🌸 រកជំនួយ 🌸
មីនអា បានតាមឪពុករបស់ខ្លួនរហូតមកដល់អគារចាស់ដែលគេបានបោះបង់ចោលមួយកន្លែង។ ទីនេះវាគួរឲ្យខ្លាចខ្លាំងណាស់សម្រាប់នាង។
នេះប៉ានាងពិតជាធ្វើអំពើអាក្រក់មែនឬ?
នាងរងចាំទាល់តែប៉ារបស់ខ្លួនចូលទៅខាងក្នុងបាត់ ទើបចុះពីឡានដើរតាមពីក្រោយ បង្ការក៉ំឲ្យប៉ានាងបានដឹងខ្លួនជាមុន។
តែពេលចូលមកដល់ខាងក្នុងវាពិតជាធំខ្លាំងណាស់ មិនដឹងថាប៉ានាងដើរទៅផ្លូវខាងណានោះទេ ជាពិសេសបរិយាកាសនៅក្នុងនេះវាគួរឲ្យខ្លាចជាងមើលពីខាងក្រៅទៅទៀត។
« មកដល់ដំណាក់កាលនេះទៅហើយ ត្រូវតែដឹងឲ្យបាន ! » មីនអា ធ្វើការផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង មុននឹងដើរទៅមុខបន្ត
មីនអា ចេះតែដើរទៅខាងមុនមិនឈប់ ដោយមិនដឹងថាគោលដៅនៅត្រង់ណា។ ក្រោយពីដើរតាមរកជាង១០នាទី ស្រាប់តែបានឮសម្លេងប៉ារបស់នាងចេញពីបន្ទប់មួយនៅក្បែរនេះ។
ស្រីស្រស់ដើរចូលទៅលួចមើលស្ងាត់ៗ ចង់ដឹងថាអ្នកណាដែលសំណាងអាក្រក់ត្រូវប៉ានាងធ្វើបាបបែបនេះ ហើយវាជារឿងអីឲ្យប្រាកដទៅ បានត្រូវចាប់មកវ៉ៃចឹងដែរ។
« ឆាប់ប្រាប់ភ្លាមមកថាឯងផ្ញើរឯកសារទាំងអស់នេះទៅឲ្យអ្នកណាខ្លះ? » លោក ក្វាងស៊ូ ទៅកាន់ យ៉ុនហ្គី ដោយសេចក្តីគ្រឺតក្នាញ់
« ទោះស្លាប់ក៏យើងគ្មានថ្ងៃប្រាប់តាចាស់ឯងដែរ » មិនត្រឹមតែមិនខ្លាចការគម្រាមរបស់គេនោះទេ យ៉ុនហ្គី នៅឆ្លៀតនិយាយឌឺដងទៅវិញទៀតផង
« សម្តីគ្រាន់បើណាស់មែនទេ » និយាយរួច លោក ក្វាងស៊ូ យកឈឺដែលនៅក្នុងដៃវ៉ៃមួយទំហឹងទៅលើ យ៉ុនហ្គី
ផូស~
« អ្ហាក់ » យ៉ុនហ្គី ស្រែកដោយភាពឈឺចាប់
« ក៉ំធ្វើឲ្យយើងអស់ការអត់ធ្មត់ឲ្យសោះ »
« ខ្ញ៉ំក៏ចង់ដឹងដូចគ្នា ថាលោកអាចទ្រាំបានយូរកម្រិតណា » ទោះខ្លួនត្រូវគេវ៉ៃជិតស្លាប់ទៅហើយក៏ដោយ យ៉ុនហ្គី នៅតែមិនញញើតសូម្បីបន្តិច ព្រោះគេជឿជាក់ ត្រូវតែមានមនុស្សមកជួយជាមិនខាន

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...