🌸 លាហើយ 🌸
ផាំង!ផាំង!
ស្នូកាំភ្លើងពីរគ្រាប់បានលាន់ឡើង តែនាងតូចគ្មានអារម្មណ៍ថាទទួលការឈឺចាប់អ្វីទាល់តែសោះ ពេលបើកភ្នែកមកក៏ឃើញមនុស្ស5នាក់កាន់កំាភ្លើងគ្រប់ដៃ ហើយសម្លេងកំាភ្លើងដែលលាន់មុននេះ ត្រូវចំស្មាប្រុសពីរនាក់ដែលចាប់នាងកាលពីដំបូង។
«អូយយ!»
ប្រុសឈុតខ្មៅទាំងពីរថ្ងូចថ្ងូដោយសារតែការឈឺចាប់ បណ្តាលឪ្យពួកគេឈានថយទៅក្រោយ2 3ជំហាន។
អ្នកជាមេគេ មានចិត្តសាហាវឃោឃៅសួរទៅកាន់ វេន៖
«ឯងជាអ្នកណា?»
វេន ឆ្លើយឌឺ៖
«ជាអ្នកណាក៏មិនពាក់ព័ន្ធហ្នឹងឯងដែរ!»
«យល់ល្អឯងកុំមករវល់ហ្នឹងរឿងរបស់យើងល្អជាង!»
«មិនរវល់មិនបានទេ ព្រោះយើងមានតួនាទីនាំបងស្រីទៅវិញ!»
«បើចឹងយើងត្រូវសុំទោសឯងហើយ ព្រោះថានាងហ្នឹងមិនអាចទៅណាបានទេ នាងត្រូវតែស្លាប់!»
វេន មើលទៅបុរសដែលខ្លួនបានបាញ់មុននេះ និងស្រដីឡើងថា៖
«គិតថាយើងឈរមើលឪ្យឯងសម្លាប់គាត់ឬ បើមើលតាមសភាពកូនចៅរបស់ឯង ក៏គ្មានផ្លូវតស៊ូទៅហើយ!»
ហើយពេលអ្នកកម្លោះងាកទៅមើលតាមអ្វីដែល វេន និយាយក៏ឃើញកូនចៅរបស់ខ្លួនត្រូវក្មេងប្រុស4នាក់ចាប់ចងមិនអាចកម្រើកបានទៅហើយ។
«ឯងគ្រាន់បើណាស់មែនទេ!កុំភ្លេចថានាងក្នុងកណ្តាប់ដៃយើងឪ្យសោះ!»
និយាយរួចគេចាប់ក្រៀកករបស់ យូរ៉ា ហើយភ្ជង់កាំភ្លើងត្រង់ក្បាល ធ្វើឲ្យនាងភិតភ័យជាខ្លាំង។
វេន ប្រឹងទប់អាករៈជ្រួលច្របល់របស់ខ្លួន មិនឲ្យគូសត្រូវបានដឹងពីគំនិតរបស់ខ្លួនបាន
« អ្ហឹស!នេះមែនទេបងធំស្តីទីរបស់ វ៉ាយវូល្ស តាមពិតគ្រាន់តែជាសត្វញី »
«ឯង!»
«យើងនិយាយត្រូវមែនទេ?»
«យើងមិនខ្វល់ទេ សំខាន់គឺយើងសម្លាប់នាងនេះ!»

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...