抖阴社区

Part 40

107 0 0
                                    

🌸 បារម្ភ 🌸

/ ភូមិគ្រិះជាយក្រុង

ចំណែកឯ ចាស្មីន ឯណេះវិញមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នកកម្លោះជាខ្លាំង មិនដឹងថាស្មើនេះគេយ៉ាងម៉េចទៅហើយទេ។

នាងតូចបានមកហ្វឹកហ្វាត់តាមទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន តែប៉ុន្មានថ្ងៃនេះនាងចេះតែអស់កម្លាំង សមាធិមិនមូលទាល់តែសោះ។

បែបនេះហើយទើបនាងសម្រេចចិត្តដើរមកអង្គុយនៅក្នុងសួនវិញ និងគយគន់ពីសម្រស់របស់ផ្កា ព្រមទាំងបក្សាបក្សីតូចៗ ហោះទៅហោះមក បង្កើតបានជាទស្សនីយភាពគួរឲ្យគយគន់។

« បារម្ភពីលោក យ៉ុនហ្គី ឬ? » ប៊ីនីលី ចូលមកសួរនាំ កាលបើបានឃើញមិត្តសម្លាញ់មិនសប្បាយចិត្តដូចនេះ

« អ្ហឹម! » នាងតបខ្លី និងគិតតែសម្លឹងមើលទៅមេអំបៅ
ដែលកំពុងតែទ៉ំលើផ្កាកុលាបពណ៌ក្រហមឆ្អិនឆ្អៅ

« ប៉ុន្មានថ្ងៃមកនេះគេមិនទាក់ទងមកខ្លះទេឬ? »

« ម្សិលមិញតេមកមួយភ្លែតក៏បិទទៅវិញ! » និយាយរួចនាងឱនមុខចុះ ក្នុងអារម្មណ៍ច្របូកច្របល់ តូចចិត្តបន្តិច ភ័យខ្លាចបន្តិច

« ចាំខ្ញ៉ំឲ្យ ជុងហ្គុក ទៅរកគេនៅក្លឹបទៅចុះ » ឃើញមិត្តស្រងូតស្រងាត់បែបនេះ ប៊ីនីលី នាងចង់ជួយឲ្យនាងបានធូរស្រាលមកវិញ

« មិនបាច់ទេ គេច្បាស់ជាមិនអីឡើយ! » នាងជឿជាក់
លើ យ៉ុនហ្គី យ៉ាងណាក៏គេគ្មានថ្ងៃបោះបង់នាងដែរ

« បើជឿជាក់គេថ្នាក់នេះទៅហើយ ឈប់អង្គុយធ្វើមុខ
សោកសៅទៅ ឃើញឯងបែបនេះយើងមិនសប្បាយចិត្តប៉ុន្មានទេ! » ប៊ីនីលី អង្អែលដៃមិត្តថ្នមជាការលួងលោម

« ស៉ំទោសដែលធ្វើឲ្យឯងបារម្ភ តែយើងមិនអីនោះទេ » ចាស្មីន ប្រឹងញញឹម មិនចង់ឲ្យមិត្តបារម្ភ

« ចឹងថ្ងៃនេះទៅដើរលេងបន្តិចល្អទេ? »

« ក៏ល្អដូចគ្នា! »

សម្រេចសម្រួលគ្នាហើយ នាងក្រម៉ំទាំងពីរបណ្តើរគ្នាទៅផ្លាស់សម្លៀកបំពាក់ដើម្បីចេញទៅក្រៅ។

??????????????????????(completed)Where stories live. Discover now