ណាថាន់៖
« ចាស្មីន មានរឿងមិនសប្បាយចិត្តមែនទេ បានជាធ្វើមុខសោកសៅបែបនេះ »អ្នកកម្លោះចូលមកអង្គុយកៅអីជិត ចាស្មីន ជ្រួញចិញ្ចើមសួរនាំដោយក្តីបារម្ភ ព្រោះថាកម្របានឃើញនាងមានទឹកមុខសោកសៅបែបនេះខ្លាំងណាស់ លើកចុងក្រោយដែលគេឃើញគឺកាលពីឆ្នាំមុន តែតាំងពីពេលនោះមកក៏មិនធ្លាប់ឃើញទៀតទេ។
« ខ្ញ៉ំជិតទៅកូរ៉េហើយ »
« ទៅធ្វើអី »
« ខ្ញ៉ំមានរឿងមួយចំនួនត្រូវជម្រះឲ្យបានដាច់ស្រឡះ »
នាងតូចនិយាយទាំងមិនបានមើលមុខរបស់ ណាថាន់ នាងគិតតែសម្លឹងស្រានៅក្នុងកែវ និងបង្វិលកែវក្នុងដៃទៅមកៗ។
ណាថាន់ អង្អែកខ្នងដៃរបស់ ចាស្មីន សម្លឹងមុខនាងមិនព្រិចភ្នែក គេពិតជាចង់ដឹងខ្លាំងណាស់ នៅក្នុងក្រសែភ្នែកស្ងប់ស្ងាប់ប្រៀបដូចទឹកបឹងរបស់នាង លាក់បង្កប់រឿងអ្វីខ្លះ បានជានាងមើលទៅអាថ៌កំបាំងគួរឲ្យស្វែងរកបែបនេះ។
ណាថាន់ និយាយ៖
« ខ្ញ៉ំនឹកនាងស្លាប់ហើយ ចាស្មីន »
ចាស្មីន អស់សំណើចបន្តិចចំពោះសម្តី ណាថាន់ រួចនាងវាចាឡើងថា៖
« មនុស្សក្នុងស្តុករបស់លោកច្រើនណាស់ »
មិនមែនថានាងមិនដឹងថា ណាថាន់ តាមញ៉េនាងនោះទេ ប៉ុន្តែបេះដូងរបស់នាងវាបានចាក់សោរអស់ពេលជាយូរ
មកហើយ បើចង់ឲ្យនាងបើកវាម្តងទៀតដើម្បីទទួលយកអ្នកណាម្នាក់ចូលមកក្នុងជីវិត វាមិនមែនជារឿងងាយស្រួលនោះទេ។ជាពិសេសខ្លាចនាងនឹងធ្វើឲ្យមនុស្សមិនដឹងអីម្នាក់ត្រូវមកឈឺចាប់ដោយសារនាង សុខចិត្តនៅបែបនេះ វាល្អណាស់ទៅហើយ។
ណាថាន់ បង្វែរសំណួរវិញ៖
« សម្រេចថាទៅពេលណា ខ្ញ៉ំនឹងទៅជូនដំណើរ»« មិនបាច់ទេ ព្រោះពេលវេលាហោះហើររបស់ខ្ញ៉ំមិនច្បាស់លាស់ »
មិនមែនថានាងស្អប់ខ្ពើមមិនចង់ឲ្យគេជូនដំណើរឡើង
យន្តហោះនោះទេ តែនាងពិតជាមិនច្បាស់ពីកាលវិភាគ
នឹងត្រូវការហោះហើរពិតមែន ជាពិសេសមិត្តសម្លាញើរបស់នាងជាមនុស្សចិត្តក្តៅ នាងអាចចង់ទៅក្នុងយប់នេះតែម្តងក៏ថាបាន ។

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...
Part11
Start from the beginning