ភាគទី4 : ជួបឪពុកម្តាយក្មេក
« .... » អុីប៉ូមេីលចាន់ទាំងញញឹមប៉ុន្តែស្នាមញញឹមរបស់នាយប្រៀបដូចជាបង្កប់រឿងអ្វីម្យ៉ាងដែល
លាក់ទុកមិនអាចនិយាយចេញមកបាន។« ហេតុអ្វីនៅក្នុងវីឡារបស់លោកមានសៀវភៅប្រលោមលោកច្រើនយ៉ាងនេះ? » ចាន់មេីលមុខអុីប៉ូបន្តិចនឹងសួរឡើង មេីលទៅគេជាមនុស្សប្រុសពេញលក្ខណៈចូលចិត្តធ្វើអ្វីផ្សេងមិននឹកស្មានថាមានសៀវភៅប្រលោមលោកច្រើនបែបនេះ
« ព្រោះតែបងចូលចិត្តអាន » ចម្លើយមួយម៉ាត់យ៉ាងខ្លីដែលធ្វើឲ្យចាន់សម្លឹងមើលអុីប៉ូយ៉ាងភ្លឹក មិនដឹងសោះថាមនុស្សដូចជាគេចូលចិត្តអានប្រលោមលោកដែរវាចម្លែកណាស់
« ហេតុអ្វីលោកចូលចិត្តអាន? » ចាន់ញាក់ចិញ្ចើមសួរទៅកាន់អុីប៉ូ
« ព្រោះតែចូលចិត្ត!ឃេីញបងជាមនុស្សប្រុសបែបនេះកុំថាបងមិនចូលចិត្តណា សៀវភៅគឺបងស្រឡាញ់ខ្លាំងណាស់ឃេីញបងរក្សាវាទុកមិនអោយមានស្នាមសូម្បីតែបន្តិច អូនឃើញសៀវភៅទាំងអស់ស្អាតទេព្រោះបងមិនធ្វេីអោយវាខូចឡើយ » អុីប៉ូនិយាយនឹងមេីលទៅកាន់សៀវភៅហេីយបែរមកញញឹមស្រស់ដាក់ចាន់ប្រលោមលោកក៏ជាមួយផ្នែកនៃជីវិតរបស់នាយដែរ
« ហិ ~ ឃើញលោកបែបនេះស្មានតែមិនចេះអានសៀវភៅប្រលោមលោក » ចាន់សេីចបន្តិចនឹងបែរទៅរកទូសៀវភៅពេលនេះកំពុងយែឈ្លក់វង្វងនឹងសៀវភៅប្រលោមលោកដ៏ច្រេីនទាំងអស់នេះហេីយដកចិត្តមិនរួចទ្បេីយ។
រីង ~ រីង ~ រីង
ពេលនោះសម្លេងទូរស័ព្ទដៃរបស់អុីប៉ូបានបន្លឺឡើងដែលនាយមេីលទៅកាន់លេខនោះគឺជាលេខម៉ាក់របស់នាយដែលបានខលមក« អាឡូម៉ាក់ខលមកខ្ញុំធ្វើអ្វី? » ចេញឆ្ងាយពីចាន់បន្តិចអុីប៉ូក៏លេីកទូរស័ព្ទម៉ាក់របស់គេមកនិយាយ ខានជួបគាត់យូរហើយពេលនេះគាត់ខលមកមិនដឹងមានការអ្វី
« កូននេះឥឡូវបានប្រពន្ធអត់គិតណែនាំប្រាប់ប៉ាម៉ាក់បន្តិចទេហ៎េស? » អ្នកស្រីវ៉ាងនិយាយទាំងរំភើបដែលគាត់ទទួលបានកូនប្រសារថ្មីចង់ជួបចង់ឃើញ
« លោកពូសៀនប្រាប់មែនទេ? » អុីប៉ូដឹងច្បាស់អំពីរឿងមួយនេះប្រហែលប៉ារបស់ចាន់យកទៅប្រាប់ហើយ

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?