« បងរំខានអូនហើយ! » ស្រីស្រស់ បន្តសម្តែងដូចជាមិនទាន់អស់ងងុយ និងធ្វើជាប្រឹងបើកភ្នែកព្រិមៗមើលគេ
« អូនធ្វើមុខបែបនេះចង់ឲ្យបងស៉ីទាំងព្រឹកមែនទេ? » គេពិតជាមិនអាចទប់ទល់ជាមួយមន្តស្នេហ៍របស់ស្រីម្នាក់
នេះបានទេ វាខ្លាំងក្លាពេកហើយ នាងធ្វើមុខគួរឲ្យ
ស្រលាញ់ពេលណា ធ្វើឲ្យអារម្មណ៍របស់គេពុះកញ្រ្ជោលភ្លាមៗ« ប្រុសល្មោភ! » នាងយកចង្អុលដៃទៅចុចច្រមុះគេ
តិចៗ ព្រោះតែក្នាញ់ខ្លាំងពេក និងលាក់រឿងទុក្ខសោកក្នុងជម្រៅចិត្តឲ្យជ្រៅបំផុតយ៉ុនហ្គី ស្ងាត់ទៅបន្តិច មុននឹងត្រសុកខ្លួនទៅដេកឱប ចាស្មីន ក្នុងភួយ និងហៅនាងដោយសម្លេងផ្អែមល្ហែមថា៖
« អូនសម្លាញ់! »
« ចា៎ »
« យើងទៅសម្រាកលំហែរកាយនៅសមុទ្រល្អទេ? បងចង់នាំអូនទៅទីនោះតាំងពីប្រាំឆ្នាំមុនម្ល៉េះ តែគ្មានឱកាស! »
យ៉ុនហ្គី បានទិញផ្ទះលំហែរផ្ទាល់ខ្លួននៅជាប់មាត់សមុទ្រ ហើយគេចូលចិត្តទីនោះខ្លាំងណាស់ រាល់ពេលដែលមានរឿងដោះស្រាយមិនចេញ គេទៅសម្រាកទីនោះលំហែរខួរក្បាលមួយថ្ងៃ ពីរថ្ងៃក៏ត្រលប់មកដោះស្រាយបញ្ហាវិញ ទីនោះដូចជាថ្នាំទិព្វសម្រាប់គេយ៉ាងចឹង។
« អូនទៅមិនទាន់បានទេ មានរឿងច្រើនណាស់ដែលអូនត្រូវដោះស្រាយ! » មិនមែនថានាងមិនចង់ទៅជាមួយគេនោះទេ តែស្ថានការណ៍របស់នាងពេលនេះវាមិនអំណោចផលឡើយ
« ចាំពេលក្រោយក៏បានដែរ! » យ៉ុនហ្គី ក៏យល់ពីបញ្ហារបស់នាងពេលនេះដែរ ដរាបណាមិនទាន់ដោះស្រាយជាមួយត្រកូល វ៉ាង បានទេ ចាស្មីន នៅតែមានមន្ទិលដូច្នោះដែរ
« អរគុណបងខ្លាំងណាស់ដែលយល់ពីអូន! » ចាស្មីន រឹត
រង្វង់ដៃឱបគេវិញ ព្យាយាមរក្សាភាពកក់ក្តៅមួយនេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះបន្ទាប់ពីនេះហើយ មិនដឹងថាបញ្ហាអ្វីខ្លះដែលចូលមករកពួកនាងឡើយអ្នកកម្លោះមិននិយាយអ្វី ធ្វើត្រឹមឱបនាងស្ងៀមៗ។ ទោះមិនបានទៅសមុទ្រក៏គ្មានបញ្ហាដែរ បានដេកឱប ចាស្មីន ស្ងៀមៗបែបនេះគេសប្បាយចិត្តណាស់ទៅហើយ។

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...
Part 27
Start from the beginning