ភាគពិសេស : សុភមង្គលនៃគ្រួសារ
ដោយសារតែការនៃរឿងមួយនេះខ្ញុំជាអ្នកសរសេរផ្ទាល់ឃើញថាសាច់រឿងមិនទាន់Pinkអស់ចិត្តអត់ចង់ចឹងហេីយក៏ចង់បន្ថែមភាគពិសេសមួយដេីម្បីអោយសាច់រឿងមានរូ៉មែទិចជាងនេះបន្តិច នឹងមានន័យកាន់តែខ្លាំងជាងមុន។
2ឆ្នាំក្រោយមក....
រយះពេលកន្លងផុតទៅហេីយវាជាពេលវេលាដែលមានន័យបំផុតសម្រាប់មនុស្សទាំងអស់ រយះពេលដែលយូរអង្វែងដែលវាលែងពាក់ព័ន្ធជាមួយនឹងរឿងពីរឆ្នាំមុនរស់នៅដោយសប្បាយប្រកបដោយភាពរីករាយនឹងសេចក្តីសុខ "បោះបង់អតីតកាលអាក្រក់
ទេីបរស់នៅមានភាពរីករាយ"« ចង់ទៅណាកូនរបស់ប៉ា » សម្លេងអ្នកជាឪពុកកំពុងតែនិយាយនឹងរត់តាមកូនប្រុសដែររពឹសនៅមិនស្ងៀមអ្នកជាឪពុកមានភាពសប្បាយរីករាយខ្លាំងណាស់ដែលរួមរស់នៅជាមួយមនុស្សដែលស្រឡាញ់នឹងបង្កេីតគ្រួសារ
សួនច្បារមុខវីឡារបស់ម៉ូធីងយៀកនាយកិនចាប់កូនទាំងសប្បាយដែលគូអានដែលនាងជាម្តាយកំពុងតែអង្គុយមេីលទាំងស្នាមញញឹម។នាងអង្គុយគិតក៏នឹកឃេីញកាលពីឆ្នាំមុន....
ទំនាក់ទំនងរបស់ធីងយៀកនឹងគូអានបានដឹងច្បាស់លាស់ហើយ។រឿងគ្រប់យ៉ាងបានដោះស្រាយរួចរាល់នាងបានសម្រេចចិត្តក៏ធំមួយគឺបាននាំធីងយៀកទៅជួបប៉ាម៉ាក់របស់នាងទាំងដែលដឹងហេីយថាប៉ាម៉ាក់របស់នាងគឺមិនបានចូលចិត្តធីងយៀកតាំងពី
ដេីមមកម៉្លេះ។« បងមានអារម្មណ៍ថាភ័យខ្លាំងណាស់ » ធីងយៀកនិយាយទាំងទឹកមុខមិនសូវស្រស់ប្រស់ខ្លាចប៉ាម៉ាករបស់គូអានមិនពេញចិត្ត
« បងកុំភ័យប៉ាម៉ាក់របស់អូនមិនប្រឆាំងស្នេហាអូនរវាងបងទៀតទេ!ព្រោះស៊ាវហ្វឹងបានជាប់គុកបាត់ហើយពេលនេះអូនស្រលាញ់បងប៉ាម៉ាក់អូននឹងព្រមមិនខាន » គូអាននិយាយទាំងញញឹម
« ចុះបេីពួកគាត់មិនព្រម? » ធីងយៀកចងចិញ្ចើមសួរទាំងងឿងឆ្ងល់
« អូននឹងរត់តាមបងធ្វើជាប្រពន្ធរបស់បងមួយជីវិតនេះអូនមិនស្រឡាញ់អ្នកណាក្រៅពីបង!តោះចូលទៅខាងក្នុង! » គូអាននាងនិយាយទាំងលាយឡំកំប្លែង

YOU ARE READING
??? : ?????????????????????????(END)
Romance???????????????????????????????????????????????????????.....?