抖阴社区

                                    

និយាយចប់គេសង្កត់ចុងកាំភ្លើងកាន់តែខ្លាំង ធ្វើឲ្យនាងតូចរិតតែភ័យ។

//បុិប!//

រៀបនឹងកេះកៃទៅហើយ ស្រាប់តែមាននរណាម្នាក់មកធាត់គេពីក្រោយ និងធ្វើឲ្យកាំភ្លើងជ្រុះចេញពីដៃបាត់។

ឃើញដូច្នោះគេរហ័សរុញ យូរ៉ា ចេញ រហ័សរើសយកកាំភ្លើងនិងតម្រង់រកអ្នកដែលធាក់គេមិញនេះ។ ស្របពេលនោះដែរ តូនី រវល់តែមកជួយលើក យូរ៉ា មិនបានចាប់អារម្មណ៍អ្នកខាងក្រោយខ្លួន ថាកំពុងតែធ្វើអី។

«អាចង្រៃអើយ!»

វេន ស្រែកប្រាប់៖

«តូនី ប្រយ័ត្ន!!!!»

ផាំង!

ផាំង!

គ្រាប់កាំភ្លើងពីរគ្រាប់បន្លឺឡើងដំណាលគ្នា។

ពេលដឹងថាមានគ្រាប់កាំភ្លើងសំដៅមកគេក៏គេចមិនឪ្យត្រូវចំណុចសំខាន់ តែបញ្ឆិតដៃបណ្តាលឪ្យមានឈាមជ្រាបប្រឡាក់អាវ។

យូរ៉ា ចង្អុលទៅរបួសរបស់ តូនី

«ដៃឯងចេញឈាម! »

«មិនអីទេ រត់ទៅ!»

តូនី មិនខ្វល់ពីរបួសនៅដៃ គិតតែពីជួយនាងឪ្យរត់ ហើយគ្រប់គ្នារត់មកជាមួយដែរ ថែមទាំងជួយបាញ់រាំងផ្លូវឪ្យ។

ចំណែកអ្នកកម្លោះត្រូវចំដៃមួយគ្រាប់ដែលជាស្នាដៃរបស់ វេន ។

បាញ់មនុស្សកំណាចមានរបួសហើយ វេន ប្រាប់ឲ្យគ្រប់គ្នាឆាប់ចេញពីទីនេះ៖

«រត់ឪ្យលឿនឡើង!»

ឆ្លៀតពេលនោះដែរ ពួកគេប្រឹងរត់យកស្លាប់យករស់ ធ្វើយ៉ាងណាអាចគេចចេញពីទីនេះបាន។

ទីបំផុតពួកគេក៏អាចគេចផុតមកដល់ឡានយ៉ាងសុវត្ថិភាព។ វេន រហ័សចូលទៅបញ្ជាចង្កូតឡាន ចេញពីទីនេះឲ្យលឿនបំផុតតាមដែលអាចធ្វើបាន។

ចេញដំណើរបានមួយសន្ទុះ យូរ៉ា សួរទៅ វេន៖
«ចុះលោកតានិងលោកយាយនោះ?»

លោកតាលោកយាយមិនគួរណាលះបង់ជីវិតរបស់ខ្លួន ដើម្បីតែនាងសោះ គាត់ជួយនាងច្រើនពេកហើយ។ នឹកដល់ពេលវេលាល្អៗ ដែលនាងបានសាងរួមគ្នាជាមួយអ្នកទាំងពីរ យូរ៉ា យំមិនឈប់។

??????????????????????(completed)Where stories live. Discover now