ភាគទី1 : ការយល់ច្រឡំ
ផ្តេីមរឿង
ទីក្រុងប៉េកាំងប្រទេសចិន
វិថីវែងអន្លាយខ្វាត់ខ្វែងមនុស្សជាច្រេីនបានជិះឆ្លងកាត់សឹងតែរកផ្លូវឆ្លងម្ខាងទៅកាន់ម្ខាងមិនបាន ទីនេះជាទីក្រុងប៉េកាំងនៃទឹកដីប្រទេសចិន ដែលប្រមូលផ្ដុំទៅដោយពួកអភិជននឹងពួកអ្នកធំមានអំណាចរស់នៅយ៉ាងច្រេីនNight Club
វាជាក្លឹបមួយនៅកណ្តាលទីក្រុងប៉េកាំងមនុស្សតែងតែចូលជាសន្ធឹកសន្ធាប់មិនចេះអស់នោះទេបេីពេលកាន់តែយប់ជ្រៅបែបនេះគឺរឹតតែច្រេីន« ស្វាគមន៍អាសម្លាញ់ត្រឡប់មកចេះផឹកស្រាវិញ » សម្លេងបុរសម្នាក់បានបន្លឺឡើងនឹងដេីរទៅជិតមិត្តភក្តិដែលគេកំពុងតែឈរមើលមនុស្សក្នុងក្លឹបដែលនាយមានឈ្មោះថាម៉ូធីងយៀក
« ហឹុុម....គ្រាន់តែយើងត្រឡប់មកផឹកវិញសោះឯងអីក៏សប្បាយចិត្តយ៉ាងនេះ? » សម្លេងគ្រលរធំទាំងដកដង្ហើមធំនេះសម្លឹងមើលទៅកាន់មិត្តហេីយក៏
សេីចបន្តិច ដូចជាត្រេកអរខ្លាំងណាស់អាងមិត្តត្រឡប់មកផឹកដូចមុនវិញ« ហាសហា ~ មិនអោយយើងមិនសប្បាយចិត្តយ៉ាងម៉េចអាបូ!ឯងឡាយតែខូចចិត្តរឿងស្រីទុកក្លឹបចោលឡើង3ទៅ4ខែហេីយនៅតែក្នុងបន្ទប់ អាងមានមិត្តជាអ្នកមេីលខុសត្រូវមែនទេ? » ធីងយៀកសេីចខ្លាំងៗ អាមិត្តចោលម្សៀតម្នាក់នេះព្រោះតែស្រីបានធ្វើបាបខ្លួនឯង ទេីបតែពេលនេះទេីបសម្រេចចិត្តមកឃើញពិភពលោកវិញម្ដងទៀត
« អរគុណឯងណាស់ដែលជួយមើលថែក្លឹបយើងពេលយេីងកំពុងខូចចិត្តរឿងស្រី » អុីប៉ូពោលពាក្យអរគុណក្នុងន័យដឺដងអោយធីងយៀក រំលឹកដល់រឿងស្រីនេះនាយក៏នៅតែមានអារម្មណ៍ឈឺចាប់
ការបាត់បង់មនុស្សស្រីដែលខ្លួនស្រឡាញ់វាឈឺចាប់យ៉ាងណា?គ្មានអ្នកណាយល់អារម្មណ៍មួយនេះនោះទេ បាត់បង់ទៅទាំងកំពុងស្រឡាញ់បាត់បង់ទៅទាំងកំពុងត្រូវការប្រៀបធៀបដូចជាហែកបេះដូងទាំងរស់
វ៉ាងអុីប៉ូជាម្ចាស់ក្លឹបមួយនេះដោយសារតែអាយុ32របស់គេនឹងរូបរាងដ៏សែនសង្ហាគឺតែងតែទាក់ទាញ់មនុស្សស្រីនៅក្នុងក្លឹបជានិច្ច។

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?