抖阴社区

EP31

431 13 0
                                    

ភាគទី31 : ក្តីបារម្ភ

រូបភាពនាយជាមួយចាន់មានច្រើនណាស់ដែលរូបភាពទាំងអស់នោះគឺពោរពេញដោយក្តីសុខនឹងស្នាមញញឹម។ប្រសិនបេីអាចនាយនឹងត្រឡប់ពេលវេលាថយក្រោយនឹងមិនអោយរឿងគ្រប់យ៉ាងក្លាយជាបែបនេះឡេីយ។

តុក ~ តុក
« អ្នកណាគេ? » សម្លេងគោះទ្វារបានបន្លឺឡើងដោយសារតែអុីប៉ូអារម្មណ៍មិនល្អផងទេីបនាយឆ្លេីយទាំងគំហោក

« គឺខ្ញុំអ្នកប្រុសខ្ញុំទទួលបានដំណឹងហើយ » កូនចៅរបស់នាយនិយាយឡើងនឹងមានដំណឹងមួយចង់ប្រាប់ដែលអុីប៉ូចង់ដឹងជាខ្លាំង ព្រោះជារឿងដែលពាក់ព័ន្ធនឹងចាន់

« ចូលមក! » នាយអនុញ្ញាតកូនចៅលឺបែបនោះហើយក៏ដេីរចូលមក

« ចាហ្វាយគឺខ្ញុំទទួលបានដំណឹងរបស់អ្នកប្រុសតូចចាន់ហើយគឺនៅភូមិមួយដែលដាច់ស្រយាលមានឈ្មោះថាប៉ាយហ្វឹង » កូនចៅរបស់អុីប៉ូក៏និយាយរៀបរាប់តាមអ្វីដែលបានទៅសេុីបមក

« ហេតុអ្វីចាន់ទៅទីនោះ? » អុីប៉ូលឺបែបនោះចងចិញ្ចើមទាំងឆ្ងល់ចាន់ស្អប់នាយដល់ថ្នាក់ណាបានជារត់គេចបានឆ្ងាយបែបនេះប៉ុន្តែយ៉ាងណាក៏មិនអាចគេចផុតដែរនាយចង់រកអ្នកណាហើយគឺរកអោយឃើញ

« ខ្ញុំក៏មិនដឹងដែរអ្នកប្រុស!តេីអ្នកប្រុសបម្រុងទៅតាមអ្នកប្រុសតូចមែនទេ? » កូនចៅនាយក៏គ្រវីក្បាលសូម្បីតែកូនចៅក៏មិនអាចចេះដឹងរឿងចាហ្វាយពេកដែរនាំតែអន្តរាយដល់ខ្លួនឯងតែប៉ុណ្ណោះសុខចិត្តនៅស្ងៀមធ្វើមិនដឹងមិនលឺល្អជាង

« បេីយេីងមិនទៅតាមប្រពន្ធយេីងយកមកវិញនឹងមានអ្នកយកមិនខាន!យេីងទៅម្នាក់ឯងបានឯងមិនបាច់អោយឯងទៅជាមួយទេ » នាយលឺបែបនោះមិនបង្អង់យូរទេនាយនឹងទៅភ្លាមនាយចង់ជួបចង់និយាយចង់លឺសម្លេងចាន់ដូចមុនរស់នៅម្នាក់ឯងពេលនេះប្រៀបដូចជាមនុស្សឆ្កួត ពេលអត់ចាន់ទេីបនាយដឹងថាចាន់សំខាន់ខ្លាំងប៉ុណ្ណា

« បាទ!! » កូនចៅងក់ក្បាលដោយមិនហ៊ានតវ៉ាជាមួយច្រើនឡើយធ្វើជាកូនចៅក៏ដឹងច្បាស់ថាអ្នកប្រុសចារឹកយ៉ាងម៉េចដែរ។

វឹង ~ ~
សម្លេងឡានបានបេីកចេញទៅគឺជាឡានរបស់អុីប៉ូនឹងឯង។នាយបេីកឡានទាំងភ្ជាប់ស្នាមញញឹមនៅលេីមុខយ៉ាងស្រស់ដៃវិញញ័របេីកឡានសឹងតែលែងរួចទៅហេីយ។នាយចង់ឃេីញចាន់ពេលនេះខ្លាំងណាស់ខំបេីកអោយលឿនណាស់ដេីម្បីជួបចាន់។

??? : ?????????????????????????(END)Where stories live. Discover now