抖阴社区

Part 27

153 2 0
                                    

🌸 អ្នកបង្ករហេតុ 🌸

//ថ្ងៃថ្មី

ស្រីស្រស់បើកភ្នែកឡើងដោយសម្លេងរបស់អ្នកណាម្នាក់កំពុងតែនិយាយទូរស័ព្ទ ដែលវាផ្តល់ការរំខានដល់នាងគួរសម។

ពេលព្យាយាមរកប្រភពសម្លេងនោះចេញមកពីណា ចុងក្រោយក៏បានឃើញនៅជិតមាត់បង្អួចធំ គឺមានរាង
ខ្ពស់សង្ហាររបស់ យ៉ុនហ្គី កំពុងតែឈរនិយាយទូរស័ព្ទ
ដោយទឹកមុខតានតឹង តាមនាងស្មានមិនខុសប្រហែលជាមានរឿងអ្វីកើតឡើងមិនខានទេ។

ស្រីស្រស់ដេកសម្លឹងមើលគេពីចម្ងាយដោយស្នាមញញឹមមានក្តីសុខ។ ក្នុងខណះនេះនាងពិតជារីករាយ និងមានម្តីសុខកហរៃលែង មិនស្មានថាខ្លួនអាចមានឱកាសបានក្បែរបុរសម្នាក់នេះម្តងទៀតទាល់តែសោះ។

កំពុងតែមើលសង្សាររបស់ខ្លួនដោយក្តីរីករាយសុខៗ ក៏ធ្វើឲ្យនាងទម្លាក់ទឹកមុខ បិទបាំងស្នាមញញឹមភ្លាម ក្រោយពីឮពាក្យមួយឃ្លានេះហើយ។

« យ៉ាងណាក៏ដោយខ្ញ៉ំត្រូវតែផ្តាច់ពាក្យជាមួយ មីនអា! ទោះលោកមន្រ្តីមិនយល់ព្រមក៏ដោយ »

អ្វីដែល យ៉ុនហ្គី បាននិយាយជាមួយនាងកាលពីយប់មិញនេះ គេពិតជាធ្វើវាពិតមែន។

ទឹកមុខរបស់គេឡើងជ្រីវជ្រួញដោយសារការដាក់សម្ពាធពីខាងដៃគូសន្ទនា តែទោះបីជាបែបនោះក៏ដោយ ក៏ យ៉ុនហ្គី នៅតែសម្រេចចិត្តផ្តាច់ពាក្យឲ្យទាល់តែបាន ព្រោះមនុស្សស្រីដែលគេស្រលាញ់ នាងបានត្រលប់មកវិញហើយ។

« ខ្ញ៉ំស៉ំទោសផង! » គេនិយាយបញ្ចប់ការសន្យា និងយកដៃជ្រោងសក់ដែលធ្លាក់បាំងមុខទៅខាងលើអស់ គេត្រៀមខ្លួនទទួលយករឿងរ៉ាវនាថ្ងៃអនាគតហើយ ទោះជាមានអ្វីកើតឡើងក៏ដោយ គេគ្មានថ្ងៃបោះបង់ ចាស្មីន ជាលើកទីពីរទេ

ឃើញ យ៉ុនហ្គី ដាក់ទូរស័ព្ទចុះហើយ ចាស្មីន ក្លែងជាដេកលក់បន្ត ព្រោះមិនចង់ប្រឈមមុខនឹងរឿងដែលបានឮមុននេះ។

« ក្មេងកំហូចភ្ញាក់បានហើយ! » រាងក្រាស់ធ្វើសម្លេងស្រស់ស្រាយដើម្បីដាស់នារីជាទីស្រលាញ់របស់ខ្លួនពីក្តីសុបិន្តដ៏វែងឆ្ងាយរបស់នាង ទាំងញឯគេមិនបានដឹងឡើយថា ចាស្មីន បានឮរឿងដែលគេនិយាយមុននេះដែរ

??????????????????????(completed)Where stories live. Discover now