ភាគទី30 : អូននៅទីណា?
ស្រឡាញ់សៀនស៊ាវចាន់ណាស់ពាក្យសន្យាដែលសច្ចាគឺបាននិយាយហើយថានឹងស្រឡាញ់ចាន់ជាចាន់ ពេលនេះនាយចង់ស្រែកប្រាប់ពិភពលោកថានាយគឺស្រឡាញ់ចាន់ស្រឡាញ់ខ្លាំងជាងជីវិតនាយទៅទៀត ទោះបីជាអោយនាយស្លាប់ជំនួសចាន់ក៏នាយព្រមដែរ ប៉ុន្តែចុងក្រោយចាន់គឺចាកចេញពីនាយម្តងហើយម្តងទៀត......
កណ្ដាលយប់ជ្រៅអុីប៉ូមិនបានគេងឡើងនាយឈរមេីលមេឃដែលកែវភ្នែកទាំងមូលក្រហមច្រាលថ្ពាល់ដាបដោយទឹកភ្នែក ស្ងាត់ៗគឺវាឈឺចាប់ខ្លាំងណាស់ ទូរស័ព្ទរបស់នាយគឺកំពុងតែដំណើរការវីដេអូរវាងនាយជាមួយចាន់ដែលពោរពេញស្នាមញញឹម។
ព្រឹកស្អែកថ្ងៃថ្មី
ភូមិប៉ាយហ្វឹង
ធម្មជាតិស្រស់ត្រកាលហេីយពន្លឺព្រះអាទិត្យបានរះឡើងដែលធ្វើឲ្យមនុស្សគ្រប់គ្នាក្រោកឡើងទាំងអារម្មណ៍ល្អដែលភូមិនេះគឺជាភូមិនៅដាច់ស្រយាលមួយប៉ុន្តែនៅទីនេះមានភាពស្រស់បំព្រងខ្លាំងណាស់។ភូមិមួយដែលកសិករគឺធ្វើការងារចម្រុះខុសប្លែកពីគ្នាដូចជាចម្ការតែ ចម្ការដាំស្រូវ ចំម្ការក្រូច នឹងចម្ការទំពាំងបាយជូរ ហើយភូមិនេះក៏ជាភូមិដែលធ្លាប់ជាប់ចំណាត់ថ្នាក់លេខមួយដែលជាភូមិសម្បូរធម្មជាតិនឹងផ្លែឈើ។
« ជម្រាបសួរអ្នកទាំងអស់គ្នានេះជាសៀនសា៊វចាន់មិត្តរបស់ខ្ញុំគេនឹងមកស្នាក់នៅទីនេះអាចនិយាយបានថាមួយរយះសង្ឃឹមអ្នកទាំងអស់គ្នានឹងចាត់ទុកចាន់ដូចជាបងប្អូនផងចុះណា » ឆីងកឺហៅអ្នកភូមិជុំគ្នានឹងណែនាំចាន់ទៅអោយអ្នកភូមិបានស្គាល់ ឃើញថាអ្នកភូមិប៉ាយហ្វឹងនេះរួសរាយខ្លាំងមែនទែន
« សុំផ្ញើខ្លួនផ្ញើប្រាណផងណា » ចាន់បញ្ចេញស្នាមញញឹមយ៉ាងស្រស់លេីកដៃសំពះទៅកាន់អ្នកភូមិដែលជាឥរិយាបថយ៉ាងល្អប្រពៃអ្នកភូមិឃើញហើយមិនពេញចិត្តចម្លែកហើយ
« មិនអីទេពួកយើងមិនររីសអើងនោះទេព្រោះជាមនុស្សដូចគ្នាហើយពួកយើងក៏ចាត់ទុកអ្នកជាប្អូនដែរ...មែនអត់បងប្អូន? » សម្លេងយ៉ាងស្រទន់ចេញពីមាត់អ្នកកំលោះតូចម្នាក់ដែលគេមានឈ្មោះថាហ្វូសៀហ្វិន ស្នាមញញឹមរបស់គេស្រស់ស្អាតណាស់ហើយជាមនុស្សម្នាក់ដែលចិត្តល្អដែលអ្នកភូមិចូលចិត្តគ្រប់ៗគ្នា

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?