抖阴社区

?????38 : ??????!!

Start from the beginning
                                    

« ក៏ដឹងថាប្តីអូនជាអ្នកណា »

« ដឹងហើយថាជាអ្នកមាន!! » រាងតូចពេបមាត់ ស្របពេលបុគ្គលិកក៏លើកអាហារនិងភេសជ្ជៈមកដល់ល្មម ពួកគេដាក់អាហារលើតុរួចមុននឹងលាទៅវិញ ។

« ឆាប់ញាំុទៅ!! » ជុងហ្គុកតឿនរួចក៏ចាប់ផ្តើមញាំុទាំងអស់គ្នា អាហារមួយពេលនេះពិតជាមានក្តីសុខនិងរ៉ូមែនទិចពិតមែន ញាំុបណ្តើរមើលទេសភាពទីក្រុងបណ្តើរជាពិសេសមានមនុស្សជាទីស្រលាញ់នៅក្បែរខ្លួនតែពីរនាក់បែបនេះទៀត ពិតជាប្រសើរខ្លាំងណាស់ ។

« នេះបាទរបស់លោក!! » ក្រោយពីបញ្ចប់អាហារពេលល្ងាចបានមួយសន្ទុះ បុគ្គលិកម្នាក់បានយកហ្គីតាមកហុចអោយនាយតាមការផ្តាំផ្ញើររបស់រាងក្រាស់កាលពីពេលដែលខលមកកក់ ។

« អរគុណ » នាយទទួលយកវាមកកាន់ ថេយ៉ុងហាក់ដូចជាឡេឡឺមិនដឹងថានាយចង់ធ្វើអី

« បងចង់ធ្វើអី? »

« អូនមិនចង់ស្តាប់បងច្រៀងទេមែនទេ? »

« អត់ទេ!! អូនចង់ហិហិ!! » មិនចង់យ៉ាងមិច? គេចូលចិត្តស្តាប់រាងក្រាស់ច្រៀងខ្លាំងណាស់

ជុងហ្គុកមិនតបតែក៏ក្រោកឡើងអូសកៅអីមកអង្គុយខាងឆ្វេងដៃរាងតូច នាយកេះហ្គីតាសាកបន្តិចចង់ដឹងថាសម្លេងបានល្អហើយឬនៅមុននឹងងើបមកនិយាយជាមួយរាងតូច

« បទនេះបងនិពន្ធវាឡើងជាពិសេសសម្រាប់អូន »

« ពិតមែនហេស៎? អញ្ចឹងឆាប់ឡើងអូនចង់ស្តាប់ខ្លាំងណាស់!! »

ជុងហ្គុកចាប់ផ្តើមកេះហ្គីតាយ៉ាងស្ទាត់ជំនាញលេងទំនុកភ្លេងដែលនាយបានសរសេរវាឡើងដោយខ្លួនឯង សម្លេងក្រអួនក្រអៅបង្ហើរចេញពីបបូរមាត់បានរូបរបស់នាយ ចម្រៀងដែលមានន័យនិយាយពីក្តីស្រលាញ់មួយដែលចាប់ផ្តើមពីការស្អប់ យូរៗទៅក៏បាត់មុខបន្តិចមិនបាន វារ៉ាយរ៉ាប់ពីចិត្តស្រលាញ់ដែលនាយមានអោយថេយ៉ុងខ្លាំងក្រៃ ទាំងលន់តួសុំថែទាំគេ ចង់កាន់ដៃរបស់គេដើរលើវិថីជីវិតរួមគ្នារហូតដល់ចាស់ដោយមិនលែងដៃគ្នាជាដាច់ខាត ។

ថេយ៉ុងស្តាប់បណ្តើរយំបណ្តើរ ខ្លួនក៏រេទៅមកតាមចង្វាក់ភ្លេង ក្រសែភ្នែកទាំងគូរប្រទាក់ចូលគ្នាមិនរបេះ ស្តាប់បទនេះហើយអោយធ្វើអោយគេមិនរំភើបមិនបាន ហេតុអ្វីបងផ្អែមល្ហែមបែបនេះ?

? ?????????????????????????? ?Where stories live. Discover now