抖阴社区

EP5

700 21 0
                                    

ភាគទី5 : បងសារភាពថាបងគឺប្រច័ណ្ឌព្រោះតែស្រឡាញ់អូន

ចាន់ស្រវាដៃអោបអុីប៉ូជាប់មិនព្រមលែងឡេីយរហូតដល់អុីប៉ូមិនអាចទៅណាបានរហូតដល់គេងលង់លក់ជាមួយចាន់បាត់ទៅ។

ព្រឹកស្អែកថ្ងៃថ្មី
ព្រះអាទិត្យរះឡើងចាំងចូលបន្ទប់របស់គូរស្នេហ៍ដែលកំពុងតែដេកយ៉ាងមានក្តីសុខរាងកាយសឹងតែចូលគ្នាតែមួយទៅហេីយបណ្តាលឲ្យចាន់ភ្ងាក់មុនព្រោះចាន់គេចូលចិត្តក្រោកពីព្រឹក

សម្លឹងឃើញមនុស្សនៅចំពោះមុខភ្លាមគាំងនិយាយមិនចេញនោះទេឯថ្ពាល់វិញឡើយក្រហមអស់ទៅហើយ លោកអេីយ....សំណាងអ្វីម៉្លេះទេបានគេងអោបលោកស្វាមីពេញៗដៃលេីកដំបូងបែបនេះ

« យ៉ាងម៉េចអូនអត់ទៅធ្វើការទេឬហេតុអ្វីបានជាអោបបងមិនព្រមលែងបែបនេះ? » អុីប៉ូមិនដឹងភ្ងាក់តាំងពីពេលណានោះទេនាយនិយាយឡេីងដែលធ្វេីអោយអ្នកដែលនៅក្រោមទ្រូងភ្ងាក់ព្រេឺត

« អ្នកណាទៅដែរចង់អោបលោកនោះ លោកទេដែលចង់គេងចំណេញលេីខ្ញុំ ថ្ងៃនេះសម្រាកខ្ញុំមិនបានទៅទេប្រសិនបើខ្ញុំទៅស្មានតែខ្ញុំស្មេីនេះមែនទេ? » ចាន់បែរមុខចេញបន្តិច ភាពអៀននៅតែមានប៉ុន្តែអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់ពេលគេលេងសេីចជាមួយ

« ហឹុម....ថ្ងៃនេះបងក៏មិនបានទៅណាដែរអញ្ចឹងបងអានប្រលោមលោកអោយអូនស្តាប់ល្អទេ? » អុីប៉ូដកដង្ហើមធំនាយមានអារម្មណ៍ល្អចង់ចំណាយពេលនៅជាមួយភរិយាថ្មីអោយបានច្រេីន ដេីម្បីស្គាល់គ្នាកាន់តែច្បាស់

« អឹុម...អានរឿងអ្វីទៅ? » ចាន់ងក់ក្បាលបន្តិចប៉ុន្តែមិនដឹងថាអុីប៉ូនឹងយករឿងអ្វីមកអានអោយស្តាប់

« រឿងនិទានស្នេហ៍តួប្រលោមលោកនោះអីបងចូលចិត្តអានសៀវភៅមួយក្បាលនេះណាស់ » អុីប៉ូយកសៀវភៅពីតុជិតក្បាលគេង នាយចូលចិត្តប្រលោមលោកមួយក្បាលនេះខ្លាំងណាស់អញ្ចឹងហើយទេីបទុកក្នុងបន្ទប់

« វ៉ាវ...ជារឿងដែលតួស្ថិតនៅក្នុងសម័យសាធារណរដ្ឋចិនឆ្នាំ1920មែនទេខ្ញុំចង់បានវាណាស់ពេលនេះខ្ញុំកំពុងតែសន្សំលុយជិតគ្រប់ហើយ » ចាន់គ្រាន់តែឃើញសៀវភៅក៏ញញឹមស្រស់ជាសៀវភៅដែលឃើញភ្លាមស្រឡាញ់ភ្លែតរាល់ថៃ្ងនេះខំសន្សំលុយដេីម្បីទិញវា

??? : ?????????????????????????(END)Where stories live. Discover now