抖阴社区

                                    

  ជីហ៊ូ គិតមិនចេញទេ ថាអ្នកណាទៅដែលអាចធ្វើរឿងចឹងបាន ក្រៅពីប៉ារបស់ខ្លួន។

  ( ជាស្នាដៃប៉ាឬអត់? )

« ឯងគិតខ្លួនឯងមើលទៅ ហាសហា! »

  ( ប៉ាចំជាឆ្លាតមែន )

  ទាំងឪពុកទាំងកូនសើចសប្បាយលើគំនរទុក្ខរបស់ ជុងហ្គុក ។ ដូចពាក្យចាស់និយាយថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ បើឪពុកជាមនុស្សអាក្រក់ហើយ កម្រណាស់ដែលកូនជាមនុស្សល្អ មិនធ្វើបាប ឬបៀតបៀនអ្នកដទៃ មើលតែគម្រូឪកូននេះចុះ ក្នុងខួរក្បាលមានតែរឿងអាក្រក់ ។

« ចឹងហើយឯងទ្រាំបន្តិចសិនទៅ »

  ជីហ៊ូ ស្តាប់តាមសម្តីរបស់ឪពុក តែមានរឿងមួយទៀតដែលគេត្រូវការ គឺ៖

  ( បាទប៉ា!តែឲ្យ ភីតធើ មករកខ្ញ៉ំបានទេប៉ា? )

« មិនបាន! »  តែត្រូវប៉ារបស់គេបដិសេធ

  ( ហេតុអីទៅប៉ា? )

  មកទល់ថ្ងៃនេះគេមិនយល់ឡើយ ហេតុអីក៏ប៉ារបស់គេមិនព្រមឲ្យ ភីតធើ មកជាមួយខ្លួន ទាំងដែលកន្លងមក ភីតធើ តែងែតាមបម្រើគេគ្រប់ជំហាន ។ ពេលសួរពីមូលហេតុ ក៏មិនដែលបានចម្លើយត្រលប់មកវិញសូម្បីតែម្តង តើប៉ារបស់កំពុងតែចង់ធ្វើអ្វីដាក់ ភីតធើ ឬអត់?

  ពេលនេះគេចង់ដឹងណាស់ បើគេជំទាស់បញ្ជារបស់ប៉ាគេ ហើយតេឲ្យ ភីតធើ មកទីនេះ នឹងមានរឿងអ្វីកើតឡើងទៅ?

« ក៉ំចង់ដឹងច្រើន ប៉ុណ្នឹងបានហើយ ប៉ារវល់! »កូនប្រុស
ចេះតែសួរនាំពីមនុស្សដែលគាត់កំពុងសង្ស័យមិនឈប់បែបនេះ មានតែរហ័សបិទទូរស័ព្ទប៉ុណ្នោះ ទើបមិនបាច់តបសំណួរអស់នេះ

« ក៉ំឲ្យ ភីតធើ បាត់ពីក្រសែភ្នែកឲ្យសោះ! »  បុរសចំណាស់បែរមកបញ្ជាមនុស្សជំនិតរបស់ខ្លួនវិញ

« បាទលោកម្ចាស់! »

//

ឯ ជីហ៊ូ វិញ គេមិនបានស្តាប់សម្តីរបស់ប៉ាគេទេ ដោយបានតេទៅឲ្យ ភីតធើ មករកខ្លួននៅទីនេះ ។ រងចាំមិនដល់មួយដង្ហើមផង អ្នកចុងខ្សែលើកទទួលភ្លាម

« ហាឡូ!ភីតធើ »

  ភីតធើ និយាយញាប់មាត់ស្អេក ប្រៀបដូចព្រួយបារម្ភពី ជីវ៉ុន តាំងពីជាតិណាចឹង តែគ្រប់ម៉ាត់របស់គេ គ្មានមួយណាជាការពិតឡើយ នៅពេលនេះគេគ្រាន់តែចង់ដឹងកន្លែងលាក់ខ្លួនរបស់ ជីវ៉ុន ប៉ុណ្ណោះ ។

??????????????????????(completed)Where stories live. Discover now