抖阴社区

EP19

423 11 0
                                    

ភាគទី19 : ផ្នូររបស់អ្នកណា?

ផាំង ~ ~
ភ្លេីងចាំងចាចសម្លេងរន្ទះបាញ់បានបន្លឺឡេីងយ៉ាងខ្លាំងដែលធ្វេីអោយទាំងចាន់ទាំងអុីប៉ូគឺភ័យខ្លាចដូចគ្នា សភាពអុីប៉ូពេលនេះគឺលែងដូចពីមុនហើយ។

អា ~ ~
អុីប៉ូស្រែកមួយទំហឹងបិតត្រចៀកនឹងកែវភ្នែកក្រហមច្រាលនាយគ្រប់គ្រងខ្លួនឯងលែងបានហើយ នាយចាប់ផ្តើមរវេីវរាយដូចមនុស្សមិនគ្រប់សតិ

« អុីប៉ូតេីបងកេីតអ្វីទៅ? » ចាន់ឃើញបែបនោះក្តីបារម្ភចេះតែកេីនខ្លាំងមិនដែលឃើញអុីប៉ូក្នុងសភាពបែបនេះទេ

« កុំចូលជិតបង ~ អា ~ » ទោះបីជាយ៉ាងណាក៏នាយមិនអោយចាន់ចូលចិត្តអការះមួយនេះនាយកេីតឡេីងជានិច្ចនៅពេលភ្លៀងខ្លាំង នាយប្រៀបដូចជាបិសាចគ្រប់គ្រងខ្លួនឯងមិនបាន

« អុីប៉ូ.... » អុីប៉ូរត់ចេញទៅចាន់ក៏និយាយឃាត់ប៉ុន្តែអុីប៉ូបានចេញទៅបាត់ដែលទុកអោយចាន់ឈរឆ្ងល់ នេះចម្លែកហើយមិនមែនលេីកទីមួយនោះទេ។

ចាន់រត់ចេញទៅតាមអុីប៉ូនឹងឃើញថានាយបានចូលទៅក្នុងបន្ទប់កណ្តាលឯចាន់វិញស្រាប់តែឈប់រត់តាមនៅស្ងៀមភ្លាមៗដូចត្រូវថ្នាំសណ្តំ

« គេចូលបន្ទប់នោះធ្វើអ្វី?ក្នុងនោះមានអ្វីដែលអុីប៉ូ
លាក់មិនអោយខ្ញុំដឹង? » និយាយតិចៗម្នាក់ឯងទាំងពិបាកចិត្ត ធ្វើជាប្តីប្រពន្ធនឹងគ្នាហើយនៅតែលាក់បាំងទៀតមិនសង្ស័យថាចម្លែកហើយ

« ខ្ញុំមានអារម្មណ៍ថាលោកចេះតែប្លែកហើយ?ពួកយើងជាប្តីប្រពន្ធនឹងគ្នាហេតុអ្វីរឿងបន្ទប់កណ្ដាលនោះលោកចាំបាច់លាក់បាំងខ្ញុំ?ប្រហែលជាខ្ញុំជាមនុស្សមិនសំខាន់ហើយបានជាគេធ្វើបែបនេះ? » ភាពអន់ចិត្តនឹងពិបាកចិត្តក៏លេចឡើង បន្ទប់កណ្តាលនោះបានហាមតាំងពីចូលមកនៅមុន
ដំបូងមកម៉្លេះតេីវាមានអ្វីសំខាន់ទៅ?

ចាន់មិននិយាយអ្វីដេីរចេញទៅព្រោះតែវ៉ាងអុីប៉ូម្នាក់គត់ដែលធ្វើឲ្យខ្លួនមានការសង្ស័យនឹងលែងទុកចិត្តលេីគេបន្តទៀតនោះ។

មកដល់ព្រឹកស្អែកចាន់មកកាន់មន្ទីរពេទ្យដោយខ្លួនឯងទាំងអារម្មណ៍មិនមូលក្នុងចិត្តកំពុងតែគិតរឿងផ្សេងមិនបានផ្តោតទៅលេីការងារសូម្បីតែបន្តិចឡេីយ

??? : ?????????????????????????(END)Where stories live. Discover now