🌸 សួរចម្លើយ 🌸
យ៉ុនហ្គី បានមកដល់ទីតាំងដែលលោករដ្ឋមន្រ្តី ចុង បានកំណត់យ៉ាងទាន់ពេលវេលា មិនលើសហើយក៏មិនខ្វះ។
រូបភាពដំបូងគេនោះគឺសភាពទ្រុតទ្រោម ដាបទៅដោយឈាមពេញខ្លួនរបស់ រីឆាត។
នេះជាកំហុសរបស់គេទសំងស្រុង ធ្វេសប្រហែសបណ្តោយឲ្យកូនចៅចូលមកប្រថុយគ្រោះថ្នាក់តែម្នាក់ឯង បើសិនជា រីឆាត កើតអ្វីឡើងមក គេគ្មានថ្ងៃអត់ឱនឲ្យខ្លួនឯងឡើយ។
« ចំជាគោរពពេលវេលាពិតមែន » លោក ចុង ក្វាងស៊ូ និយាយដៀមដាម និងមានស្នាមញញឹមស្រស់លើផ្ទៃមុខជ្រីវជ្រួញ
« ឆាប់ដោះលែងគេទៅ! » យ៉ុនហ្គី និយាយសម្លេងត្រជាក់មិនខ្លាចញញើតកូនចៅមាឌយក្សរបស់បុរសចំណាស់
« អ្នកណាប្រាប់ថាយើងនឹងដោះលែងឯង ឆាប់ទៅចាប់វាទៅ » បុរសចំណាស់បញ្ជាឲ្យកូនចៅមាឌធំពីរនាក់ចូលទៅចាក់ យ៉ុនហ្គី មកឃ៉ំឃាំងជាមួយគ្នានឹង រីឆាត
ទោះបីជា យ៉ុនហ្គី មានសមត្ថភាពក្នុងការប្រយុទ្ធខ្ពស់ក៏ពិតមែន តែនៅពេលដែលខ្លួនមានតែម្នាក់ឯង វាមិនងាយស្រួលក្នុងការទប់ទល់ប៉ុន្មានទេ ដូច្នេះហើយទើបគេព្រមឲ្យបុរសឈុតខ្មៅនោះចាប់តាមសម្រួល។
យ៉ុនហ្គី ត្រូវបានចាប់ចងស្លាបសេកព័ទ្ធទៅក្រោយ និងរុញឲ្យទៅអង្គុយជិតរាងកាយខ្សត់ខ្សោយរបស់ រីឆាត។
« មនុស្សឆ្លាតដូចជាឯងមិនគួរណាមកស្លាប់ទាំងបែបនេះ
សោះ មីន យ៉ុនហ្គី » លោក ក្វាងស៊ូ សើចចម្អកចំពោះភាពឆោតល្ងង់របស់អ្នកកម្លោះ« អ្នកដែលស្លាប់គឺជាលោកច្រើនជាង ចុង ក្វាងស៊ូ » ទោះជីវិតកំពុងតែឈរជិតមាត់ជ្រោះក៏ពិតមែន តែវាមិនបានធ្វើឲ្យ យ៉ុនហ្គីខ្លាចញញើតសូម្បីតែបន្តិច
« ជិតងាប់ទៅហើយ នៅសម្តីគ្រាន់បើទៀត » លោក ក្វាងស៊ូ អស់សំណើច
« ក៏សាកមើលទៅថារវាងលោកនិងខ្ញ៉ំ ម្នាក់ណាដែកនឹងត្រូវស្លាប់ » អ្នកកម្លោះលេងហ្គេមចិត្តសាស្រ្តជាមួយនឹងលោក ក្វាងស៊ូ ដែលពាក្យសម្តីរបស់គេបញ្ឆេះកំហឹងរបស់គាត់ឲ្យមានច្រើនជាងមុន

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...