抖阴社区

Part 35

100 0 0
                                    

🌸 ជាសង្សារខ្ញ៉ំ 🌸

រីង~រីង

សម្លេងទូរស័ព្ទរបស់ ចាស្មីន បានរោទិ៍ឡើងស្របពេលដែលម្ចាស់សាម៉ីខ្លួនកំពុងតែដេកបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់នៅលើគ្រែ។

នាងតូចស្រវារាវរកទូរស័ព្ទនៅលើតុក្បែរគ្រែយកមកចុចទទួលដោយមិនបានមើលឡើយថាជាអ្នកណា។

« អាឡូ! »

( ហេឡូស្រីស្អាតមាននឹកខ្ញ៉ំទេ? )

សម្លេងមួយនេះនាងប្រហែលខ្លាំងណាស់ ទើបទាញទូរស័ព្ទមកមើលឈ្មោះឃើញថាជា ណាថាន់ បុរសជនជាតិរុស្សីកំពូលសង្ហានេះឯង។

ស្រីស្រស់សម្រួលអារម្មណ៍ឲ្យដូចធម្មតា មិនចង់ឲ្យគេចាប់ថ្នាក់បានថានាងកំពុងតែយំ។

« សួស្តីលោក ណាថាន់! »

( នឹក ចាស្មីន ដល់ហើយមកជួបគ្នាបន្តិចបានទេ! )

គេជាមនុស្សមិនចូលចិត្តអូសក្រឡាយូរ ទើបនិយាយបបួលត្រង់ៗមិនលាក់លៀម។

« ជួបបានដែរឬ បើលោកនៅរុស្សីហើយខ្ញ៉ំនៅកូរ៉េ! » នាងតូចអស់សំណើច គិតថាគេនិយាយលេង

( ខ្ញ៉ំកំពុងតែនៅប្រទេសកូរ៉េទៅវិញទេ )

« ថាម៉េច? » ពាក្យសម្តីរបស់គេធ្វើឲ្យនាងភាំងតែម្តង

( ភ្ញាក់ផ្អើលណាស់មែនទេ? )

« ចា៎!ភ្ញាក់ផ្អើលខ្លាំងណាស់ ហើយលោកមកធ្វើអីនៅទីនេះ? »

( និយាយតាមទូរស័ព្ទមិនស្រួលនោះទេ!ល្ងាចនេះយើងជួបគ្នាបន្តិចល្អទេ )

នេះគ្រាន់តែជាលេសរបស់គេប៉ុណ្ណោះ ហើយនាងតូចក៏ដឹងច្បាស់ដែរ តែដោយសារម្នាក់នោះជា ណាថាន់ ខាសេឡូ ទើបនាងមិនបដិសេធ ព្រោះនាងបានចាត់ទុកគេដូចជាមិត្តទៅហើយ ទោះបីជាដឹងច្បាស់ថាគេមិនគិតដូចនាងក៏ដោយ។

« ល្ងាចជួបគ្នាលោក ណាថាន់! »

( តែងខ្លួនឲ្យស្អាតៗណា ចាស្មីន ខ្ញ៉ំចូលចិត្ត! )

« លោកនេះចំមែន! » ស្រីស្រស់សើចចេញមកយ៉ាងហួសចិត្តចំពោះបុរសម្នាក់នេះ តាំងពីដើមមកគេមិនធ្លាប់ផ្លាស់ប្តូរឡើយ

??????????????????????(completed)Where stories live. Discover now