抖阴社区

?????38 : ??????!!

Start from the beginning
                                    

« សូមអោយបងបានកាន់ដៃអូន សូមអោយបងបានមើលតែអូនអស់មួយជីវិត..... » ជុងហ្គុកបញ្ចប់ឃ្លាចុងក្រោយដៃវែងស្រឡូនក៏បញ្ឈប់កេះខ្សែហ្គីតាដូចគ្នា ។ រាងក្រាស់បញ្ឈរហ្គីតាផ្អែកនឹងកៅអីមុននឹងដាក់ខ្លួនលុតជង្គង់ចុះជិតរាងតូច ថេយ៉ុងឃើញបែបនេះក៏ក្រោកឡើងពីកៅអីមកលើកនាយឡើង

« បងធ្វើអីហ្នឹងជុង? » គេប្រឹងលើកនាយអោយក្រោកតែនាយមិនព្រមក្រោកសោះ

« ថេយ៍ហា៎!! » នាយហៅនាមភរិយាដោយសម្លេងស្រាលបំផុត ធ្វើថេយ៉ុងដែលប្រឹងលើកនាយមុននេះបែជាត្រូវនៅឈរស្ងៀមទ្រឹងភ្លាមៗ

« បងសុំទោស » ប្រយោគសុំទោសដែលកប់ក្នុងទ្រូងមកជាយូរ ពេលនេះនាយសម្រេចចិត្តហើយថានឹងបង្ហាញវាចេញមក

« រឿង...រឿងអី? » រាងតូចនិយាយអួលៗក្នុងបំពង់ក

« បងសុំទោសរឿងកន្លងមកដែលបងធ្វើមិនល្អដាក់អូន សុំទោសដែលបងតែងតែស្រែកខ្លាំងៗដាក់អូន សុំទោសដែលមាក់ងាយអូន សុំទោសរាល់កំហុសគ្រប់យ៉ាងទាំងអស់ » ទឹកភ្នែកជាច្រើនដំណក់ហូរកាត់ផែនថ្ពាល់របស់នាយ អារម្មណ៍ខុសឆ្គងក៏កើតឡើងដែលកន្លងមកនាយមិនដែលល្អជាមួយរាងតូច

« បងអត់ខុសទេ ហុឹក!! បងអត់ខុសទេ » ថេយ៉ុងគ្រវីក្បាលម៉ាត់ៗ គេមិនដែលគិតថានាយខុសម្តងណានោះទេ គេស្រលាញ់នាយដល់ថ្នាក់នេះដូច្នេះហើយក្នុងភ្នែករបស់គេនាយគ្មានកំហុសទេ

« អូនខឹងបងទេ? »

« ហុឺៗៗ អូនមិនខឹងបងទេ មិនដែលខឹងសូម្បីតែម្តងហុឹក!! »

គេល្អពេកហើយ ល្អរហូតដល់ថ្នាក់ថានាយក៏រអៀសចិត្តស្អប់ខ្លួនឯងដែលធ្វើបាបគេរហូតមក ។ ហេតុអីអូនល្ងង់យ៉ាងនេះ? បងធ្វើមិនល្អដាក់អូនច្រើនឆ្នាំហើយតែអូនបែជាមិនខឹងមិនស្អប់បង?

« យល់ព្រមអោយបងប៉ះប៉ូវនូវកំហុសរបស់បងបានទេ? » រាងក្រាស់ក្រសោបដៃទាំងគូរនោះជាប់ យល់ព្រមទេ អោយបងប៉ះប៉ូវឡើងវិញសម្រាប់អូន?

