🌸ឃើញភ្លាមស្រលាញ់ភ្លែទ🌸
//៥ឆ្នាំមុន//Drink&Drunk Clubជាទីកន្លែងកម្សាន្តដ៏ពេញនិយមរបស់ពួកបិសាចរាត្រី នៅទីនេះប្រមូលផ្ដុំទៅដោយស្រីស្រស់ប្រុសស្អាតកូនរបស់អ្នកមានអំណាចជាច្រើន។
សម្រាប់អ្នកចូលចិត្តដើរលេងពេលយប់ ក្លឹបមួយនេះជាជម្រើសល្អផ្តាច់គេក្នុងទីក្រុងសេអ៊ូលនេះ ព្រោះថាម្ចាស់ក្លឹបមានងារជាបងធំប្រចាំក្រុម ប្លូវូស្ស កិត្តិសព្ទមួយនេះធ្វើឲ្យគេកាន់តែមានអំណាច បូករួមទាំងរូបរាងសង្ហារខាបព្រលឹង និងទ្រព្យសម្បត្តិពាន់លានរបស់គេទៀតនោះ ធ្វើឲ្យប៉ូលីសក្នុងតំបន់នេះគ្មានអ្នកណាហ៊ានមកប៉ះពាល់ក្លឹបមួយនេះ។
មូលហេតុនេះហើយទើបមនុស្សជាច្រើនចូលចិត្តមកកម្សាន្តអារម្មណ៍នៅទីនេះច្រើនជាពិសេស មិនចាំបាច់ភ័យខ្លាចភាពឯកជនរបស់ខ្លួនត្រូវលាតត្រដាង។
ដោយសាភាពល្បីរន្ទឺទាំងនេះហើយ ទើបទាក់ទាញចិត្តយុវជននិងយុវតីទាំងបីរូបឲ្យចង់មកលេងនៅទីនេះដែរ។ អ្នកទាំងបីប្រាកដខ្លួននៅមុខក្លឹប ឈរមើលពីភាពទំនើប
ដោយមិនហ៊ានចូលទៅ ខ្លាចមានលុយឲ្យគេមិនគ្រប់។យូរ៉ា ក្មេងស្រីស្លូតបូតសុភាពរមទំសួរទៅកាន់របស់ខ្លួនមានឈ្មោះ ដានីល ថា ៖
_ " ប្រណីបែបនេះ ថ្លៃឬអត់ ដានីល? "
ដានីល ឆ្លើយយ៉ាងមានជំនឿចិត្តវិញ
_ " មិនថ្លៃប៉ុន្មានទេ យើងស៊ើបតម្លៃរួចហើយ "
ចុងយ៉ុន មិត្តម្នាក់ទៀតប្រុងបដិសេធម្នាក់ទៀត
_ " តែយើងថា..! "
តែនិយាយមិនទាន់ចប់ផង ដានីល ចាប់អូសដៃពួកគេទាំងពីឲ្យចូលមកខាងក្នុង មិនចាប់អារម្មណ៍ពីការជំទាស់អីបន្តិចសោះ ។
ការចូលក្នុងទីនេះ មិនបានតឹងរឹងណាស់ណាឡើយ គ្រាន់តែមើលកាតសិស្សរួចហើយ អនុញ្ញាតចូលយ៉ាងងាយ
ស្រួល ។ មើលពីខាងក្រៅ វាប្រណិតណាស់ទៅហើយ ចូលមកខាងក្នុងកាន់តែអស្ចារ្យថែមមួយកម្រិតទៀត ។ទីនេះ មានចែកជាច្រើនសូន និងមានពីរជាន់ មួយសម្រាប់ភ្ញៀវធម្មតា និងមួយទៀតសម្រាប់ភ្ញៀវ VIP ។ ដោយភ្ញៀវមកកំសាន្តធម្មតាគឺនៅជាន់ ខាងក្រោម ចំណែកភ្ញៀវVIP នៅជាន់ខាងលើ ក្នុងនេះគ្មានក្លិនបារី និងសារធាតុញាណអ្វីផ្សេងឡើយ មានកន្លែងក្រឡុកស្រា ឆាកសម្រាប់DJចាក់ភ្លេង និង កន្លែងសម្រាប់រាំតែប៉ុណ្ណោះ ។

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...