🌸 រៀបការ 🌸
រឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅយ៉ាងរលូន ប្រជានជនទូទាំងប្រទេសបានដឹងពីភាពអាក្រក់ឃោឃៅរបស់គ្រួសារត្រកូល វ៉ាង ។
ចំណែកឯក្រុម វាយ៍វូល្ស វិញត្រូវបានរំលាយចោល ព្រោះគ្មានអ្នកណាអាចបន្តតំណែងបាន ជាពិសេសនោះដោយសារតែកេរ្តិ៍ក្រុមនេះត្រូវបានអសោចផងនោះ ធ្វើឲ្យគ្មានអ្នកណាចង់រំលឹកដល់។
មនុស្សគ្រប់គ្នាបានដឹងថា វ៉ាង ជីហ៊ូ ដែលជាកូនប្រុសបានសម្រេចចិត្តសម្លាប់ខ្លួនឯង និងត្រូវបានគេយកទៅធ្វើបុណ្យឲ្យផងដែរ។ ឯលោក វ៉ាង ជីវ៉ុន វិញ ត្រូវបានស្លាប់នៅលើឡានពេទ្យ ពេលកំពុងតែធ្វើដំណើរមកមន្ទីពេទ្យដើម្បីសង្គ្រោះ។
រីឯ ជុងហ្គុក វិញសន្លប់មិនទាន់ដឹងខ្លះននៅឡើយទេ ធ្វើឲ្យអ្នកគ្រប់គ្នាមានការបារម្ភជាខ្លាំង ទោះបីគ្រូពេទ្យប្រាប់ថាគេឆ្លងផុតគ្រោះថ្នាក់ហើយក៏ដោយ។
អ្វីដែលនៅសល់នោះគឺការចោទប្រកាន់របស់ យ៉ុនហ្គី នៅមិនទាន់រកបានភស្តុតាងគ្រប់គ្រាន់នៅឡើយទេ។
« រឿងបងទៅដល់ណាហើយ? » ណាមជុន សួរទៅកាន់ យ៉ុនហ្គី
« មិនទាន់មានភស្តុតាងបញ្ជាក់ពីភាពស្អាតស្អំនៅឡើយទេ » យ៉ុនហ្គី ប្រាប់ទាំងមានទឹកមុខស្មុគស្មាញ
នៅពេលនេះមិនត្រឹមតែដោះស្រាយរឿងក្លឹបរបស់ខ្លួនមិនទាន់បាននោះទេ នៅត្រូវ ចាស្មីន មិននិយាយរកទៀត ចំជាសំណាងអាក្រក់ពិតមែន។
« ក្រែង ជុងហ្គុក រកបានភស្តុតាងហើយតើ! » ណាមជុនជ្រួញចិញ្ចើមចូលគ្នាព្រោះមិនយល់
គេចាំបានច្បាស់ណាស់ មុននឹង ជុងហ្គុក ទៅជួយ ប៊ីនីលី គឺគេបានយកកាមេរ៉ាសុវត្ថិភាពដែលមានភស្តុតាងសំខាន់ទៅជាមួយដែរ តែពេលនេះបែរជាថាគ្មានទៅវិញ។
« រឿងនោះបំភ្លេចចោលទៅ!យើងមានផែនការរួចជាស្រេចហើយ » រាងក្រាស់មានអារម្មណ៍ស្មុគស្មាញជាខ្លាំង មិនដឹងថាពេលណាទើបចប់រឿងរ៉ាវរញ៉េរញ៉ៃទាំងនេះ
« មានអ្វីឲ្យខ្ញ៉ំជួយក៏ប្រាប់មកចុះ ខ្ញ៉ំនឹងជួយឲ្យអស់ទំហឹងតែម្តង! » អ្នកជាប្អូនស្គាល់ច្បាស់ពីចរឹក យ៉ុនហ្គី ដែលគេមិននិយាយប្រាប់ឲ្យអស់បែបនេះដោយសារតែគេចង់លាក់ ចឹងហើយមិនបាច់ហត់ទៅសួរនាំទេ

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...