抖阴社区

                                    

     ពួកគេទាំងពីរមិនទាន់ត្រលប់ទៅវិញភ្លាមៗ នៅឈរទីនោះមួយសន្ទុះធំ ដោយគ្មានអ្នកណានិយាយអ្វី រហូតមេឃរកកលចង់ភ្លៀង ទើបពួកគេត្រឡប់មក ភូមិគ្រិះជាងក្រុងវិញ ។
  
    ៚ ភូមិគ្រិះ ជាយក្រុង

     គ្រាន់តែមកដល់ភ្លាម វេន ដែលរងចាំផ្តល់ដំណឹង ក៏ប្រញាប់រាយការណ៍ ដល់ប្រមុខក្រុម ចចកខ្មៅ ភ្លាម។ ហើយការរាយការណ៍ មិនថារឿងតូច ឬធំ ត្រូវតែមកនិយាយគ្នាក្នុងបន្ទប់ធ្វើការរបស់ វេន ប៉ុណ្ណោះ ។

    គ្រប់រឿងទាំងអស់ ត្រូវតែមាន ប៊ីនីលី ចាស្មីន ដានីល និង វេន ដើម្បីពិភាក្សាគ្នា ។

     មិនឲ្យចាំយូរ វេន ចាប់ផ្តើមនិយាយភ្លាម

     _ " មួយរយះនេះ វាយ៍វូល្ស គ្មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នោះទេ "

ដានីល៖
     _ " វាគួរឲ្យចម្លែកណ៎ ដែលពួកនោះមិនបញ្ចេញសកម្មភាព ឬថាពួកគេឈប់រកស៉ីខុសច្បាប់ហើយ? "

គេយកដៃអង្អែលចង្ការត្រិះរិះពីអ្វីដែល វេន បាននិយាយ។

     ចាស្មីនតបទៅ ដានីល វិញ

     _ " គ្មានផ្លូវទៅរួចទេ ដានីល ដែលមនុស្សដូច វ៉ាង ជីវ៉ុន ឈប់រកស៉ីខុសច្បាប់ "

     _ " ចាស្មីននិយាយត្រូវ ពួកនោះគ្មានថ្ងៃ បកមករក
ស៉ីត្រឹមត្រូវបានទេ ពួកវាអាចកំពុងតែមានផែនការអីក៏ថាបាន "

    ប៊ីនីលី គាំទ្រគំនិត ចាស្មីន ។ មនុស្សដូច វ៉ាង ជីវ៉ុននឹងអ្ហេស ដែលឈប់រកស៉ីខុសច្បាប់ បើបែបនោះមែន គេឈប់តាំងពីយូរមកហើយ ។

វេន៖
    _ " បើចឹងពួកយើងចេញសកម្មភាពអ្វីទេបងស្រី "

គេដឹងច្បាស់ណាស់ថាក្នុងចិត្ត ប៊ីនីលី កំពុងតែមានកំហឹងឆេះឆួល និងមានតែសម្រែកនៃការសងសឹក ហ៊ុមព័ទ្ធពេញរាងកាយ។

ប៊ីនីលី៖
    _ " មិនបាច់ទេ វេន រងចាំឲ្យពួកវាចេញសកម្មភាពសិន ចាំយើងតាមទៅលេងជាមួយពួកវា "

នាងជាមនុស្សចូលចិត្តប្រលែងលេងជាមួយនឹងសត្វប្រម៉ាញ់របស់នាង គ្មានការបំភ័យទុកជាមុននោះទេ រងចាំឲ្យវាដើរចូលអន្ទាល់ដោយខ្លួនឯង។

??????????????????????(completed)Where stories live. Discover now