抖阴社区

                                    

« ខ្ញ៉ំស៉ំទោសដែលធ្វើបែបនេះដាក់អ្នកនាង លើកក្រោយខ្ញ៉ំមិនបង្ខំនាងទៀតទេ ចាស្មីន! »

បានឮគេហៅនាងដោយឈ្មោះ ចាស្មីន ស្រីស្រស់កាន់តែយំខ្លាំងលើសដើម យំឡើងញ័រអស់ទាំងខ្លួន ទាល់តែអ្នកកម្លោះធ្វើអីមិនត្រូវ បានត្រឹមតែទាញនាងមកឱបជាប់ទ្រូងនិងអង្អែលខ្នងលួងលោមឲ្យនាងស្ងប់ចិត្តប៉ុណ្ណោះ។

ពេលបានជួបស្ថានការណ៍បែបនេះគេធ្វើខ្លួនមិនត្រូវទេ និយាយបែបណាទើបសមទៅ។

« ក៉ំយំអីក្មេងឆ្លាត!ឆាប់គេងទៅ! » ពាក្យសម្តីលួងលោមចេញពីមាត់របស់បុរសដែលនាងស្រលាញ់ស្មើជីវិត បានធ្វើឲ្យចិត្តរបស់នាងបានស្ងប់ជាងមុន

ដោយសារភាពហត់នឿយផងនោះ ចាស្មីន នាងបានគេងលក់ទាំងមានទឹកភ្នែកជោកថ្ពាល់ ធ្វើឲ្យបេះដូងអ្នកមើលទន់ល្អូក ឈឺចិត្តតាមនាងដែរ។

« នាងជាមនុស្សប្រភេទណាឲ្យប្រាកដទៅ ចាស្មីន? » សំណួររបស់គេមិនបានធ្វើឲ្យស្រីស្រស់ភ្ញាក់ពីដំណេក
នោះទេ គេបានត្រឹមលាក់ចម្ងល់ទាំងនេះក្នុងចិត្តប៉ុណ្ណោះ

/ ម៉ោង10:00នាទី /

ស្រីស្រស់ក្រោកឡើងមកជាមួយនឹងការឈឺចាប់ផ្នែកខាងក្រោមរបស់នាង លើកដំបូងរបស់នាងត្រូវបាន យ៉ុនហ្គី ដណ្តើមយកដោយភាពអង់អាច មិនបន្ធូរបន្ងយឲ្យជើងថ្មីដូចជានាងសោះ។

ចាស្មីន ក្រឡេកមើលពេញបន្ទប់នៅតែមិនឃើញប្រុសកំណាច មីន យ៉ុនហ្គី ទាល់តែសោះ។

« បាត់ទៅណាហើយ! »

ពេលដឹងថាគេមិនបាននៅទីនេះ នាងតូចរហ័សរើសខោអាវមកមើល តែសភាពរបស់វាបានក្លាយទៅជាកម្ទេចក្រណាត់អស់ទៅហើយ ។

« ពាក់យ៉ាងម៉េចកើត! » ចាស្មីន មួម៉ៅមួយរំពេច នឹកឃើញកាយវិកាតោកំណាចរបស់គេកាលពីយប់ ខឹងផងអៀនផង ព្រោះរាងកាយរបស់គេរឹងមាំលើសពីការរំពឹងទុកឆ្ងាយណាស់

ចាស្មីន រត់ចុះពីគ្រែទាំងខ្លួនទទេរស្អាត ព្រោះគិតថាខ្លួន
នៅម្នាក់ឯង ទោះចង់រាំស្រាតទៀតក៏គ្មានអ្នកណាដឹង តែគំនិតនេះវាពិតជាខុសខ្លាំងណាស់ ដោយសាតែ យ៉ុនហ្គី បានលួចដាក់កាមេរ៉ាសុវត្ថិភាពដើម្បីតាមឃ្លាំមើលនាង ហើយសកម្មភាពរបស់មាងមិនអាចគេចពីភ្នែកគេបានឡើយ។

??????????????????????(completed)Where stories live. Discover now