抖阴社区

EP33

424 10 0
                                    

ភាគទី33 : ដឹងការពិត

« តាមចិត្តចុះ » ឆីងកឺងក់ក្បាលហើយក៏ដេីរចេញទៅ នាយមិនអាចហាមបានឡើយមនុស្សដែលគេចង់ទៅរស់នៅជាមួយមនុស្សដែលគេស្រឡាញ់ហើយហាមទៅមានន័យអ្វី?នាយមានតែព្យាយាមកាត់ចិត្តពីចាន់តែប៉ុណ្ណោះ។

ចាន់បានមកជួបជុំអ្នកភូមិរួចក៏សំពះអរគុណហើយក៏លាត្រឡប់ទៅទីក្រុងវិញ។ឯពួកដែលរករឿងអុីប៉ូកាលពីយប់មិញវិញមិនមានអ្នកណាហ៊ានងេីបមុខឡេីងឡេីយព្រោះតែក្រសែភ្នែកកំណាចកំពុងតែបាញ់សម្លឹងមកដូចចង់សុីសាច់ហុតឈាម។

« ខ្ញុំលាសិនហើយ » ចាន់និយាយចប់ក៏ចូលទៅក្នុងឡានបាត់ទៅនឹងឆ្លៀតមេីលទេសភាពបន្តិចមុននឹងចាកចេញត្បិតតែមកទីនេះមិនបានយូរប៉ុន្តែវាពិតជាធ្វេីអោយខ្លួនរីករាយនឹងរំសាយកង្វល់។

ឡានបេីកចេញពីភូមិប៉ាយហ្វឹងទៅកាន់ទីក្រុងវិញនៅក្នុងឡានដៃអុីប៉ូម្ខាងកាន់ដៃចាន់ដៃម្ខាងទៀតកាន់ចង្កូតឡានអោយជាប់នឹងពេលខ្លះបែរមេីលគ្នាទាំងញញឹម។

« តាមពិតបងគឺត្រូវខឹងអូន! »

« ខឹងអ្វីទៅលោកប្តីហេីយអូនខុសអី? » ចាន់ចងចិញ្ចើមមេីលអុីប៉ូដែលកំពុងលេងចារឹកទាំងឆ្ងល់អម្បាញ់មិញល្អនឹងគ្នា សុខៗសោះស្រាប់តែនិយាយបែបនេះមិនដឹងថាទៅនឹកឃេីញអ្វី

« គឺអូនមានការចងចាំហើយបែរជារត់ចោលបង!ឆីងកឺដឹងប៉ុន្តែបងជាប្តីអូនបែរជាមិនដឹង!បងប្រហែលមិនបានស្មើវាទេមេីលទៅ » អុីប៉ូប្រែទឹកមុខស្រពោនភ្លាមៗអន់ចិត្តណាស់ដែលឆីងកឺជាអ្នកដទៃបែរជាដឹងថាចាន់មានការចងចាំមុននាយជាប្តីទៅទៀត

« អោយអូនសុំទោស!បងគឺជាប្តីរបស់អូន!បងគឺល្អសម្រាប់អូនខ្លាំងណាស់!បងគឺជាកែវភ្នែកបេះដូងថ្លេីមប្រមាត់ » ចាន់ញញឹមខ្ចិបចាប់ផ្តើមលួងលោមលោកប្តីដែលកំពុងតែងរក្នុងកែវភ្នែកមួយនេះគឺវ៉ាងអុីប៉ូជាប្តីដ៏ល្អដែលខ្លួនចង់បានលែងប្រាថ្នាយកអ្នកណាទៀតក៏មិនដឹងថាបុរសផ្សេងទៀតស្មេីវ៉ាងអុីប៉ូឬអត់

« ហិហិ ~ ប្រពន្ធរបស់បងសម្តីផ្អែមយ៉ាងនេះពេលទៅដល់ទីក្រុងបងនឹងចូលទៅពេទ្យពិនិត្យមើលជាតិស្ករសិនមកខាន » អុីប៉ូសេីចយ៉ាងស្រស់សម្តីរបស់ចាន់តែងតែធ្វើអោយនាយសប្បាយចិត្តជានិច្ចចាន់ជាមនុស្សម្នាក់ដែលនៅក្បែរនាយហើយជាកម្លាំងចិត្តអោយនាយក្នុងការធ្វើអ្វីមួយ។

??? : ?????????????????????????(END)Where stories live. Discover now