ភាគទី24 : ហេតុអ្វីក្លាយជាបែបនេះ?
« ..... » ឆីងកឺមិននិយាយអ្វីបានត្រឹមតែក្តាប់ដៃចោល នាយក៏មិនអាចវៃអ្នកណាបានដែលនាយមិនមែនជាមនុស្សដែលឆេវឆាវគ្មានហេតុផលធ្វេីបាបមនុស្ស។
រាងកាយដែលដេកសន្លប់ស្តូកស្តឹងបានកម្រេីកឡើងចាន់គេដឹងខ្លួនលឿនណាស់ទាំងដែលគ្រោះថ្នាក់អម្បាញ់មិញនេះគឺមនុស្សធម្មតាក៏សន្លប់មួយទៅពីរថ្ងៃដែរ
« ចាន់..... » ឆីងកឺដាក់ភ្នែកឃើញចាន់ដឹងខ្លួនភ្លាម
នាយក៏ដេីរទៅជិតយ៉ាងលឿនក្តីបារម្ភដែលនាយមានគឺច្រើនខ្លាំងណាស់ចំពោះចាន់« អ្ហឹម..... » ចាន់បេីកភ្នែកតិចៗអោយសាំុនឹងពន្លឺនឹងសម្លឹងមេីលទៅកាន់ជុំវិញខ្លួនឯងទាំងទឹកមុខខ្សោះបបូរមាត់ស្លេកធ្វើកាយវិការដូចមនុស្សវង្វេង
« ប្រពន្ធសម្លាញ់អូនយ៉ាងម៉េចហើយ? » អុីប៉ូដេីរទៅចាប់ដៃចាន់សួរនាំក្នុងនាមជាស្វាមីបារម្ភពីភរិយា នាយជាមនុស្សម្នាក់ដែលមិនល្អបំពេញតួនាទីជាស្វាមីមិនបានការ
« ប្រពន្ធសម្លាញ់? » ចាន់ស្រាប់តែញាក់ចិញ្ចើមមេីលទៅកាន់អុីប៉ូទាំងឆ្ងល់នេះប្រុសម្នាក់ហៅខ្លួនថាប្រពន្ធសម្លាញ់មែនទេ?ហេតុអ្វីស្រាប់តែខួរក្បាលវានឹកមិនឃើញអ្វីសោះអញ្ចឹង
« មែនហើយអូនជាប្រពន្ធរបស់បងបងក៏ជាស្វាមីរបស់អូនដែរអូនមិនចាំទេមែនទេ? » អុីប៉ូភាំងស្មារតីបន្តិចមេីលទៅចាន់ដូចជាមិនបានចាំនាយសោះហើយ តេីមានរឿងអ្វីហេតុអ្វីចាន់និយាយប្លែកៗដាក់នាយបែបនេះ?
« ខ្ញុំមិនស្គាល់លោកទេឆីងកឺគេជាអ្នកណា? » ចាន់គ្រវីក្បាលញាប់នឹងសួរទៅកាន់ឆីងកឺដែលនៅម្ខាង ខ្លួនរៀបការតាំងពីពេលណាហើយមានស្វាមីពីកាល?ពិតជាមិនចាំសោះហើយ
« ចាន់ឯងមិនស្គាល់មនុស្សប្រុសនៅចំពោះមុខមែនហ៎េស? » ឆីងកឺសឹងតែមិនជឿនឹងសួរបញ្ជាក់ដោយសារតែការប៉ះទង្គិចផ្នែកក្បាលហើយបានជាធ្វើឲ្យចាន់ក្លាយជាមនុស្សបែបនេះ
« មែនហើយខ្ញុំមិនស្គាល់ទេ » ចាន់គ្រវីក្បាលបញ្ជាក់យ៉ាងច្បាស់ នឹងមេីលមុខអុីប៉ូដោយក្រសែភ្នែកឆ្ងល់បញ្ជាក់ពីការមិនស្គាល់ នេះមានន័យថាចាន់បាត់បង់ការចងចាំមែនទេ?

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?