抖阴社区

EP20

484 12 0
                                    

ភាគទី20 : មនុស្សបោកប្រាស់

« នាង....ហេីុយ... » ធីងយៀកគាំងនិយាយលែងចេញបានត្រឹមតែមួរម៉ៅនឹងដេីរចេញទៅបាត់អោយនាយធ្វើយ៉ាងណាដេីម្បីអោយនាងចេញពីទីនេះបាន។

វីឡាអុីចាន់
ចាន់បានត្រឡប់មកវីឡាវិញដេីរចូលដូចមនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួនព្រោះតែពេលនេះគ្មានអារម្មណ៍ធ្វើអ្វីទេដែលក្នុងចិត្តកំពុងតែគិតដល់រឿងជាច្រេីនចូលគ្នាដែលស្មុគស្មាញពិបាកដោះស្រាយនឹងរកចម្លេីយ

« អ្នកប្រុសតូចហេតុអ្វីថ្ងៃនេះចេញពីមន្ទីរពេទ្យលោកលឿនម៉្លេះ? » ម៉ែដោះឃើញចាន់ភ្លឹកៗគាត់ក៏ដេីរមកសួរថ្ងៃនេះចាន់មកលឿនខុសប្លែកពីរាល់ដង

« អរ...ថ្ងៃនេះខ្ញុំមិនមានអារម្មណ៍ធ្វើការទេទេីបខ្ញុំត្រឡប់មកវិញ!និយាយអញ្ចឹងអុីប៉ូគេមកវិញហើយឬនៅ? » ចាប់ទាញស្មារតីមកវិញនឹងនិយាយជាមួយម៉ែដោះនឹងបាត់មិនឃើញសូម្បីតែស្រមោលរបស់អុីប៉ូទេីបសួរប្រហែលជាគេមិនទាន់មកទេមេីលទៅ

« អ្នកប្រុសធំមិនទាន់ត្រឡប់មកវិញទេ » ម៉ែដោះឆ្លើយតាមអ្វីដែលគាត់ដឹង

« ហឹុម...ខ្ញុំមានអារម្មណ៍ថាអុីប៉ូគេប្លែកណាស់គេដូចជាមានអ្វីលាក់បាំងខ្ញុំអញ្ចឹង តេីម៉ែដោះដែលរស់នៅជាមួយគេយូរមានដឹងអ្វីដែរទេ? » ចាន់ដកដង្ហើមធំទាំងពិបាកចិត្តពេលនេះមិនអាចស្មានចិត្តអុីប៉ូត្រូវ រឹកពារប្លែកៗរបស់គេចេះតែលែងទុកចិត្តហេីយ

« ម៉ែដោះមិនចង់លូកដៃរឿងរបស់ប្តីប្រពន្ធគេទេជាម៉ែដោះនៅទីនេះទោះបីជាដឹងក៏មិនអាចនិយាយនាំតែប្តីប្រពន្ធឈ្លោះគ្នាប៉ុណ្ណោះ » ម៉ែដោះពិតជាចង់ជួយចាន់ប្រាប់ចាន់ការពិតណាស់ប៉ុន្តែរឿងប្តីប្រពន្ធគេទុកអោយប្តីប្រពន្ធជាអ្នកដោះស្រាយស្រួលជាងកុំយកខ្លួនទៅពាក់ព័ន្ធ

« តាមចិត្តម៉ែដោះចុះប៉ុន្តែម៉ែដោះមានកូនសោរបន្ទប់កណ្ដាលអត់ខ្ញុំចង់ឃេីញក្នុងនោះណាស់ថាវាជាអ្វី?មានអ្វីនៅក្នុងនោះហេតុអ្វីអុីប៉ូលាក់បាំងមិនអោយខ្ញុំដែលជាប្រពន្ធដឹង » ចាន់មិនបានបង្ខំម៉ែដោះសួរឡើយណាមួយគាត់ក៏និយាយត្រូវប៉ុន្តែថ្ងៃនេះត្រូវតែចូលទៅក្នុងបន្ទប់កណ្តាលអោយបានទាន់អុីប៉ូមិននៅមានឪកាស

??? : ?????????????????????????(END)Where stories live. Discover now