ភាគទី18 : អការះចម្លែករេីឡើងម្តងទៀត
« បាទ » ចាន់ឆ្លើយប៉ុន្តែទឹកមុខនឹងអារម្មណ៍ពេលនេះកំពុងតែមានចម្ងល់អ្វីដែលអុីប៉ូនិយាយវាមិនអាច
យកជាការបានទេ ព្រោះបេីគ្មានអ្វីសំខាន់គេមិនលាក់ឡើយ។កាត់មកដល់ព្រឹកស្អែកថ្ងៃថ្មីជាព្រឹកដ៏ស្រស់ស្រាយដែលអុីប៉ូកំពុងតែអង្គុយរងចាំភរិយានៅតុបាយទាំងញញឹមស្រស់ព្រោះតែព្រឹកនេះភរិយាធ្វើបបរអោយញាំុដោយផ្ទាល់
« មកហើយចាំអូនយូរដែរទេ? » ចាន់កាន់យកមកទាំងញញឹម ក្លិនបបរមួយនេះឈ្ងុយខ្លាំងណាស់ពិតជាទំនងឆ្ងាញ់ដល់ហើយ
« ហឹុម...វាឆ្ងុយណាស់ដាក់អ្វីចូលនឹងបានជាឆ្ងុយយ៉ាងនេះ? » អុីប៉ូអោនស្រង់ក្លិនបបរទាំងស្រស់ស្រាយចាន់មានវីធីអ្វីបានជាធ្វើបបរមួយចាននេះឆ្ងុយទាំងដែលម៉ែដោះមិនដែលធ្វេីបែបនេះ
« ដាក់បេះដូងរបស់អូនចូលទេដឹង » ចាន់អស់សំណើចបន្តិចនឹងនិយាយបញ្ជស់បបរបេីយេីងចេះធ្វើវាគឺក្លិនឆ្ងុយគួរឲ្យចង់ញាំុនឹងស្រេចលេីដៃអ្នកធ្វើ
« បេីបែបនឹងមែនបងនឹងញាំុអោយអស់មិនទុកអោយសល់នាំតែខាតនោះទេបងនឹងលិតឆ្នាំងទៀតផង ~ ហាសហា » អុីប៉ូនិយាយសូកសៀតទៅវិញនាយបានបបរបែបនេះញាំុគឺនាយត្រូវតែញាំុអោយខ្ទេចមិនសល់ទុកសូម្បីតែបាតឆ្នាំង
« ហិហិ ~ ស្វាមីរបស់ខ្ញុំពិននិយាយអ្វីម៉្លេះទេ » ចាន់សេីចបញ្ចេញឆ្មេញយ៉ាងស្រស់ ឃើញធម្មតាៗទឹកមុខពេលខ្លះស្មេីប៉ុន្តែភាសាផ្អែមវិញហាធ្វេីអោយអៀនរហូត
ទីង ~ ទីង
ពេលនោះសម្លេងកណ្តឹងមុខផ្ទះបានលឺឡើងដែលបង្វែរចំណាប់អារម្មណ៍របស់ពួកគេទាំងពីរសម្លឹងមើលទៅទាំងទឹកមុខឆ្ងល់ ព្រឹកមិនទាន់រះថ្ងៃចាំងស្រួលបួលផងអ្នកណាមកធ្វេីអ្វី?« អ្នកណាគេនឹងអុីប៉ូ? »
« បងក៏មិនដឹងដែរ »កំពុងតែឆ្ងល់ពេលនោះម៉ែដោះក៏បានដេីរមកហេីយក៏សួរ ព្រោះគាត់ជាអ្នកដេីរទៅបេីកទ្វារអម្បាញ់មិញនេះ
« អ្នកប្រុសមានមនុស្សស្រីម្នាក់មករកហើយនិយាយថាចង់ជួបលោកប្រុសតេីលោកប្រុសអោយចូលមកដែរឬទេ? »

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?