抖阴社区

?????????

234 5 0
                                    

ប៊ីនីលី ដែលមកដល់តាមក្រោយឃើញរូបភាព មីនអា ត្រូវគ្រាប់កាំភ្លើងហើយ តែទោះជាមិនយល់ថាមានអ្វីកើតឡើងក៏ដោយ ក្នុងពេលនេះត្រូវជួយសង្គ្រោះនាងជាមុនសិនទើបបាន។

« ឆាប់នាំនាងទៅមន្ទីរពេទ្យទៅល្អជាង! » ប៊ីនីលី និយាយចប់ ក៏មានវត្តមានរបស់ តូនី និង អាឡេច តាមមកពីក្រោយ

« មែនហើយ ឆាប់នាំនាងទៅ! » ចាស្មីន និយាយឡើងក្រោយពីតាំងសតិបានហើយ

តូនី និង អាឡេច បានជួយគ្នាមកលើកបី មីនអា ទៅឡានដើម្បីទៅមន្ទីរពេទ្យ មានលោក ក្វាងស៊ូ តាមទៅជាមួយដែរ។ រីឯកូនចៅដែលនៅសល់ម្នាក់នោះក៏ត្រូវ ប៊ីនីលី ចាត់ការឲ្យសន្លប់បាត់ទៅ។

គ្រាន់តែ មីនអា ត្រូវបីចេញទៅភ្លាម យ៉ុនហ្គី ចាប់ផ្តើមសន្លប់ទៅម្នាក់ទៀត។

« យ៉ុនហ្គី! ក៉ំបិទភ្នែកអីអូនស៉ំអង្វរបង! » ចាស្មីន ស្រែក
យំខ្លាំងៗ ដាស់ឲ្យអ្នកកម្លោះដឹងខ្លួន

« បងប្រុសយ៉ាងម៉េចទៅហើយ! » ជុងហ្គុក ដែលចូលមកតាមក្រោយមានទឹកមុខស្លន់ស្លោ ពេញឃើញបងប្រុសបិទភ្នែកទៅហើយ

«  ខាយ៍និង ឌី កំពុងតែឡើងមកហើយ បងក៉ំបារម្ភអី បងឆាប់ជូនគេទៅមន្ទីរពេទ្យទៅទុកអូនជួយ រីឆាត » ប៊ីនីលី និយាយ

« ប្រយ័ត្នខ្លួនផងដឹងទេ? » ជុងហ្គុក និយាយផ្តាំផ្ញើរ

បើក៉ំតែបារម្ភពីសុវត្ថិភាពបងប្រុស ម្ល៉េះគេមិនព្រមឲ្យ ប៊ីនីលី នៅម្នាក់ឯងជាដាច់ខាត។

« ចា៎ »

« យ៉ុនហ្គី ឮអូននិយាយឬអត់? » ចាស្មីន នៅតែបន្តហៅគេឲ្យដឹងខ្លួនមិនឈប់

រីឆាត ត្រូវបាន ប៊ីនីលី ជួយបានយ៉ាងសុវត្ថិភាព តែគេសន្លប់បាត់ស្មារតីបាត់ទៅហើយ។ ហើយក្រោយមក ឌីនិង ខាយ៍ ក៏បានមកដល់ដូចគ្នា ទើបរហ័សបញ្ជូន រីឆាត ឲ្យទៅមន្ទីរពេទ្យដែរ។

// 2 ថ្ងៃក្រោយមក

គ្រប់យ៉ាងបានបញ្ចប់ទៅយ៉ាងរលូន ដោយលោក ក្វាងស៊ូ ព្រមទទួលនូវទោសកំហុសដែលខ្លួនបានធ្វើគ្រប់យ៉ាង។ តែដោយសារគាត់ព្រមទទួលស្គាល់នូវកំហុសរបស់ខ្លួន និងមិនធ្លាប់ធ្វើអំពើឃាតកម្មទៅលើនរណាម្នាក់ ទើបតុលាការសម្រេចផ្តន្ទាទោសរយៈពេល10ឆ្នាំប៉ុណ្ណោះ។

You've reached the end of published parts.

? Last updated: Jun 15, 2024 ?

Add this story to your Library to get notified about new parts!

??????????????????????(completed)Where stories live. Discover now