ភាគទី13 : បងមិនអោយអូនទៅជាមួយច្បាស់ណាស់បងគឺមានស្រីស្នេហ៍នៅក្នុងក្លឹបក្បត់អូន
« អរហិហិ...គ្មានអ្វីទេអូនគ្រាន់តែសួរម៉ែដោះថាបងចូលចិត្តញាំុអីតែប៉ុណ្ណោះ » ចាន់សេីចស្ញេញខំនិយាយបន្លប់បេីមិនអញ្ចឹងអុីប៉ូចាប់បានដឹងតែរឿងធំហេីយ
« បេីចង់សួរមកសួរបងប្រសើរជាងព្រោះម៉ែដោះមិនមែនជាម៉ែដោះមិនមែនជាបងទេណាប្រពន្ធសម្លាញ់ » អុីប៉ូញញឹមស្រស់នឹងនិយាយរួចក៏ដេីរ
ចេញបេីចង់ដឹងអ្វីពីនាយសួរនាយបានត្រូវ មិនមែនសួរម៉ែដោះដែលគាត់គ្រាន់តែជាអ្នកនៅមេីលថែវីឡា។អុីប៉ូនឹងចាន់អង្គុយញាំុអាហារទាំងមានក្តីសុខម្នាក់ៗញញឹមស្រស់តែម្តង អាហារនៅលើតុសុទ្ធតែជារបស់ឆ្ងាញ់ញាំុអោយច្រើនៗមិនអញ្ចឹងស្តាយណាស់
« ខំប្រឹងញាំុអោយច្រើនទៅល្អហើយរាល់ថៃ្ងនេះស្គមខ្លាំងណាស់ » អុីប៉ូឃើញចាន់ញាំុអាហារបានច្រើននាយក៏សប្បាយចិត្ត មេីលរូបរាងដ៏តូចច្រឡឹងរបស់ចាន់ញាំុច្រើនត្រូវហេីយ
« អ្នកណាអោយបងថាអូនស្គមអូនមិនមែនស្គមឯណាគ្រាន់តែអូនអត់មានសាច់តែប៉ុណ្ណោះ » ចាន់និយាយទាំងអាហារពេញមាត់ខំប្រឹងតវ៉ាជាមួយស្វាមីមិនអាចចាញ់បានឡើយ
« បាទៗបងដឹង!បងញាំុរួចទៅក្លឹបហើយយប់បន្តិចបានបងមកវិញអូនឆាប់ចូលគេងមុនណា » អុីប៉ូសេីចបន្តិចព្រោះមិនចង់ប្រកែកជាមួយចាន់ទៀតនឹងប្រាប់ចាន់រួចជាស្រេចព្រោះនាយត្រូវទៅកន្លែងការងារមិនអាចទុកចោល
« បងមិនអោយអូនទៅជាមួយច្បាស់ណាស់បងគឺមានស្រីស្នេហ៍នៅក្នុងក្លឹបក្បត់អូន កុំឲ្យអូនដឹងអោយសោះប្រយ័ត្នអូនកាត់ណា » ចាន់សម្លក់មុខអុីប៉ូនឹងសួរមិនមានចម្លេីយប៉ុន្តែគម្រាមទុកជាស្រេចនឹងចង្អុលទៅកន្លែងដែលចាន់ចង់កាត់(អ្នកអានច្បាស់ជាដឹងហេីយ)
« បាទប្រពន្ធសម្លាញ់កុំភ័យប្តីម្នាក់នេះមិនក្បត់អូនឡើងហ៊ានយកខ្លួនប្រាណមកធានាមិនដែលមានអ្នកណាប៉ះក្រៅពីអូនឡើយ បងមិនអោយអូនទៅបងចង់ប្រាប់ថាខ្លាចអូនមានគ្រោះថ្នាក់ » អុីប៉ូគ្រវីក្បាលហួសចិត្តនឹងសម្តីចាន់បានប្រពន្ធស្អាតបែបនេះនាយមិនទៅចាប់អារម្មណ៍អ្នកណាផ្សេងទៀតឡើយ នាយមិនអោយទៅច្បាស់ជាមានហេតុផលហើយ

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?