抖阴社区

Part18

138 2 0
                                    

🌸 លោកនឹងបំភ្លេចមិនបាន 🌸

// ក្នុងព្រៃ //

យ៉ុនហ្គី ចេះតែនាំ ចាស្មីន រត់ចូលទៅក្នុងព្រៃកាន់តែជ្រៅទៅៗ គ្មានពន្លឺថានឹងឈប់សោះឡើយ ទាំងដែលពួកវាមិនបានដេញតាមមកផង។

« នែ៎លោក!លែងដៃខ្ញ៉ំបានហើយ! » ចាស្មីន ឈប់រត់និងបានគ្រវាសដៃគេចេញមួយទំហឹង ព្រោះមិនចង់ឲ្យបេះដូងរបស់ខ្លួនធ្វើការធ្ងន់ជាងនេះ

« មិនខ្លាចពួកវាតាមមកទេអ្ហេស? » នាយកម្លោះប្រុងនឹងចាប់ដៃនាងតូចដើម្បីរត់ទៅមុខទៀត ប៉ុន្តែស្រវាបានឆ្ងល់ព្រោះ ចាស្មីន បានដកដៃចេញមិនឲ្យគេប៉ះបាន

« ឈប់បោកបានហើយ ពួកវាមិនបានតាមមក!លោកធ្វើបែបនេះចង់បានន័យយ៉ាងម៉េចឲ្យប្រាកដ? » ស្រីស្រស់ឈានទៅមុខមួយជំហានជំនិតយកចម្លើយពីគេទាំងភ្លេចខ្លួន

« ចង់បាននាងនោះអី! » អ្នកកម្លោះឆ្លើយត្រង់ៗគ្មានការលាក់លៀម ពិតមែនហើយ គេពិតជាពេញចិត្តចំពោះរឹកពាឆ្នាស់ឆ្នើមមិនខ្លាចមេឃមិនខ្លាចដីរបស់នាង ជាពិសេសក្នុងថ្ងៃនេះកាន់តែបង្ហាញឲ្យឃើញច្បាស់ថាមនុស្សស្រីម្នាក់នេះសម្លាប់បាន តែមិនអាចមប្រមាថបាន

« តែខ្ញ៉ំមិនចង់បានលោក ឈប់មករញ៉េរញ៉ៃជាមួយខ្ញ៉ំបានហើយយើងគ្មានអ្វីជំពាក់គ្នានោះទេ » វាជាការពិត រវាងពួកគេទាំងពីរមិនគួរមកចួបគ្នាឡើតយ

« នាងជំពាក់ជីវិតខ្ញ៉ំមួយ » អ្នកកម្លោះព្យាយាមរកលេស
មកចងជើងនាងទុក

« ខ្ញ៉ំមិនបានស៉ំឲ្យជួយទេ ដូច្នេះហើយគ្មានការជំពាក់
ជំពិនអ្វីទាំងអស់ »

« កំពុងតែខ្សែលើគ្នាហើយតើអ្នកនាង និយាយបែបនេះ
បានយ៉ាងម៉េច? » យ៉ុនហ្គី ជ្រួញចិញ្ចើមមិនពេញចិត្ត ស្អប់បំផុតអ្នកដែលជំទាស់សម្តីគេ បើជាអ្នកផ្សេងប្រហែលជាចាប់ទៅកសាងចេញបាត់ហើយ តែដោយនាងជាស្រីស្អាត ដាក់ទោសបែបនោះវាឃោឃៅពេកហើយ ដាក់ទោសដោយរាងកាយរបស់គេល្អជាងឆ្ងាយណាស់

« និយាយជាមួយមនុស្សដូចលោកគ្មានចំណេញសោះ អញ្ជើញដេកក្នុងព្រៃនេះតែម្នាក់ឯងចុះ! » ស្រដីចប់ ស្រីស្អាតកំពូលឆ្នាស់ងាកខ្លួនប្រុងដើរចេញ តែក៏ត្រូវទាញមកវិញឲ្យបុកនឹងទ្រូងរឹងមាំរបស់ យ៉ុនហ្គី មួយទំហឹង

??????????????????????(completed)Where stories live. Discover now