនៅទំនេមែនទេ? មិនលាក់បាំងលោកទេខ្ញុំ...ពេញចិត្តលេខារបស់លោក »













? ?????????????????????????? ?Where stories live. Discover now