抖阴社区

EP27

430 11 0
                                    

ភាគទី27 : ការពារភរិយា

« ..... » ឆីងកឺមិននិយាយអ្វីនាយបានត្រូវតែក្តាប់ដៃរបស់អ្វីដែលនាយចង់បានហេីយនាយត្រូវតែយកអោយបានទោះបីជាឧបសគ្គប៉ុនមហាមេឃក៏ដោយនាយមិនរុញរា។

វីឡាអុីចាន់
អុីប៉ូនាំចាន់ត្រឡប់មកវីឡាវិញទាំងមានឡានមួយ
បេីកមកតាមរហូតចូលមកដល់ខាងក្នុងមានឡានអ្នកណាទៀតក្រៅពីឡានរបស់ឆីងកឺនាយបេីកដេីម្បីមករកចាន់

« វ៉ាងអុីប៉ូលោកលែងដៃចាន់ភ្លាមទៅ! » ចូលមកដល់ក្នុងវីឡាឆីងកឺនិយាយបញ្ឈប់សកម្មភាពរបស់អុីប៉ូភ្លាម មេីលតាមកាយវិការរបស់ចាន់គឺមិនបានពេញចិត្តនឹងព្រមដេីរតាមអុីប៉ូឡេីយ

« ហើយវាទេីសស្អីលោករឿងប្តីប្រពន្ធរបស់ខ្ញុំ!លោកនេះមុខក្រាស់ជាងជញ្ជាំងទៅទៀតចូលមកកន្លែងរបស់គេហើយនៅចង់មកយកប្រពន្ធគេទៅទៀត ឥតកេរ្តិ៍ខ្មាស់គ្មានសុជីវធម៌ក្នុងខ្លួន » អុីប៉ូសម្លក់មុខចាន់ដូចចង់សុីសាច់ហុតឈាម នាយញាក់ចិញ្ចើមមេីលទៅកាយវិការរបស់ឆីងកឺដែលមកចេះដឹងរឿងគ្រួសាររបស់គេទាំងដែលខ្លួនឯងមិនដឹងមនុស្សមកពីណា

« ..... » ចាន់ពេលនោះក៏មិនបាននិយាយអ្វីដែលសម្លឹងមើលពួកគេទៅវិញទៅមកទាំងខួរក្បាលលោតសញ្ញាសួរ នេះពួកគេកំពុងដណ្តើមសាច់គ្នាសុីមែនទេ?

« យេីងវាមុខក្រាស់ប៉ុន្តែយើងក៏មិនអោយចាន់រងទុក្ខដែរចាន់នៅជាមួយឯងគ្មានភាពរីករាយឡេីយ ឯងគឺជាប្តីអន់បំផុត » ឆីងកឺក្តាប់ដៃខំប្រឹងទប់កំហឹងសម្តីរបស់អុីប៉ូទាំងប៉ុន្មានសឹងតែធ្វើឲ្យនាយតបសឹងតែមិនចង់ចេញទៅហើយប៉ុន្តែមិនព្រមចុះចាញ់ប្រកែកទាល់តែឈ្នះនឹងយកចាន់អោយបាន

« ហឹុស ~ យេីងល្អមិនល្អឯងបានដាក់កាំមេរ៉ាមេីលគ្រប់សកម្មភាពមែនទេ?មានតែឯងទេចង់យកប្រពន្ធគេទៅឡើងញ័រទៅហើយ មិនដែលឃើញទេមនុស្សប្រុសឆ្កួតបែបនេះបេីឯងខ្វះប្រពន្ធណាស់ចាំយេីងរកអោយ » អុីប៉ូសេីចទាំងញញឹមចុងមាត់បញ្ចេញភាពកំណាចនាយសួរបកទៅវិញល្មមចុកឈាមបានជាមនុស្សផ្សេងសោះបែរជាហ៊ានវិនិច្ឆ័យមកលេីនាយទាំងគ្មានភស្តុតាងច្បាស់លាស់

??? : ?????????????????????????(END)Where stories live. Discover now