🌸 បានហើយ គីម យូរ៉ា 🌸
« ការស្លាប់របស់ឪពុកម្តាយនាង មិនមែនជាកំហុសរបស់យើងទេ គ្រប់យ៉ាងមកស្រីចង្រៃ ប៊ីនីលី ម្នាក់គត់ បើនាងមិនលេចមក រឿងគ្រប់យ៉ាងវាមិនកើតឡើងទេ » ជីហ៊ូ បែរទៅមើលមុខ ចាស្មីន តបដោយរឹកពាដូចមនុស្សគ្មានវិញ្ញាណ
មិនត្រឹមតែគ្មានការភ្ញាក់រលឹកប៉ុណ្ណោះទេ គេនៅតែទម្លាក់កំហុសទៅឲ្យអ្នកដទៃទៀត ក្នុងគំនិតរបស់គេ មិនធ្លាប់គិតថាខ្លួនឯងខុសខ្លះទេឬ?
« មកពីភាពលោភលន់របស់ប៉ាឯងទៅវិញទេ វ៉ាង ជីហ៊ូ» ប៊ីនីលី ប្រកែកទៅវិញ
« ប៉ាយើងមិនបានខុស គាត់គ្រាន់តែចង់ឲ្យយើងទទួល
បានអ្វីដែលសាកសមប៉ុណ្ណោះ » ជីហ៊ូ ស្រែកដាក់ ប៊ីនីលី មកនព្រមទទួលស្គាល់នូវការពិត« ដោយការសម្លាប់ជីវិតមនុស្សគ្មានកំហុសហ្នឹងហ្អេស?» ប៊ីនីលី
« ពួកឯងមិនដឹងអ្វីទាំងអស់ ឈប់និយាយទៅ » អ្នកទាំងពីរនិយាយប្រកែកគ្នាទៅមក ទាល់តែ ជីហ៊ូ ទន់ជង្គង់អង្គុយលើដី និងយំយកៗ មិនខ្មាស់អ្នកនៅទីនេះ មានតែ ភីតធើ ម្នាក់ប៉ុណ្នោះ បានដឹងពីមូលហេតុ បែបនេះហើយ ទើបគេប្រឹងក្រោកដើរមករក ជីហ៊ូ
មិនមែនថាគេមិនដឹងថាប៉ាគេស្រលាញ់អំណាចកិត្តិយស
នោះទេ ប៉ុន្តែគេគ្រាន់តែព្យាយាមកុហកខ្លួនឯងប៉ុណ្ណោះ។ជីហ៊ូ ក៏ធ្លាប់សួរខ្លួនឯងដែរ ថាគេជាកូនបង្កើតតបស់ប៉ាគេឬអត់? គ្រប់ពេលដែលគេធ្វើអ្វីមួយមិនបានតាមអ្វីដែលប៉ាគេចង់បាន តែងតែត្រូវវ៉ៃជាការដាក់ទោស មិនធ្លាប់ទទួលបានការការថ្នាក់ថ្នម ឬការលួងលោម មានតែពាក្យស្តីបន្ទោស ។ គេមិនធ្លាប់ទទួលបានភាពកក់ក្តៅពីប៉ារបស់គេម្តងណាឡើយ តាំងពីតូចដល់ធំ មានតែភាពឯកា ដែលជាមិត្តកំដរគេគ្រប់ពេល ។
« ឯងជាកូនរបស់យើង មិនត្រូវបង្ហាញភាពទន់ជ្រាយបែបនេះទេ » ឃើញកូនប្រុសយំមិនខ្មាស់មេឃដីបែបនេះ វ៉ាង ជីវ៉ុន ស្រែកឲ្យគេឈប់យំ
« ប៉ាធ្លាប់ស្រលាញ់ខ្ញ៉ំខ្លះទេ? » ជីហ៊ូ នៅតែបន្តយំ និងសួរទៅប៉ាគេវិញ នូវសំណួរដែលគេចង់ដឹងរហូតមក ទើបតែថ្ងៃនេះឯងដែលគេមានភាពក្លាហានសួរទៅគាត់

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...