抖阴社区

Part 24

122 0 0
                                    

🌸 សងសឹក 🌸

/ Drink&Drunk Club /

ក្រោយពីចុចបិទទូរស័ព្ទពី ចាស្មីន ហើយ អ្នកកម្លោះមកអង្គុយក្រហមមុខម្នាក់ឯង។ មិនដឹងដូចគ្នាថាមានអីបណ្តាលចិត្តឲ្យគេអាចនិយាយពាក្យនេះចេញមកបាន ប្រហែលជាបេះដូងរបស់គេបញ្ជាឲ្យនិយាយហើយតាមមើល។

« យើងនិយាយអីហ្នឹង! » មិនត្រឹមតែមុខក្រហមនោះទេ មុខរបស់គេក៏ក្តៅភាយៗ អាករះដូចប្រុសកម្លោះទើបមានស្នេហាលើកដំបូងយ៉ាងចឹង

មួយវិញទៀត ប៉ុន្មានថ្ងៃមកនេះគេតែងតែគិតរឿងមួយជាប់ក្នុងចិត្តមិនអាចស្រាយបាន គឺថា ចាស្មីន ដូចគ្នាជាមួយនឹង យូរ៉ា ខ្លាំងណាស់ ទោះបីជាមុខខុសគ្នាស្ទើតែ360ដឺក្រេក៏ដោយ។

ដើម្បីឲ្យអស់ចម្ងល់គេត្រូវតែពិសោធន៍នូវរឿងម្យ៉ាងទើបបាន។

« ខាលីត! » យ៉ុនហ្គី ស្រែកហៅកូនចៅរបស់គេឲ្យចូលមកក្នុងបន្ទប់ ស្របពេលនឹងខ្លួនគេដើរឆ្វែលទៅក្រោយតុធ្វើការ ទាញចេញនូវកូនថង់ថ្លាចេញមក

« បាទចៅហ្វាយ! » មិនដល់មួយសង្ហើមផង ខាលីត បានមកប្រាកដខ្លួនចំពោះមុខរបស់ យ៉ុនហ្គី

« ឯងឆាប់យកសក់នេះទៅពិនិត្យមើលទៅមើល ត្រូវគ្នាជាមួយ យូរ៉ា ឬអត់ » យ៉ុនហ្គី ហុចថង់ដែលមានដាក់សក់របស់ ចាស្មីន ទៅឲ្យ ខាលីត

« បាទ? » ខាលីត ទទួលទាំងងើយឆ្ងល់

« យើងសង្ស័យថាស្រីម្នាក់នេះជា យូរ៉ា បានលទ្ធផល យ៉ាងណាត្រូវរហ័សមកប្រាប់យើង »

« បាទចៅហ្វាយ! » ស្តាប់ការបកស្រាយរបស់ ចៅហ្វាយហើយក៏ ខាលីត នៅតែមិនយល់ ព្រោះគេគិតថា យូរ៉ា បានស្លាប់បាត់ទៅហើយ ម៉េចនឹងអាចរស់ឡើងមកវិញក្នុងទម្រង់មុខផ្សេងបានទៅ

« ខ្ញ៉ំត្រូវតែដឹងឲ្យបានថានាងជា យូរ៉ា របស់ខ្ញ៉ំមែនឬ
អត់? » យ៉ុនហ្គី មានសង្ឃឹមខ្ពស់ជាខ្លាំង ថាអ្វីដែលគេស្មានគឺជារឿងពិត

/ ភូមិគ្រិះត្រកូល វ៉ាង /

តាំងពីថ្ងៃដែលត្រូវ ប៊ីនីលី ប្លន់ឡានទំនិញរបស់ខ្លួនមក ជីហ៊ូ តែងត្រូវឪពុករបស់ខ្លួន បន្ទោសជារៀងរាល់ថ្ងៃពីភាពធ្វេសប្រហែលរបស់គេ ។ ខកខានការដោះដូរជាមួយនិងភ្ញៀវសំខាន់ មិនតែប៉ុណ្ណោះត្រូវខាតលុយរាប់រយលាន ។

??????????????????????(completed)Where stories live. Discover now