« មិនទាន់បានដំណឹងទេទាន តែខ្ញ៉ំគិតថាវាអាចទៅរួច ដែលត្រាភ្លើងនៅជាមួយ ប្ល៊ែកវូល្ស »
ឮសម្តីមនុស្សជំនិតរាប់ឆ្នាំនិយាយបែបនេះ វ៉ង ជីវ៉ុន ញញឹមចុងមាត់មើលទៅកែវស្រាក្នុងដៃរបស់ខ្លួនដោយខ្សែភ្នែកត្រជាក់
« បើបែបនោះមែន ត្រូវតែរកវិធីដណ្តើមយកឲ្យបាន »
រ៉ឺង/រ៉ឺង
បុរសចំណាស់ទាញទូរស័ព្ទមកមើល ឃើញថាជាលេខកូនប្រុសតែម្នាក់របស់ខ្លួនតេមក ។
« យ៉ាងម៉េចដែរកូនសម្លាញ់? » គាត់និយាយយ៉ាងរីករាយទៅកាន់កញនប្រុស
( ពេលណាទើបលោកប៉ាឲ្យខ្ញ៉ំត្រលប់ទៅវិញទៅ នៅទីនេះគួរឲ្យធុញណាស់! )
តេមកលើកណាគ្មានអ្វីក្រៅពីរអ៊ូថាធុញ មិនចង់នៅនេះ ប្រាប់ឪពុកទេ ។ មនុស្សធ្លាប់សប្បាយសម្បូរហ៉ឺហា មានស្រីចាំកំដរឆ្វេងស្តាំ ពេលនេះបែរជាត្រូវកណ្តោចកណ្តែង នៅតែម្នាក់ឯងម៉ក់ៗ គ្មានសូម្បីតែកូនចៅម្នាក់នៅជាមួយ ។
តែអ្នកជាឪពុកមិនព្រមតាមទំនើងចិត្តរបស់គេ កន្លែងលាក់ខ្លួនល្អបំផុតមានតែនៅទីនោះឯង គ្មានកន្លែងណាល្អជាងនេះទៀតទេ ។
« រងចាំឲ្យព័ត៌មានស្ងប់សិនទៅ ប៉ានឹងឲ្យឯងត្រឡប់មកវិញ! »
( ខ្ញ៉ំទ្រាំលែងបានហើយប៉ា ឲ្យខ្ញ៉ំទៅនៅកន្លែងផ្សេងក៏បានក្រៅពីទីនេះ ខ្ញ៉ំអផ្សុកខ្លាំងណាស់ )
« គ្រប់គ្នាកំពុងចាប់អារម្មណ៍ព័ត៌មានរបស់ ជុន ជុហ្គុក
ពីរបីថ្ងៃទៀត ច្បាស់ជាលែងមានអ្នកណាចាំព័ត៌មានឯងបានទេ ពេលនោះប៉ានឹងទៅទទួលឯងត្រលប់មកវិញ! » វ៉ាង ជីវ៉ុន ប្រាប់ដំណឹងល្អឲ្យកូនប្រុសបានដឹង
ដែរ ព្រោះវាជារឿងដែលមិនងាយកើតឡើងនោះទេជីហ៊ូ មិនសូវជាយល់សម្តីឪពុក សុខៗមនុស្សដូចជា ជុន ជុងហ្គុក ទៅមានរឿងមានរ៉ាវបានយ៉ាងម៉េចទៅ
( អា ជុងហ្គុក មានរឿងអីទៅប៉ា? )« ហាសហា!វាត្រូវគេប្តឹង ពីបទបំពានលើក្មេងមិនទាន់គ្រប់អាយុ! » និយាយដល់រឿងនេះពេលណា ជីវ៉ុន តែងសើចក្អាកក្អាយរាល់លើក

YOU ARE READING
??????????????????????(completed)
Romance?????????????????????????????????????????? ?????????????????????????? ?????????????????????? ??????????????????? ???????????????????????????????????????? ??????????????????????????????????????? ????????????????????????????????????????????????????...
Part 31
Start from the beginning