抖阴社区

                                    

វេន ធ្វើសេចក្តីសម្រេចចុងក្រោយ៖
    _ " បាទបងស្រី!ចឹងពួកយើងមានតែចាំ ឲ្យដល់ថ្ងៃដេញថ្លៃឬ "

    _ " ក៏ទំនងនោះ! "

   ដានីល និង ចាស្មីន ញាក់ស្មាស្របគ្នា ប៉ុន្តែក្នុងចិត្តរបស់ពួកគេ មិនចង់ឲ្យរឿងទៅជាបែបនោះ នៅចាំស្ងៀមៗ ដោយមិនធ្វើអីវាគួរឲ្យធុញទ្រាន់សឹងស្លាប់ ។

     ប៊ីនីលីសួរដោយបង្កប់ល្បិច៖
     _ " អ្នកណាថា? "

នាងមើលដឹងថាមិត្តទាំងពីកំពុងតែគិតចង់រកអ្វីសប្បាយៗ លេង មិនបានចង់នៅផ្ទះស្ងៀមៗចឹងឡើយ។

ចាស្មីន៖
     _ " ឯងចង់ធ្វើអី "

នាងមិនប្រាកដនោះទេថា ប៊ីនីលី មិត្តកំពូលល្បិចរបស់នាងចង់ធ្វើអ្វី ប៉ុន្តែមិនថាធ្វើអ្វីនោះទេ ចាស្មីន នឹងជួយដល់ដង្ហើមចុងក្រោយតែម្តង។

     ឲ្យតែ ប៊ីនីលី និយាយដោយសម្លេងនេះពេលណា វាត្រូវតែមានរឿងអ្វីមួយ កើតឡើងរាល់លើក ហើយប្រាកដណាស់ ថាមិនមែនជារឿងល្អប៉ុន្មានទេ ។

     ប្រមុខក្រុមមិនឆ្លើយ បែរទៅសួរ វេន ជំនួសឆ្លើយទៅ ចាស្មីន

     _ " វេន! "

     _ " បាទបងស្រី! "

     _ " ចុះកូនប្រុសរបស់គេនោះ "

     _ " វ៉ាង ជីហ៊ូ ជាមនុស្សល្មោភស្រី តែងទៅរកក្តីសុខ
ឲ្យខ្លួនឯង នៅក្លឹបកណ្តាលក្រុងរាល់ថ្ងៃ "

     នាងមានស្នាមញញឹមលើមុខ ដែលស្នាមញញឹមនោះប្រៀបបាននឹងថ្នាំពឹស។

     _ " មនុស្សបែបនេះ ស្រួលនឹងជាប់អន្ទាក់ "

     ចាស្មីន ជាមនុស្សកង្វល់ច្រើន នឹងចង់ដឹងថា ប៊ីនីលី នាងមានគំនិតបែបណា តែចម្លើយដែលបានមក មិនគួរជាទីគាប់ចិត្តដូចគ្រប់ពេល

     _ " គិតចង់ធ្វើអីទៀតហើយ ប៊ីនីលី "

     _ " ពួកឯងត្រៀមខ្លួនធ្វើរឿងសប្បាយទៅបានហើយ មិនបាច់សួរនាំទេ "

      និយាយចប់ នាងចេញពីបន្ទប់ភ្លាម មិនត្រូវការឲ្យអ្នកណាមកសួរនាំច្រើន ។ នាងជាមនុស្សដែលមានគម្រោងការខ្ពស់ និងល្បិចច្រើនជានិច្ច ដែលគ្មានណាយល់ពីគំនិតរបស់នាងឡើយ សូម្បីតែមនុស្សជំនិតទាំងបីនេះ ។

??????????????????????(completed)Where stories live. Discover now