« ហុឹម!! » រាងតូចងក់ក្បាលជំនួសការឆ្លើយតបដោយសារតែពេលនេះបំពង់កវាអួលនិយាយមិនចេញទេ

« យល់ព្រមនៅជាមួយបងជារៀងរហូតទេ? »

« អ្ហឹក!! អូន..អូនព្រម!! » ជុងហ្គុកញញឹមងើបឈរឡើងទាយអោបកាយតូចមួយជាប់ ថេយ៉ុងបិទភ្នែកផ្តេកក្បាលលើទ្រូងប្តី បើអូនរស់ខ្វះបងមិនបានផងតើអោយអូននៅឆ្ងាយពីបងបានយ៉ាងមិច? អូនច្បាស់ជាស្លាប់បើគ្មានវត្តមានបង ។

ផាំង!! ផាំង!!......

សម្លេងបាញ់កាំជ្រួចបន្លឺឡើងទាំងបែករូបរាងយ៉ាងស្អាតនៅលើមេឃ ថេយ៉ុងភ្ញាក់ព្រើតមើលទៅផ្កាកាំជ្រួចនៅលើមេឃមុននឹងញញឹមឡើង តែក៏ត្រូវងាកមកមើលរាងក្រាស់ភ្លេតពេលនឹកឃើញដល់អាការៈខ្លាចសម្លេងផ្ទុះរបស់នាយ រាងតូចបង្ហាញទឹកមុខបារម្ភមួយរំពេចដោយខ្លាចថាអាការៈរបស់នាយនឹងរើឡើង ។

« ជុង បង..កុំស្តាប់វាអីណា!! កុំស្តាប់អី » ថេយ៉ុងលើកដៃទាំងគូរផ្ទប់ត្រចៀកអោយនាយកាលបើកាំជ្រួចចេះតែបាញ់ឡើងបន្តបន្ទាប់

ជុងហ្គុកញញឹមមុននឹងចាប់ដកដៃរាងតូចចេញយឺតៗ ក្មេងម្នាក់នេះតែងតែបារម្ភពីគេជានិច្ចមិនថាក្នុងកាលៈទេសៈណានោះទេ រាងតូចជ្រួញចិញ្ចើមចូលគ្នាពេលនាយទាញដៃគេចេញបែបនេះ

« អូនសម្លាញ់!! បងមិនអីទេ!! » នាយចាប់ផ្តើមលែងខ្លាចនឹងសម្លេងអស់នេះហើយ ចាប់តាំងពីថ្ងៃដែលនាយខំប្រឹងជម្នះវាដើម្បីចូលទៅជួយរាងតូចក្នុងហេតុការណ៍ភ្លើងឆេះ បន្ទាប់មកនាយក៏ឧស្សាហ៍ទម្លាប់ស្តាប់សម្លេងផ្គរលាន់ សម្លេងរន្ទះពេលមានភ្លៀង ទាំងអស់នេះក៏ព្រោះតែដើម្បីរាងតូច គេខ្លាចថាថ្ងៃណាមួយមានរឿងមិនល្អកើតឡើងម្តងទៀត ហើយបើគេនៅតែខ្លាចវាគេនឹងមិនអាចជួយថេយ៉ុងបាននោះទេ ដូច្នេះគេត្រូវតែជម្នះវាអោយបាន ចំណែកកាំជ្រួចនេះគឺនាយជាអ្នករៀបចំជាពិសេសសម្រាប់យប់នេះព្រោះតែនាយដឹងច្បាស់ថាថេយ៉ុងចូលចិត្តកាំជ្រួចណាស់ ។

« ពិត..ពិតមែនហេស៎? »

« ហុឹម!! ទាំងអស់នេះបងជាអ្នករៀបចំសម្រាប់អូន » ជុងហ្គុកងក់ក្បាល ថេយ៉ុងញញឹមខ្ជឹបរួចក៏ទាញនាយមកថើបផ្អឹបបបូរមាត់គ្នា ទាំងដែលកាំជ្រួចនៅតែបាញ់មិនទាន់ឈប់ អរគុណបងខ្លាំងណាស់ យប់នេះអូនពិតជាមានក្តីសុខខ្លាំងបំផុត ។


? ?????????????????????????? ?Where stories live. Discover now