抖阴社区

Part 31

110 1 0
                                    

🌸 បោកប្រាស់ 🌸

ឯខាង វ៉ាង ជីវ៉ុន ពេលនេះកំពុងតែសមចិត្ត ដែលល្បិចរបស់ខ្លួន បានសម្រេច នេះបានហៅថា ព្រួញមួយបាញ់សត្វបានពីរ ពិតមែន ។ កែវស្រានៅក្នុងដៃរបស់បុរសចំណាស់ គ្រវីទៅវិញទៅមក បញ្ជាក់ឲ្យដឹងថា ម្ចាស់នៃរាងកាយមួយនេះកំពុងតែមានអារម្មណ៍ល្អ និងពេញចិត្តនូវអ្វី ដែលកំពុងតែកើតឡើងនេះខ្លាំងណាស់ ។

« ហាសហាស!!មិនស្មានថាផែនការលើកនេះ បានផលជាទីគាប់ចិត្តចឹងសោះ! »

« ពិតមែនហើយលោកម្ចាស់! »  ឃើញចៅហ្វាយរបស់ខ្លួនសប្បាយចិត្តបែបនេះ លោកស៊ូហ៊ុុន ក៏មានទឹកមុខ
រីករាយតាមទៅដែរ

« ត្រូវតែឲ្យក្មេងនោះប្តឹងឲ្យដល់ទីបញ្ចប់ ជុន ជុងហ្គក ត្រូវតែជាប់គុក! ហាសហា! » ជីវ៉ុន បែរមកបញ្ជា ស៊ូហ៊ុន ធ្វើយ៉ាងណាក៏ដោយ ក៉ំឲ្យ ជុងហ្គុក អាចរើខ្លួនពីការចោទប្រកាន់នេះបានជាដាច់ខាត

  អ្នកណាក៏ដោយ ឲ្យតែហ៊ានធ្វើឲ្យគាត់មិនពេញចិត្ត គាត់នឹងធ្វើគ្រប់វិធីសាស្ត្រដើម្បីសងសឹកទៅវិញ ទោះជាត្រូវប្រើល្បិចថោកទាបបែបណាក៏ដោយ នេះហើយជាគុណសម្បត្តិរបស់ប្រមុខ វាយ៍វូល្ស ។

« បាទលោកម្ចាស់! » លោក ស៊ូហ៊ុន តបទទួលដូចរាល់ដង ទោះបីជា ជីវ៉ុន មិនបញ្ជា ក៏គាត់ដឹងទៅហើយ ថាត្រូវធ្វើបែបណាបន្ទាប់

  ប៉ុន្តែ វ៉ាង ជីវ៉ុន នៅមានកង្វល់មួយទៀត ដែលមិនអាចដោះស្រាយបាន ទោះជាវាមានរយះពេលដប់ប្រាំបីឆ្នាំមកហើយក៏ដោយ នោះគឺជារឿង " ត្រាភ្លើង " ។ មកដល់សព្វថ្ងៃនេះ នៅតែមិនបានដំណឹងពីវត្ថុតំណាង បញ្ជាក់ពីអំណាចមួយនេះបាន ។

« ចំណែករឿងត្រាភ្លើងដែលឲ្យទៅស៊ើបនោះ បានការអ្វីខ្លះ? »

  មិនមែនថា លោក ស៊ូហ៊ុននមិនស្វះស្វែងរកវានោះទេ តែគាត់មិនអាចរកទិន្នន័យអ្វីពាក់ព័ទ្ធនឹង ត្រាភ្លើង សោះ ។ តែក្នុងចិត្តរបស់គាត់គិតថាវាច្បាស់ជានៅជាមួយម្ចាស់
ដើមរបស់វានោះឯង ព្រោះកាលពីថ្ងៃ វ៉ាយវូល្ស ទៅកម្ទេច ប្ល៊ែកវូល្ស ក៏រកមិនឃើញទៅហើយ ថែមទាំងពេលនោះ ចាងឈិន បាននាំប្រពន្ធកូនរបស់ យូ ហាជុន រត់គេចបានទៀតផង វាអាចទៅរួច ដែល ត្រាភ្លើង មិនបានបាត់ទៅណា តែវាកំពុងតែនៅជាមួយនឹង ប៊ីនីលី ។

??????????????????????(completed)Where stories live. Discover now