抖阴社区

EP32

461 9 0
                                    

ភាគទី32 : ទំនាក់ទំនងមួយនេះ

« .... » អុីប៉ូមិននិយាយអ្វីហើយក៏ក្រោកឡើងនឹងដេីរចេញទៅដោយទុកអោយចាន់មេីលទាំងកែវភ្នែកបារម្ភចង់ហៅគេអោយឈប់ខ្លាំងចង់ណាស់ប៉ុន្តែមិនអាចធ្វេីបានសំខាន់ដៃមានរបួសមានឈាមទៀតហេីយអុីប៉ូ
មិនដែលស្គាល់ទីនេះផងគឺរឹតតែបារម្ភ។

គ្រឹម ~ ហ្វូ ~ ~
មេឃគ្មានមេត្តាស្រាប់តែបង្អុរនូវភ្លៀងចុះមកដែលលាយឡំជាមួយមេឃផ្គររន្ទះទៀត។អុីប៉ូកំពុងតែដេីរនៅលេីផ្លូវដែលមានសភាពស្រាត់ជ្រងំរួចងេីយទៅមេីលមេឃហេីយក៏អស់សំណេីចទោះបីជាមានភ្លៀងយ៉ាងណាក៏នាយហាក់បីដូចជាមិនខ្វល់

« ឯងធ្លាក់មកសេីចចម្អកអោយខ្ញុំមែនទេ?មែនហើយខ្ញុំពេលនេះពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ខ្ញុំជាមនុស្សមិនល្អជាមនុស្សអាក្រក់ដែលធ្វើជាមនុស្សប្រុសម្នាក់ការពារភរិយាមិនបានរហូតដល់ភរិយារត់ចោល »

នាយដេីរទាំងភ្លៀងទទឹកជោគកែវភ្នែកដែលមានទឹកភ្នែកស្រក់ដំណាលគ្នាជាមួយភ្លៀងទោះបីជាត្រូវស្លាប់ពេលនេះក៏នាយព្រមស្លាប់ដែរ ព្រោះមានតែសំបកខ្លួនគ្មានសេះសល់អ្វីទៀតឡើយ។

នាយកំពុងដេីរស្រាប់តែមានអារម្មណ៍ថាដូចមានអ្នកណាម្នាក់កំពុងតែឈរពីក្រោយសំខាន់មិនទទឹកភ្លៀងឡេីយប្រហែលជាមានអ្នកណាបាំងឆ័ត្រអោយហេីយនាយត្រូវតែបែរទៅអរគុណគេ។

« អរគុណហើយ »

« ហេតុអ្វីបងចាំបាច់ធ្វើបាបខ្លួនឯងធ្វើអ្វី?ដោយសារតែអូនទើបបងធ្វើបាបខ្លួនឯងបែបនេះមែនទេ?បេីបងឈឺមានអ្នកណាមេីល!បេីបងស្លាប់តេីនរណារស់នៅជាមួយអូន?~ ហឹុក » មែនហើយ!អ្នកដែលមកទទូរឆ័ត្រអោយអុីប៉ូគឺជាចាន់មិនអាចដាច់ចិត្តហើយក៏មិនអាចឃើញគេងរងគ្រោះថ្នាក់នៅទីនេះអុីប៉ូមិនដែលស្គាល់ទៀតវាអាចកេីតមានរឿងមិនល្អ

« បារម្ភពីបងធ្វើអ្វី!បងចង់ស្លាប់បងលែងចង់រស់បងគ្មានសល់អ្នកណាឡេីយ បងសុំទោសដែលធ្វើជាស្វាមីមិនល្អដែលធ្វើឲ្យអូនឈឺចាប់បងមិនបានហាមឡើយអូនអាចរស់នៅទីនេះអោយសប្បាយចុះនៅជាមួយឆីងកឺមនុស្សដែលអូនស្រឡាញ់ » នាយញញឹមខ្សោះចាប់ពីពេលនេះលែងតាមរំខានចាន់ទៀតឡើយសុខចិត្តរស់នៅរៀងខ្លួនអោយតែធ្វេីអោយចាន់សប្បាយចិត្តទោះបីជាស្លាប់ក៏បិតភ្នែកជិតដែរ

??? : ?????????????????????????(END)Where stories live. Discover now