🌸វានៅតិចតួចណាស់សម្រាប់អ្វីដែលពួកគេធ្វើ🌸
// ភូមិគ្រិះត្រកូល វ៉ាង //
កន្លងទៅអស់រយះពេលបីថ្ងៃ អាការះរបស់ ជីហ៊ូ បានប្រសើរឡើងគួរឲ្យកត់សម្គាល់ និងមាន ភីតធើ នៅចាំមើលថែគេមិនឲ្យឃ្លាតពីក្រសែភ្នែក សូម្បីតែមួយវិនាទី។
ពេលនេះដែរ ជីហ៊ូ គេដឹងខ្លួនវិញហើយ ប៉ុន្តែមិនទាន់អាចធ្វើចលនាខ្លាំងបាន ជាពិសេសស្នាមរបួសនៅលើស្បែកមិនទាន់សះស្បើយ100%ទេ។
« ចៅហ្វាយពិសារមួយម៉ាត់ទៀតទៅ នឹងអាលលេបថ្នាំ! » ភីតធើ អង្គុយបញ្ចុកបបរដល់អ្នកជាចៅហ្វាយ ទើបតែញាំបានប៉ុន្មានម៉ាត់ ជីហ៊ូ បដិសេធមិនព្រមហាមាត់ទទួលទានអាហារ
« យើងឆ្អែតហើយ! » រាងក្រាស់ងាកមុខចេញ
« មួយម៉ាត់ទៀតទៅចៅហ្វាយ! » អ្នកកម្លោះមិនព្រមចុះចាញ់ បញ្ចុកទាល់តែប៉ះនឹងមាត់ ជីហ៊ូ ចុងក្រោយគេត្រូវហាមាត់ទទួលទាំងជៀសមិនរួច
« បានហើយ! » ជីហ៊ូ បែរមុខចេញ ព្រោះថាគេទៅលែងរួចពិតមែន ចង់សម្រាកច្រើនជាង
« ក៏បាន!លេបថ្នាំទៅចៅហ្វាយ!» ភីតធើ ដាក់ចានបបរលើថាស ទាញកែវថ្នាំនុងហុចទឹកឲ្យទៅ ជីហ៊ូ ព្រោះគេក៏មិនចង់រំខាន ជីហ៊ូ ច្រើនដែរ
« ចៅហ្វាយឆាប់សម្រាកទៅ ខ្ញ៉ំចេញទៅមើលការខុសត្រូវខាងក្រៅ មិនរំខានចៅហ្វាយទេ» ភីតធើ ទាញថាសអាហារមកកាន់ក្នុងដៃ ប្រុងនឹងចេញទៅខាងក្រៅ ទុកឲ្យ ជីហ៊ូ បានសម្រាកត
« អ្នកផ្សេងក៏អាចមើលបានដែរ! » សម្ដីរបស់អ្នកជម្ងឺ ធ្វើឲ្យអ្នកស្តាប់ទៅជាឆ្ងល់ មិនដឹងមានន័យថាម៉េច
« បាទ? »
« ឯងនៅទីនេះហើយ យើងមិនចង់នៅម្នាក់ឯង! »
« បាទ?»
« បើក្រោកមកយើងមិនឃើញឯង ត្រូវមិនខានទេ! » និយាយសម្តីចម្លែកៗទាំងនេះហើយ ជីហ៊ូ បិទភ្នែកសង្ងំដេកដូចគ្មានរឿងអ្វីកើតឡើង ទុកឲ្យ ភីតធើ នៅងេមង៉ាមម្នាក់ឯង
// ភូមិគ្រិះជាយក្រុង//
តាំងពីមានរឿងកើតឡើងនៅថ្ងៃពិធីដេញថ្លៃមក ក្រុម ប្ល៊ែលវូល្ស ទាំងមូលគ្មានសកម្មភាពអ្វីទាំងអស់ សម្ងំលាក់ខ្លួនតាមទម្លាប់របស់ពួកគេរដូចកាលកន្លងមក។

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...